ក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាក្រែករំលឹកដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចរួមគ្នាការពារ សន្តិសុខសណ្តាប់ធា្នប់ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ចាម៖ ក្រុមការងារចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តកំពង់ចាមដឹកនាំដោយលោក វង សូត រដ្ឋមន្ត្រី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកដល់ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឳកាសចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ
ដែល​នឹង​ឈាន​ចូល​ជិត​មកដល់ខាងមុខនេះ ត្រូវរួម​ស​ហ​ការ​ជាមួយសមត្ថកិច្ចខិតខំ​រក្សា​ការ​​ពារសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមាន​សុវត្ថិ​ភាព រៀប​ចំការ​​ចាត់​តាំងលេងកំសាន្តក្នុងមូលដ្ឋានភូមិ ឃុំ ឲ្យបានល្អ ជៀសវាងមានវិបត្តិកើតឡើង។​

 នៅក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ខានសាលាវត្តមា​គ៌ា​បរិយត្តិយត្តិធម៌ ហៅ​វត្ត​ក្បាល​ដំរី​នៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម ព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៣នេះ​ លោក វង សូត ជាមួយនឹងពាំនាំនូវ​ការ​ផ្តាំ​ផ្ញើ​ការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាទាំងបី គឺសម្តេច​ពោធិ​សាល ជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន​ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុ​ជា ក៏ដូច​ជា​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ជូន​ចំពោះ​ព្រះ​​​សង្ឃ និងពុទ្ធបរិស័ទ្ធទាំងអស់នៅ​ក្នុង​ពិធី​​បុណ្យ​នេះ​ ក្នុងនាមតំណាងឲ្យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន លោកក៏បានថ្លែង​កោត​សរ​សើរ​ដល់ប្រជាពលរដ្ឋនៅទីនេះ ដែលរួមគ្នាកសាងបានសមិទ្ធផលដ៏ល្អ គឺឧបដ្ឋានសាលាសង់ពីថ្ម សម្រាប់​​ជា​ទីសក្ការៈបូជា ដែល​ពី​មុន​​ឧបដ្ឋាន​​សាលានៅវត្តនេះមានជាអាគារឈើ ហើយមានសភាព​ចាស់​ទ្រុឌ​​ទ្រោម​។ លោករដ្ឋមន្ត្រីបានលើកឡើងយោងតាមរបាយការណ៍របស់ស្រុកពញាក្រែក ខេត្ត​កំពង់​ចាម​បាន​ឲ្យដឹង​ថា ស្រុកពញាក្រែកមានវត្តសរុប ៤៨វត្ត ហើយមានសមិទ្ធផលនានាជាច្រើន ដែល​ក្នុងនោះសំណង់​សំខាន់​ជាងគេ គឺព្រះវិហារ​។ នេះបង្ហាញពីការរីកចម្រើនមួយគួរជាទី​មោទនៈ ប្រៀប​នឹង​ជាង​៣០មុន ដែល​យើង​ទទួលភាពសោកនាដកម្មដ៏រន្ធត់ពីរបបប៉ុលពត ដែល​ប្រ​ជា​ពលរដ្ឋនៅលើពិភពលោក​ពុំដែល​ជួប​ប្រទះដូចប្រជាជនកម្ពុជានោះឡើយ។ លោករដ្ឋមន្រ្តីក៏​បានសុំ​ឲ្យ​ព្រះ​សង្ឃ រួមជាមួយប្រ​ជា​ពលរដ្ឋ អាជ្ញាធរដែនដី សមត្ថកិច្ច បន្តប្រពៃណីសាមគ្គីនេះតទៅទៀត ​ ដើ​ម្បី​ការ​រីក​ចម្រើនភូមិ ឃុំ​របស់ខ្លួន​ថែម​ទៀត​ គណបក្សប្រជាជនកម្ពុជានឹងបន្តការគាំទ្រទៅតាមសំណូពររបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី​បានរំលឹកទាក់​ទង​នឹង​ប្រពៃណី ទំនាម​ទំ​លាប់ ជំនឿ​សាសនារបស់ប្រជាពលរដ្ឋ គឺត្រូវបានបផ្លាញ​ដោយ​របប​ប៉ុលពតលប់​បំបាត់ចោល​ទាំង​ស្រុង ទើប​តែ​ក្រោយ​រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលមាន​សម្តេច​ហេង សំរិន ជាប្រធានបង្កើត​ឡើង​ជា​ចល​នា​រណ​សិរ្ស​​ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ រហូតបច្ចុប្បន្ន យើងបាន​ប្រែ​ក្លាយ​ចលនានេះ ទៅជាកម្លាំង​តស៊ូផ្តួល​រំលំ​របប​ប៉ុល​ពត ដោយបានការជួយឧបត្ថម្ភគាំទ្រមិត្តភ័ក្តិទាំងជិត និងឆ្ងាយ​ធ្វើឲ្យប្រទេសជាតិរបស់​យើង​នេះ​ឈាន​ដល់​ការផ្តួលរំលំរបបប៉ុលពតនៅថ្ងៃ៧មករា១៩៧៩។ បើ​គិតមកដល់បច្ចុប្បន្ននេះ​យើង​មាន​អាយុ​ជាង​៣០ឆ្នាំ​មកហើយ ដែលយើងបានរំដោះទឹកដីពិតប្រាកដ ប៉ុន្តែ​អ្វីដែលគួរកត់សម្គាល់ ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជនកម្ពុជាតាំងពីក្រោយថ្ងៃរំដោះ រហូត​បច្ចុ​ប្បន្ន​នេះ​នៅតែមានតួនាទីសារៈសំខាន់ក្នុងការ​បំ​ពេញ​​កិច្ចការសម្រាប់ការដឹកនាំប្រទេសជាតិ ក៏ដូចជាទ្រទ្រង់​ជីវ​ភាព​រស់នៅរបស់ប្រជាជន​ឲ្យមានភាព​ល្អ​ប្រ​សើរ​​ឡើងវិញដូចសព្វថ្ងៃ។ លោកបានជំរាបជូនថា នៅថ្ងៃទី​២៨ ខែកក្កដា ​ឆ្នាំ២០១៣ខាងមុខនេះ កម្ពុជា​នឹង​មាន​ដំណើរការបោះឆ្នោត​ជ្រើស​រើសតំណាង​រាស្រ្តអា​ណត្តិ​​ទី៥ គឺ​ជានិមិត្ត​រូបឲ្យ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កំរិតកំពូលមួយ ដើម្បី​រៀបចំជារដ្ឋសភា ហើយ​​រដ្ឋសភា​រៀប​ចំ​រាជ​រដ្ឋាភិបាលថ្មី សម្រាប់គ្រប់គ្រងដឹកនាំប្រទេសជាតិ​បន្តសម្រាប់អាណត្តិទី៥ ។ លោករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លោកទទួល​ស្គាល់​​ហើយ​ការ​​អនុវត្ត​របប​លទ្ធិ​ប្រធិបតេយ្យសេរីពហុបក្ស មានន័យថា​មាន​គណបក្ស​ច្រើនឈរឈ្មោះ​សម្រាប់​ឲ្យ​ប្រ​ជា​​ជនបោះ​ឆ្នោត​​ជ្រើសរើស។​ ចំ​ណែកប្រជាពលរដ្ឋក៏​មានសិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើសតំណាងគណបក្ស​ណាដែល​ខ្លួន​ស្រ​ឡាញ់ ដែល​ខ្លួន​ជឿ​ទុក​ចិត្ត​​ដែរ​។   ​លោក​​មិន​មែន​​ហាម​ឃាត់​អ្វីទេ តែមុន​នឹង​​សម្រេចចិត្ត​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ណា​មួយ​នោះ​ ត្រូវគិតថា​គណបក្ស​នោះ​អាច​ជាទីទុកចិត្ត​សម្រាប់​​អានា​គត​ប្រ​ទេស​​ជាតិបានទេ ហើយគណបក្ស​ណា​ដែល​នៅ​ជាមួយប្រជា​​ជន​​បម្រើ​សំណូពរ​របស់​ប្រជា​ជន​នៅមូល​ដ្ឋាន​ពិតប្រាកដនោះ។​ បើសិនជាស្រឡាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវតែ​បោះ​ឆ្នោតឲ្យគណបក្ស​ប្រជា​ជន​កម្ពុជា​ដែលមានរូបទេវតា​​បាច​ផ្កា​ជាសម្គាល់។ ​លោក​រដ្ឋ​មន្ត្រី​ក៏​សូម​ថ្លែង​​អំណរគុណដល់​ប្រជា​ពលរដ្ឋ ដែលកន្លងមកតែងគាំទ្រការពារដល់​គណបក្សប្រជាជន​កម្ពុ​ជា​ជា​រៀងរហូតមក។

តាមរបាយការលោក ឡុង ធាម អភិបាលស្រុកពញាក្រែកបានឲ្យដឹងថា វ​ត្ត​មា​គ៌ា​បរិយត្តិយត្តិធម៌ ហៅវត្តក្បាលដំរីនេះ បានកើតឡើងក្នុងឆ្នាំ១៩៩៣ ត្រូវបានដឹកនាំគ្រប់គ្រងដោយព្រះចៅអធិការ ២អង្គ គឺព្រះនាម ចាន់ ភុន និងព្រះចៅអធិការ ឆាន់ សី រួមនឹងពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ​បាន​កសាង​ទីសេនាសនៈមានកុដិ ព្រះវិហារ និងសមិទ្ធផលមួយចំនួន។ ដល់ឆ្នាំ២០០៦ក្រោមការដឹកនាំ និងគ្រប់​គ្រង​របស់ព្រះចៅអធិការ ហ៊ន់ សេងហ៊ាន រួមនឹងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត និងពុទ្ធ​បរិ​ស័ទ្ធ​ជិត​ឆ្ងាយ​បានកសាងឧបដ្ឋានសាលាដ៏ល្អត្រកាល ដែលទទួលបានការចូលរួមចំណែកជួយឧបត្ថម្ភសម្ភារៈ ថវិកា ពីសម្តេចប្រមុខដឹកនាំគណបក្ស មន្ត្រីគ្រប់ថ្នាក់នៃគណបក្សប្រជាជនកម្ពុជា ដែលឧបដ្ឋាន​សាលា​នេះ​បានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ចំណាយអស់ទឹកប្រាក់សរុប ១០៣.​៤៨៦.​​០០០រៀល ប៉ុន្តែក្នុងទឹកប្រាក់សរុបនេះ នៅខ្វះថ្លៃឈ្នួលជាង និងសម្ភារៈសំណង់ចំនួន ៣០.​២១២.​០០០​​រៀលទៀត។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះដែរលោករដ្ឋមន្ត្រីក្រសួងការងារ ក៏បានបំពាក់គ្រឿង​ឥស្សរិយ​យស​ការ​ងារ មេដាយការងារ​ជូន​ដល់​អ្នកមានស្នាដៃក្នុងការកសាងភូមិ ឃុំ និងនាំយក​ថវិកា​ចំនួន​១០​លាន​រៀល​​ប្រគេនជូនដល់​វត្ត​សម្រាប់​ពិធីបុណ្យ​ឆ្លងឧបដ្ឋានសាលា ព្រមទាំងចែកជូនថវិកា និង​អំ​ណោយ​មួយ​ចំនួន​ដល់សាលាស្រុក សា​លា​ឃុំ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកង​កំលាំង​ការពារ​ផង​ដែរ៕

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ទីក្រុង​​ Los​ Ang​eles រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [569]

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការរញ្ជួយដីទំហំ ៤.៤ រ៉ិចទ័រ នៅក្នុងទីក្រុង Los Angeles នៃរដ្ឋ Coliforniaគឺបានបណ្តាលអោយប្រជាជនជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏ប៉ុន្តែវាគឺមិនបានប៉ះពា ល់ដល់ អាយុប្រ ជាជនណាមួយឡើយ។... អានបន្ត


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [554]

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជន​ជាប់ចោទ ទាំង​២៣​នាក់ រួមទាំង​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​សុខភាព​ជាធម្មតា... អានបន្ត


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [573]

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤នាទីព្រឹក នៅក្នុងតំបន់ Bronxនៃទីក្រុង New York មានអ្នកដំណើរយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និងអ្នកដំណើរជាង៦០នាក់បានរងរបួសជាទំងន់ បន្ទាប់ពីរថភ្លើងមួយខ្សែបើកបរយ៉ាងលឿនបានក្រឡាប់ចេញពីផ្លួវដែកមួយកន្លែងក្បែរ ស្ថានីយរថភ្លើង Spuyten Duyvil។... អានបន្ត


វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ស្រុកស្នួល​សាងសង់​សម្រេច​បាន​៨៥%​ ហើយ​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [716]

ក្រចេះ៖ សំណង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូដែលគ្រោងចំណាយទឹកប្រាក់ចំនួន៣.៣៩៨.១៦៧ដុល្លារសហរដ្ឋអាមេរិក នៅភូមិ ជើង​ឃ្លូ ឃុំ ២ធ្នូ ស្រុកស្នួល​ខេត្ត​ក្រចេះ ... អានបន្ត


បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅ​ទី​ក្រុង​ Ha​ma​ សំលាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០​នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [621]

ប្រទេសស៊េរី៖ សារព័ត៌មាន Sana បានប្រាប់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់បាន
ស្លាប់់ ដោយការបន្ទុះគ្រាប់បែកមួកន្លែងក្នុងទីក្រុង Hama ប្រទេសស៊េរី។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមហ៊ុន វីនស៊ី ​ខនសេសស្សិន ​មានគម្រោង ​បណ្តាក់ទុន ​វិនិយោគ ​នៅព្រលាន ​យន្តហោះ កម្ពុជា​

ភ្នំពេញ៖ ​ដោយសង្កេត ​ឃើញពី កំណើន នៃអ្នកវិនិយោគ និង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [280]


មានពលករកម្ពុជាជាង២ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង

មានពលករ​កម្ពុជា​​ជាង​២​ម៉ឺន​នាក់​កំពុងធ្វើកា...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [638]


បត្យករខ្មែរដ៏កំពូលជាប់ពានរង្វាន់ Nikkei Asia Prizesប្រចាំឆ្នាំ២០១៣

បត្យករ​ខ្មែរ​ដ៏កំពូលជាប់​ពានរង្វាន់N...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [259]


បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [596]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 26 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 156 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 297 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744932​ នាក់