Friedel បន្ត​កិច្ច​សន្យា​ថ្មី​នៅ Spurs ដល់​ឆ្នាំ​២០១៤
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ធ្វើ​ឲ្យ​កាន់​តែ​ច្បាស់​ហើយ​សម្រាប់​អនាគត​អ្នក​ចាំ​ទី​ Brad Friedel ហើយ ក្រោយ​ពី​បាន​បន្ត​កិច្ច​សន្យា​ដល់​អ្នក​ចាំ​ទី​ជើង​ចាស់​រូប​នេះ ដល់​ឆ្នាំ​២០១៤។

អ្នក​ចាំ​ទី​វ័យ​៤១ឆ្នាំ ដែល​ទើប​បាត់​បង់​តំណែង​អ្នក​ចាំ​ទី​ ដៃ​ទី​មួយ​ទៅ​ឲ្យ Hugo Lloris ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើក​ឡើង​ថា​រូប​គេ​នឹង​អាច​វិល​ ត្រលប់​ទៅ​កាន់​ក្លិប​ចាស់ Blackburn វិញ នៅ​ខែ​មករា​ខាង​មុខ​នេះ។ យ៉ាង​ណា​មិញ កិច្ច​សន្យា​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា កីឡាករ​អន្តរជាតិ​អាមេរិក​ដែល​ផ្ទេរ​ពី​ Aston Villa ​មក​កាន់​ Spurs កាល​ពី​ឆ្នាំ​២០១១​រូប​នេះ នឹង​នៅ White Hart Lane រហូត​ដល់​ឆ្នាំ​២០១៤។

Brad Friedel

អ្នក ​ចាំ​ទី​ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋ​អាមេរិក​បាន ​៨២​ប្រកួត​រូប​នេះ បាន​ចូល​លេង​ឲ្យ Spurs បាន​៤៩ប្រកួត​ហើយ​គិត​មក​ទល់​ពេល​នេះ។ កំណត់​ត្រា​មួយ​ដែល Friedel កំពុង​តែ​កាន់​ គឺ​ជា​កីឡាករ​មួយ​ដែល​អាច​ជាប់​ជម្រើស​១១នាក់ដំបូង​បាន​ជាង​៣០០ប្រកួត​ជាប់​ គ្នា​​នៅ Premier Leauge។ មួយ​វិញ​ទៀត ក្នុង​អាយុ​៤១ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ Friedel ក្លាយ​ជា​កីឡាករ​ចាស់​ជាង​គេ​ដែល​កំពុង​លេង​នៅ​ក្របខ័ណ្ឌ​នេះ​ផង​ដែរ។ កំណត់ត្រា​កីឡាករ​ចាស់​ជាង​គេ​ គឺ​អតីត​អ្នក​ចាំ​ទី​ក្រុម Man City កីឡាករ John Burridge នៅ​ឆ្នាំ​១៩៩៥ ក្នុង​វ័យ​៤៣ឆ្នាំ ១៦២ថ្ងៃ។ ប្រសិន​បើ​លេង​ដល់​បញ្ចប់​កិច្ច​សន្យា​ថ្មី​នា​ឆ្នាំ​២០១៤ អ្នក​ចាំ​ទី​រូប​នេះ​ ក៏​នឹង​អាច​ឈាន​ដល់​វ័យ​៤៣ឆ្នាំ​ដូច​គ្នា​នោះ​ដែរ។

Friedel បាន​ឈាន​ជើង​ចូល​ក្របខ័ណ្ឌ Premier League របស់​អង់គ្លេស តាំង​តែ​ពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ​ ​នៅ​ក្នុង​ក្លិប​ហង្ស​ក្រហម Liverpool មុន​ផ្លាស់​ទៅ​ Blackburn បី​ឆ្នាំ​ក្រោយ​មក។ ក្រោយ​បង្ហាញ​ខ្លួន​ឲ្យ Blackburn បាន​ជាង​៣០០ប្រកួត Friedel ត្រូវ​ Aston Villa ទិញ​ក្នុង​តម្លៃ​ខ្លួន​ ២,៥លាន​ផោន​នា​ឆ្នាំ​២០០៨ មុន​មក​កាន់ Spurs ក្នុង​ឆ្នាំ​២០១១៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [893]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [826]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [698]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [710]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [780]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

First Cambodia ជួបជុំអ្នកធុរកិច្ច ដែលប្រើប្រាស់សេវារបស់ខ្លួន

First Cambodiaជួបជុំអ្នកធុរកិច្ចដែលប្រើប្រាស...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [442]


​អ៊ឹង កន្ថាផាវី៖​ មានស្ត្រី ​ចំនួន៥៧% ​កំ​ពុងតែ​បម្រើ​ការងារ​ក្នុង ​វិស័យកសិកម្ម​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [382]


គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្ន...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [872]


បាតុភូត​​សូគ្រាស​ដ៏កម្រ​បានកើតឡើង​នៅប្រទេសអាមេរិក​, ទ្វីបអឺរ៉ុប​និងទ្វីបអាព្រិច​

ប្រទេសអាមេរិក៖ ក្រុមភ្នាក់ងារ Nasaបានអោយដឹងថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [396]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 14 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 74 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1056 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 756258​ នាក់