លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជន​ជាប់ចោទ ទាំង​២៣​នាក់ រួមទាំង​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​សុខភាព​ជាធម្មតា និង​គ្មាន​ជំងឺ​បៀតបៀន​នោះទេ ដោយ​គ្រាន់​តែ​មាន​​របួស​ស្នាម​បន្តិចបន្តួច ដែល​បណ្តាលមកពី​ការប៉ះទង្គិច​គ្នា​នោះ​។ បើ​ទោះជា​យ៉ាងនេះ​ក្តី ខាង​ពន្ធ​នាគារ បាន​យកចិត្តទុកដាក់​ព្យាបាល របួស​ភ្លាមៗ និង​បន្ត​ព្យាបាល​តទៅទៀត​។ ​ការ​អះ​អាង​​បែបនេះ បានធ្វើ​ឡើងបន្ទាប់ពី​ក្រុមគ្រួសារ​សាច់ញាតិ​ជនសង្ស័យបាន​លើក​ឡើង​ថា លោក ​វន ពៅនិង​មនុស្ស​មួយចំនួនទៀតមាន​សុខភាព​ធ្ងន់ធ្ងរ​។​



​លោកលោក គុយ ប៊ុនសន ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រុម​គ្រួ​សារ​​សាច់ញាតិ​ទាំង​អស់នៃ​ជនជាប់ចោទ អាច​ជួប​សួរសុខទុក្ខ​ជនជាប់ចោទ ដោយ​មិនចាំបាច់​ទាក់ទង​មក អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ​នោះទេ ដោយ​គ្រាន់តែ​ទៅ​ជួប​ប្រធាន​ពន្ធនាគារដើម្បី​ផ្តល់ព័ត៌មាននិង​សុំ​ព័ត៌មានសម្រាប់​ចូលជួប​គ្រួសារ​សាច់ញាតិ​។​អគ្គនាយកដ្ឋាន​ពន្ធនា​​គា​ររូបនេះបាន​ឲ្យ​ដឹងទៀតថា ជនជាប់ចោទ ដែល​បង្ករ​អំពើហិង្សា និង​បំផ្លិច​បំផ្លាញ ទ្រព្យសម្បត្តិ​សាធារណៈ និង​ទ្រព្យសម្បត្តិ​ឯកជន នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវជាតិ​លេខ​៤ និង​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ កាណាឌីយ៉ា នៅ​ផ្លូវ​វេ​ង​ស្រេង កាលពី​ថ្ងៃទី​៣ និង​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ ទាំង​២៣​នាក់ រួមទាំង​លោក វន ពៅ ផង​នោះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំនៅ​មណ្ឌល​អប់រំ កែប្រែ​ទី​៣ ឬ​ពន្ធនាគារ ម​៣ នៅ​ត្រពាំង​ផ្លុ​ង ខេត្តកំពង់ចាម​។​



​លោកបាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ឬ​ពន្ធនា​គារ ម​៣ នៅ​ត្រពាំង​ផ្លុ​ង បានទទួល​ឃុំខ្លួន ជនជាប់ចោទ​បង្ករ​អំពើហិង្សា​ជា​បន្តបន្ទាប់ ដោយ​នៅ​​​​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ ទទួល​ចំនួន ១០​នាក់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ ទទួល​ចំនួន ១០​នាក់ និង​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៤ ទទួល​ចំនួន៣​នាក់​ទៀតសរុប​ចំនួន​២៣​។​ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​សុខភាពរបស់​ជនជាប់ចោទទាំង​២៣នាក់​នេះ អគ្គនាយកនៃ​អគ្គនា​យ​​កដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​អះអាងថា សុខភាព​នៃ​ជនជាប់ចោទទាំងនោះ មាន​ស្ថានភាព​ធម្មតា គ្មាន​ជម្ងឺ​បៀត​បៀន​នោះទេ ដោយ​គ្រាន់​តែមាន​របួសស្នាម​បន្តិចបន្តួច ដែល​បណ្តាលមកពី​ការប៉ះទង្គិច​គ្នា​នោះ​។បើទោះជា​យ៉ាង​នេះ​ក្តីយើង​បាន​យកចិត្តទុកដាក់​ព្យាបាល​​របួស​ភ្លាមៗនិង​បន្ត​ព្យាបាល​តទៅទៀត​។​



​ សូម​រម្លឹកថា ជនសង្ស័យ​ចំនួន​១០​នាក់រួមទាំង​លោក​ វន់ ពៅ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​២ ខែ មករា  ឆ្នាំ​២០១៤ នៅ​ចំណុច​រោងចក្រ យ៉ាក ជីន ស្ថិតនៅ​ភូមិ​តា​កេរ្តិ៍​ថ្មី សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ទាក់ទង​ការប្រើ​អំពើហិង្សា​ដោយ​ចេតនានិង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធា​រណៈនិង​ឯកជន​។ ចំណែក​១៣​នាក់ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​នៅ​​​​ផ្លូវ ​វ៉េង ស្រេង កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤បន្ទាប់ពីមានការប៉ះទង្គិច​គ្នា​ជាមួយអាជ្ញាធរនោះ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថ្មី នរោត្តម អរុណរស្មី ប្រកាស​ដើរ​តាម​នយោ​បាយ​សម្តេចឪ

ភ្នំពេញ៖ នៅក្នុង​សមាជវិសាមញ្ញ​របស់​គណបក្ស ​ហ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [505]


រុស្ស៊ីបង្ហាញ​ជំហរបន្តរឹត​ចំណងមិត្ត​ភាពនិង​កិច្ចសហ​ប្រតិបត្តិ​ការជា​មួយកម្ពុជា​

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលត្រូវចប់អាណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [410]


​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ​កសារ​ផែនការ​អនាគតនៃ​ការព្យាបាល​ផលលំបាក​នៃ​ការពិបាក​និយាយស្តី​

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានបើ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [465]


​២៧ កុម្ភៈ​ បក្សជាប់ឆ្នោត​ទាំងពីរ​គ្រោង​ជួប​ចរចា​ម្តងទៀត​

ភ្នំពេញៈ ថ្ងៃ​ព្រហស្បតិ៍​ទី២៧ កុម្ភៈ​សប្តាហ៍​នេះគឺ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [631]


​កម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​ក្រុមការ​ងារ​លើកទី​១៩​ប្រឆាំង​អំពើ​ពុករ​លួយ​

ភ្នំពេញៈ បច្ចុប្បន្ននេះ មាន​ប្រទេស​​ចំនួន ៣១ បាន​ច...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [417]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 109 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 5 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039272​ នាក់