កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពីនិតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​បង្កើន ការ​​​នាំចេញផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសជប៉ុន។​នៅក្នុង​សិក្ខាសាលាស្តី​ពីនិតីវិធីនៃការ​នាំចេញ​ផលិតផល​កម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន ថ្ងៃទី​២១ ខែ មិនា  លោក អ៊ូ ព្រំ វីរៈ អនុប្រធាននាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍ថា ដោយការខ្វះបច្ចេកទេសក្នុងការផលិត គុណភាពផលិតផល នៅមិនទាន់គោរពនូវស្តង់​ដារ ការវេចខ្ចប់ ការផលិតមិនទាន់ឆ្លើយតបទៅនឹងទីផ្សាររបស់ប្រទេសជប៉ុន ។កម្ពុជា ចាំបាច់ពង្រឹង​បន្ថែមទៀត នូវនិយាមស្តង់ដាររបស់ប្រទេសជប៉ុន។​​​លោក​​បន្ត​ថា​ ​ផលិតចំបងដែលកម្ពុជានាំចេញទៅ​ជប៉ុនមាន៣ផលិតផល សំខាន់ៗ ដូចជា ស្បែកជើង ផលិតផល​កសិកម្មស្ករត្នោត ម្រេចកំពត ហើយ​ជប៉ុនក៍កំពុង​ពិចារណាក្នុងពង្រីកនូវការទិញ ផលិតផលសំលៀក​បំពាក់​បន្ថែម​ទៀត។​

លោកបាន​បញ្ជាក់​ថា បើ​ទោះបីបច្ចុប្បន្ន សហគ្រិនកម្ពុជា មានការយល់ដឹងច្រើនពីការ វេចខ្ចប់ទៅតាមតម្រូវការ​នៅក្នុងទីផ្សារជប៉ុន យ៉ាងណាក្តី ប៉ុន្តែកម្ពុជាបាននឹងកំពុងខិតខំធ្វើយ៉ាងណា ដើម្បគោរពតាមនិយាម​ស្តង់ដារ របស់ប្រទេសជប៉ុនបន្ថែមទៀត ដើម្បីពង្រីកការនាំចេញផលិតផល​កម្ពុជា ទៅ​កាន់ទីផ្សារ ជប៉ុន​ឲ្យកាន់តែច្រើន។

លោក Trieu Thanh Nam ជំនួយការប្រធាននាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគនៃ មជ្ឍមណ្ឌលអាស៊ាន-ជប៉ុន មានប្រសាសន៍ថា ប្រទេសជប៉ុនតែងតែគាំទ្រក៍ដូចជាជំរុញដល់ ការខិត​ខំរបស់កម្ពុជា ពិសេសលើការ​នាំចេញ​ផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន។

សូមបញ្ជាក់ថា ទំនិញដែលបានចេញទៅកាន់ទីផ្សារប្រទេសជប៉ុន ហើយមានការ​និយមចូល ចិត្តបំផុតមានដូច​ជា​អាហារនិងភេសជ្ជៈ និងគ្រឿងសិប្បកម្មដែលផលិតដោយដៃជាដើមប្រជាកសិករ។ ដោយ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ឡាន ៣គ្រឿង​បុកគ្នា​នៅទីក្រុង​ Glasgow​ បង្កអោយ​ស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង​

ប្រទេសស្កុតលែន៖កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ គ្រោះ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [355]


សមាជិកព្រឹទ្ធសភា៣៩រូប ថ្កោលទោសសំដី លោក កឹម សុខា ថា គុកទួលស្លែងជាកន្លែងសិប្បនិម្មិត

សមាជិកព្រឹទ្ធសភា៣៩រូប ថ្កោលទោសសំដីលោក កឹម សុ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [355]


រន្ទះបាញ់សម្លាប់មនុស្សចំនួន១០២នាក់ ក្នុងរយៈពេល១១ខែចុងឆ្នាំ២០១៣នេះ

មនុស្សចំនួន១០២នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់នៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [421]


មនុស្ស ៣នាក់ត្រួវបានគេចាក់បណ្តាលអោយរងរបួសជាទំងន់

អៀកឡង់ខាងជើង៖ កាលពីថ្ងៃអង្គារម្សិលមិញ មនុស្ស ៣នាក់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [378]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 69 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4403 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039159​ នាក់