រដ្ឋា​ភិ​បាល​អ៊ី​តា​លីគ្រោង​យាង​ព្រះ​ករុណា​ ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ចូល​រួម​ពិ​ព័រណ៍​អន្តរ​ជាតិ​ឆ្នាំ​២០១៥​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ រដ្ឋាភិបាលអ៊ីតាលីតាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាគ្រោងនឹងយាងព្រះករុ​ណា​ ព្រះប​រ​មនាថ ​នរោត្តម  សីហមុនី ចូលរួមពិព័រណ៍អន្តរជាតិឆ្នាំ២០១៥ដែលប្រារ​ព្ធធ្វើ​ក្នុងទីក្រុងមីឡង់។ ក្នុងជំនួបបិទទ្វា ​រវាងឯកឧត្តម អ៊ុច បូរិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេសនិងឯក​ឧត្តម MICHELANGELO PIPAN ឯកអគ្គ​ រដ្ឋទូតអ៊ីតាលីចប់អាណត្តិកាលពីព្រឹកមិញ​ ឯកអគ្គរដ្ឋទូតអ៊ីតាលី បានបង្ហើបអោយដឹងថា រដ្ឋាភិបាលរបស់ ​លោក នឹងធ្វើលិខិ​ត​ យាងព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ចូលរួមពិព័រណ៍ក្នុងពេលឆាប់ៗនេះ​។​

ប្រាប់អ្នកសារព័ត៌មានតាមរយៈឯកឧត្តម អ៊ុច បូរិទ្ធិ លោកបានបញ្ជាក់ថា វត្តមានរបស់ព្រះមហាក្សត្ររឺថ្នាក់កិច្ច ​សហប្រតិបត្តិការបន្ថែមទៀត កម្ពុជា-អ៊ីតាលី ។តាមសម្រង់សេចក្តីពីឯកអគ្គរដ្ឋទូតដោយឯកឧត្តម អ៊ុច បូរិទ្ធិ ​លោកបានមានប្រសាសន៍ថា«វត្តមានរបស់ព្រះករុណាជីវិតតម្កល់លើត្បូង​នៅក្នុងឱកាសពិព័រណ៍អន្តរជាតិនេះ ​គឺជាវត្ត​មានដ៏សំខាន់ណាស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ មិត្តភាពប្រទេសយើងទាំងពីរ»។ ​ឯកឧត្តម​បន្ត​ថា ក្នុងព្រឹត្តិការពិព័រណ៍នោះ នឹងមានរៀបចំកិច្ចប្រជុំប្រទេសផលិតស្រូវធំ​ៗ ក្នុងនោះក៏មា​ន​​កម្ពុជា​ផងដែរ។ បើ​​តាម ឯកឧត្តមរដ្ឋលេខាធិការដដែល បានបន្ថែមថា កិច្ចប្រជុំនោះនឹងមានការផ្លាស់ប្តូរបទពិសោធន៍ ពីការផលិត​​ស្រូវ និងការនាំអង្ករចេញទៅលក់នៅក្រៅប្រទេសទៀតផង ។​

ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម បានស្នើអោយរដ្ឋាភិបាលអ៊ីតាលីបន្តជួយលើ គម្រោងអភិវឌ្ឍន៍ទំបន់ទឹក កំ​​ពីង​​​ពួយក្នុងខេត្តបាត់ដំបងប​ន្ត​ទៀត ដើម្បីជួយបង្កភាពងាយស្រួលដ​ល់​កសិករក្នុងការប្រកបរបរ​កសិកម្មដំណាំ​​ស្រូវ ព្រោះវាជាវិស័យលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះសំណើរសុំអោយអ៊ីតាលីជួយថែ​ទាំសុខភាព​​សត្វ​​​​ពាហនៈក៏ត្រូវបានភាគីកម្ពុជាលើកឡើងផងដែរ។គួរបញ្ជាក់ថា ប្រទេសអ៊ីតាលី បានភ្ជាប់ទំនាក់ទំនង​ការ​​ទូត​​ជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៥១មកម្លេះ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្តាច់ទៅវិញ​ក្នុងសម័យ​​ប៉ុលពត​ និងបានភ្ជាប់ទំនាក់ទំនងការទូ​តឡើងវិញក្នុងឆ្នាំ១៩៩២ ៕ ដោយ ៖ រតនា​

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​WPTF ​ជ្រើសរើស​ តេក្វាន់​ដូរ​នគរបាល​កម្ពុជា ​ជាសមាជិក​ប្រតិបត្តិ​

ភ្នំពេញ៖ សហព័ន្ធតេក្វាន់ដូរនគរបាលពិភពលោក (WPTF) បា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [543]


តំណាងរាស្ត្រគណបក្សប្រឆាំង ១១ រូប ត្រូវបានគណៈកម្មការទី៩រដ្ឋសភាស្នើឲ្យបង្កកប្រាក់ខែ

តំណាងរាស្ត្រ​គណបក្សប្រឆាំង១១រូបត្រូវ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


រណសិរ្យជនជាតិថ្ងែស្រលាញ់ជាតិរក្សា ទឹកដីប្រុងប្តឹងចេញពីតុលាការយុត្តិធ៌មអន្តរជាតិ

រណសិរ្យជនជាតិថ្ងែស្រលាញ់ជាតិរក្សា  ទឹកដ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [418]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 403 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1782 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134469​ នាក់