​​ការចុះ​បញ្ជីពា​ណិជ្ជកម្ម​បើក​អាជីវកម្ម​ក្រុមហ៊ុន​នៅកម្ពុជា​ក្នុងឆ្នាំ ​២០១៣​ បានធ្លាក់​ចុះយ៉ាង​ខ្លាំង​ប្រមាណ១២%​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ​ពាក់ព័ន្ធទៅនឹងការ​ចុះបញ្ជី​ពាណិជ្ជកម្ម​បើក​អាជីវកម្ម​ក្រុមហ៊ុន​ថ្មីៗ​នៅ​កម្ពុជាវិញឃើញថានៅ​ក្នុង​ឆ្នាំ​២០១៣ ​កន្លង​មកនេះ​ បានធ្លាក់ចុះយ៉ាងខ្លាំងប្រមាណ​ ១២%​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១២​ បញ្ហា​ទាំង​អស់នេះ​ត្រូវ​បាន​ស្តី​បន្ទោស​ដោយសារ​តែ​ការ​ ជាប់​គាំង​នយោបាយ​តែ​មូ​យ​គត់​ដែល​ដើមចម​ធ្វើ​វិនិយោគិន​មិន​​ហាន​ប្រថុយប្រថាន​វិនិ​យោគ​​នៅ​ទី​នេះ​ ។

​​យោង​តាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​ដែល​យើងទទួលបាននោះ បង្ហាញ​ថា​ កម្ពុជា​តាម​រយៈ​ ក្រសួង​ពាណិ​ជ្ជកម្ម​កម្ម​ បាន​ផ្តល់​លិខិត​អនុញ្ញាត​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មីៗ​ចំនួន​ ២​ពាន់​ ៩៨៦​ក្រុមហ៊ុន​នៅ​ក្នុង​ឆ្នាំ​ ២០១៣​ តួលេខ​នេះ​បាន​ធ្លាក់​ចុះ​ ១២​ ភាគរយ​បើ​ ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១២​ ដែល​ចំនួន​ ៣៣៨៦​​ ក្រុមហ៊ុន​ ដែល​ត្រូវ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

​របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​គិត​ចាប់ពី​ខែមករា​រហូត​ដល់​ខែ ធ្នូ ​ឆ្នាំ ​២០១៣​ ក្រសួងពាណិ​ជ្ជ​កម្ម​បាន​ទទួល​ចុះបញ្ជី​ក្រុមហ៊ុន​បរទេស​ចំនួន​ ១​ពាន់​ ៤៤៨​ ក្រុមហ៊ុន​ បាន​ធ្លាក់​ចុះ​ ៩​ភាគរយ​ និង​ក្រុមហ៊ុន​ក្នុង​ ស្រុក​របស់​កម្ពុជា​បាន​ចុះបញ្ជី​ចំនួន​ ១​ពាន់​ ៥៤០​ ក្រុមហ៊ុន​ ពោល​ធ្លាក់​ចុះ​ ១៤​ភាគរយ​ បើ​ធៀប​ទៅ​នឹង​ រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១២​កន្លង​ទៅ​។​

​ករណីនេះដែរ ក្រុម​អ្នក​តាមដាន​សេដ្ឋកិច្ច​សង្គម​បាន​អះអាង​ថា​ការ​ធ្លាក់​ចុះ​នៃ​ ការ​ចុះបញ្ជី​ពាណិជ្ជ​កម្ម​នេះ​ បណ្តាល​មកពី​ការ​អូស​បន្លាយ​នៃ​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​ចាប់តាំងពី​ ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​មកនេះ​ បញ្ហា​អស់នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​នៅ​តែ​រង់ចាំ​អ៊ុត​ មើល​ស្ថានការណ៍ ដើម្បីធ្វើ​ការ​វិនិយោគ​ជា​បន្ត​ទៀត​។​ ដូច្នេះ​ការ​ជាប់​គាំង​នយោបាយ​យូរ​ប្រាកដ​ណាស់​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់សេដ្ឋ​កិច្ច​ជាតិ​ជា​មិន​ខាន​។​

គួរ​បញ្ជាក់​ថា ​ក្រុមហ៊ុន​បរទេស​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ ភាគច្រើន​មក​ពី​ប្រទេស​ចិន​,​ កូរ៉េ​ខាង​ត្បូង​,​ ជប៉ុន​,​ ម៉ា​ឡេ​ស៊ី​,​ និង​ វៀតណាម​។​ ក្រុម​អ្នក​វិនិយោគ​ទាំងនោះ​ បាន​ដំណើរការ​ពាណិជ្ជកម្ម​ របស់​​ខ្លួន​ ទៅ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ វាយ​ន​ភណ្ឌ​កាត់ដេរ​,​ ស្បែកជើង​,​ កសិកម្ម​,​ ក​សិ​-​ឧស្សាហកម្ម​,​ ទេសចរណ៍​,​ និង​សំណង់​ អចល​ន​ទ្រព្យ….​ជាដើម​៕​​ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ខ្យល់​ព្យុះ​នៅភាគ​ខាង​ត្បូង​នៃ​ចក្រភព​អង់គ្លេស​សំលាប់​មនុស្ស ៤នាក់​

ចក្រភពអង់គ្លេស៖ មន្រ្តីប៉ូលីសប្រចាំចក្រភពបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [321]


កម្លាំងនគរបាលរាជធានី​បានធ្វើការរារាំងក្រុមហ្វូងបាតុករ

រាជធានីភ្នំពេញ៖ អាជ្ញាធររាជ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [451]


ឯកឧត្តម យូ ហុកគ្រី ព្រឹទ្ធបុរសនិងជាប្រធានក្រុម ការងារពង្រឹងមូលដ្ឋានខេត្ត

កំពង់ចាម៖ ឃុំគងជ័យ ស្រុកអូររាំងឪ កាលពីថ្ងៃទី...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [415]


បាតុភូត​​សូគ្រាស​ដ៏កម្រ​បានកើតឡើង​នៅប្រទេសអាមេរិក​, ទ្វីបអឺរ៉ុប​និងទ្វីបអាព្រិច​

ប្រទេសអាមេរិក៖ ក្រុមភ្នាក់ងារ Nasaបានអោយដឹងថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [462]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 288 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 664 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963564​ នាក់