វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ស្រុកស្នួល​សាងសង់​សម្រេច​បាន​៨៥%​ ហើយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ក្រចេះ៖ សំណង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូដែលគ្រោងចំណាយទឹកប្រាក់ចំនួន៣.៣៩៨.១៦៧ដុល្លារសហរដ្ឋអាមេរិក នៅភូមិ  ជើង​ឃ្លូ ឃុំ ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ ដែលបានផ្តើមអនុវត្តការងារបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១១​ នោះ រហូតដល់ថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៣នេះ ស្ថាបនាបានសម្រេចជាង៨៥%ហើយលើទំហំការងារទាំងអស់ ដែលគ្រោង​នឹង​ បញ្ចប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ។  

នេះបើតាមការឲ្យដឹងពីលោក ទា ច័ន្ទលីដា ប្រធានក្រុមការងារបច្ចេកទេសសាងសង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូ នៅក្នុងកិច្ច​ប្រជុំ​ គណៈកម្ម​ការសាងសង់កាលពីព្រឹកថ្ងៃទី២៧ ខែតុលាកន្លងទៅថ្មីនេះ ក្រោមវត្តមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន​ ប្រ​ ធាន​​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការសាងសង់វិមានអនុស្សាវរីយ៍២ធ្នូ និងមានការអញ្ជើញចូលរួម​ ពិនិត្យពីសម្តេចជហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានគណៈកម្មការសាង់​ស​ង់​ វិមានអនុស្សាវរីយ៍២ធ្នូ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត ។ 
ដំណើរ​អញ្ជើញ​​របស់ប្រមុខដឹកនាំរដ្ឋសភាថ្ងៃនោះ ក្នុងបំណងត្រួតពិនិត្យការងារសាងសង់វិមានអនុស្សាវរិយ៍២ធ្នូ និងជំរុញការងារ​​ ស្ថាបនា​បន្ត​​ដើម្បីបញ្ចប់ការសាងសង់ឲ្យបានរួចរាល់ទៅតាមការគ្រោងទុក និងត្រៀមបើកសម្ពោធជាផ្លូវការនៅចំថ្ងៃ ប្រារព្វ​មហា​ ​មិទិ្ទញ​អបអរសាទរខួបអនុស្សារីយ៍លើកទី៣៥ ទិវាបង្កើតរណសិរ្ស២ខែធ្នូ ឆ្នាំ២០១៤នាពេលខាងមុខនេះ។លោក ទា ច័ន្ទលីដា​ បានឲ្យដឹងទៀតថា តាមគម្រោង ការសាងសង់ស្តូបវិមានអនុស្សាវរីយ៍២ធ្នូនេះបាន​អនុម័តលើទំហំ​ទឹកប្រាក់​ចំនួន ៣.៣៩៨.១៦៧  ​ដុល្លារអាមេរិក ក្នុងនោះការងារឈូសឆាយ ជីកកាយ ចាក់បំពេញ កៀរកិន ពង្រាប និងបង្ហាប់ដីចំនួន ៤៤០. ០១៣ដុល្លារអាមេរិក ​(ក្នុងតួលេខនេះមានតម្លៃការងារបន្ថែមលើកិច្ចសន្យាចំនួន ១១៥.៥៦៣ដុល្លារអាមេរិក)។ការងារសិក្សាគម្រោងប្លង់និងសាង ​សង់​​វិមានអនុស្សាវរីយ៍ ២ធ្នូ ចំនួន ២.៩៣៩.៥៩២ដុល្លារអាមេរិក និងសំណង់វេទិកា និង​អា​ស្រម​នៅទីតាំងដើមចំប៉ា ដែលក្រុម​​ហ៊ុន​​វិសប៉ាន់ជួយសិក្សាគម្រោងប្លង់និងសាងសង់។ ចំណែកការងារសាងសង់បង្គោល និង​តម្លើង​ផ្ទាំងរូបភាពវិមានអនុស្សាវរីយ៍​​អស់​ចំនួន១៨.៥៦០ដុល្លារអាមេរិក។
លោកបញ្ជាក់ថា សម្រាប់កិច្ចការបន្ត ក្រុមការងារក៏នឹងគ្រោងស្នើថវិកាបន្ថែមសម្រាប់សាងសង់ដែលក្នុងនោះបានបែងចែក​កាងារ​ ជាពីរផ្នែកគឺការងារដែលត្រូវធ្វើមុនពិធីប្រារព្វមិទ្ទិញអបអរខួបអនុស្សាវរីយ៍លើកទី៣៥និងការងារដែលត្រូវធ្វើបន្ទាប់ពីប្រារព្វពិធីរួច ។ ចំពោះការងារដែលត្រូវធ្វើបន្តរួមមាន ការកសាង និងតម្លើងរូបចម្លាក់យុទ្ធជន យុទ្ធនារី២នាក់ ធ្វើពីស្ពាន់ កំពស់៣ម៉ែត្រ ចំនួន​  ០១ ​ការតម្លើងស្លាកសញ្ញា (Logo) រណសិរ្សធ្វើពីស្ពាន់ដែលមានអង្កត់ផ្ចិត៣ម៉ែត្រចំនួន០២ ការងារផលិតនិងតម្លើងចម្លាក់​ផុស​ ​ ធ្វើ​អំពីថ្មភក់ ដែលបង្ហាញពីសកម្មភាព និងចលនារបស់ប្រជាជន ក្នុងការកសាង ការពារ និងរំដោះប្រទេសជាតិ ទំហំ ២,៥ម៉ែត្រ ​   គុណ ៣ម៉ែត្រ ចំនួន ០៦ផ្ទាំង ការងារផលិត និងតម្លើងរូបចម្លាក់ទ្វារបាលធ្វើពីបេតុងកំពស់ ២,៦ម៉ែត្រ  ចំនួន ០៨ផ្ទាំង និងជើង​​    ទម្រកំពស់ ២,៣៥ម៉ែត្រ ចំនួន ០៨ សម្រាប់ដាក់សងខាងជណ្តើរឃឿនវិមាន ការងារអំពូលភ្លើងបំភ្លឺសុវត្ថិភាពចរាចរតាម​ផ្លូវ​ អាកាស​ដោយប្រើពន្លឺព្រះអាទិត្យ ការងារប្រព័ន្ធបង្ហូរទឹកភ្លៀងលើតួវិមាន ការងារការពារជម្រាបទឹកក្នុងសួនដាំស្មៅលើឃឿនវិមាន​  ការងារបិទតំណរីករួមលើតួវិមាន ការងារក្រាលបន្ទះថ្មក្រានីតនៅនីវ៉ូផ្ទាល់ដីអមសងខាងស្ពានដែលភ្ជាប់ឃឿនតូចទៅឃឿនធំ ​ការងារផ្នែកបណ្តាញអគ្គិសនីលើតួវិមាន ការងារដាំស្មៅជុំវិញតួវិមាន និងការងារផលិតវត្ថុអនុស្សាវរីយ៍ស្លាកសញ្ញារណៈសិរ្ស ​ធ្វើអំពីស្ពាន់ទំហំ ០,២ម៉ែត្រ។​ដោយឡែក ចំពោះការងារដែលត្រូវធ្វើបន្ទាប់ពីធីប្រារព្វខួបលើកទី៣៥ ទិវារណៈសិរ្ស២ធ្នូរួមមាន ការ​ក្រាលកម្រាល និងធ្វើចិញ្ចើម​នៅ​តាម​សួន និងចំណតរថយន្ត ការងាររៀបចំបណ្តាញរំដោះទឹកភ្លៀងចេញពីសួន និង​ចំណត​រថយន្ត ការងាររៀបចំប្រព័ន្ធស្រោច​ស្រពសួន ការងារធ្វើផ្លូវកៅស៊ូខាងលិច និងខាថត្បូងតួវិមាន ការងារធ្វើផ្ទៃរឹងទី​ធ្លាជុំវិញវិ​មាន​អំពីដីក្រហម និងសារធាតុផ្សំ ការងារ​​រៀប​ចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងឆ្លងកាត់ភូមិជើងឃ្លូឆ្ពោះទៅអូរ ការងារធ្វើអាងស្តុកទឹក និង​អណ្តូង​​ទឹកសម្រាប់ការ​ប្រើប្រាស់​របស់​​វិមាន ការងារផ្នែកបណ្តាញអគ្គិសនី និងការបំភ្លឺសម្រាប់បរិវេណជុំវិញតួវិមាន ការងារ​ធ្វើ​ជណ្តើរក្នុងតួវិមានសម្រាប់ការជួសជុល ​ការងារដាំស្មៅនៅតាមជើងទេរ និងដាំដើមឈើនៅបរិវេណជុំវិញវិមាន ការងារផលិត និង​តម្លើងដងទង់ជាតិអមសងខាង​ស្ពាន​​ដែល​​ភ្ជាប់ឃឿនតូចជាមួយឃឿនធំ និងការងារសាងសង់បង្គន់អនាម័យជាដើម។​​
​នៅ​​​​​ថ្ងៃ​​ដដែលនោះ សម្តេចប្រធានរដ្ឋសភានិងប្រតិភូបានអញ្ជើញទៅជួបសំណេះ​សំណាលនិងចែកអំណោយ​ជូនកម្មករសាងស​ង់​​​វិមាន​អនុស្សាវរីយ៍២ធ្នូ ព្រមទាំងបានអញ្ជើញត្រួតពិនិត្យការការងារសាងសង់វិមានអនុស្សាវរីយ៍យ៉ាងយកចិត្តទុកដាក់ទៀតផង។​​​​
សូមបញ្ជាក់ថា ការស្ថាបនាវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូនេះ គឺជាការរំលឹកទៅដល់វិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ អ្នក​សង្គ្រោះ​​​​​ជាតិ និងរំលឹកទៅដល់ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនាឆ្នាំ១៩៧៨ វាយរំលំរបបប្រល័យពូជសាសន៍ និងរួមធ្លុងសាមគ្គី​​​​​ជាតិ​កសាងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបាននូវសុខសន្តិភាពព្រមទាំងការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃនេះ៕  ដោយ៖ សស្អាត​ ​​
 
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ទីក្រុង​​ Los​ Ang​eles រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [713]

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការរញ្ជួយដីទំហំ ៤.៤ រ៉ិចទ័រ នៅក្នុងទីក្រុង Los Angeles នៃរដ្ឋ Coliforniaគឺបានបណ្តាលអោយប្រជាជនជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏ប៉ុន្តែវាគឺមិនបានប៉ះពា ល់ដល់ អាយុប្រ ជាជនណាមួយឡើយ។... អានបន្ត


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [695]

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជន​ជាប់ចោទ ទាំង​២៣​នាក់ រួមទាំង​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​សុខភាព​ជាធម្មតា... អានបន្ត


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 12 កន្លងទៅ • បើកមើល : [714]

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤នាទីព្រឹក នៅក្នុងតំបន់ Bronxនៃទីក្រុង New York មានអ្នកដំណើរយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និងអ្នកដំណើរជាង៦០នាក់បានរងរបួសជាទំងន់ បន្ទាប់ពីរថភ្លើងមួយខ្សែបើកបរយ៉ាងលឿនបានក្រឡាប់ចេញពីផ្លួវដែកមួយកន្លែងក្បែរ ស្ថានីយរថភ្លើង Spuyten Duyvil។... អានបន្ត


បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅ​ទី​ក្រុង​ Ha​ma​ សំលាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០​នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 12 កន្លងទៅ • បើកមើល : [761]

ប្រទេសស៊េរី៖ សារព័ត៌មាន Sana បានប្រាប់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់បាន
ស្លាប់់ ដោយការបន្ទុះគ្រាប់បែកមួកន្លែងក្នុងទីក្រុង Hama ប្រទេសស៊េរី។

... អានបន្ត


រដ្ឋា​ភិ​បាល​អ៊ី​តា​លីគ្រោង​យាង​ព្រះ​ករុណា​ ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ចូល​រួម​ពិ​ព័រណ៍​អន្តរ​ជាតិ​ឆ្នាំ​២០១៥​
ព័ត៌មានច្រើនទៀត • កាលពី​ : 12 កន្លងទៅ • បើកមើល : [1693]

ភ្នំពេញៈ  ​​រដ្ឋាភិបាលអ៊ីតាលីតាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាគ្រោងនឹងយាងព្រះករុ​ណា​ ព្រះប​រ​មនាថ នរោត្តម  ​សីហមុនី ចូលរួមពិព័រណ៍អន្តរជាតិឆ្នាំ២០១៥ដែលប្រារ​ព្ធធ្វើ​ក្នុងទីក្រុងមីឡង់ ។​

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្យល់​ព្យុះស៊ី​ក្លូន​ Lehar​ បោក​បក់មក​លើ​ប្រទេស​ឥណ្ឌា​យ៉ាង​ខ្លាំង​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃពុធនេះខ្យល់ព្យុះស៊ីក្លូ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [402]


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [761]


​ប្រមុខរាជភិបាលកម្ពុជា​ ជំរុញ​ពន្លឿន​ឱ្យបើក​ប្រាក់បៀ​វត្សគ្រូបង្រៀន​ ជៀសវាង​បើក​ឆ្លង​ខែ ​

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្តេចនាយករដ្ឋមន្រ្តី...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [397]


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [660]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 240 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 574 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963474​ នាក់