​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេមត់​ បាន​មានប្រសាសន៍ថា ​ រថយន្តកែ​ឆ្នៃ​ដាក់​ទ្រុង​មួយ​គ្រឿង​ បាន​បើក​លឿន​ដូច​ហោះ​ ក្នុង​បំណង​វ៉ា​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​មួយ​គ្រឿង​ទៀត​ដែល​ស្ថិតនៅ​ពី​ខាង​មុខ​ ប៉ុន្តែវ៉ា​មិន​ផុត​ទើប​រេច​ង្កូត​ជ្រុល​ទៅ​បុក​ហ៊ីយ៉ាន់​ដាយ​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​ ក្នុង​ទិស​​ដៅ​​ស្រប​គ្នា​ បណ្តាល​ឲ្យ​មនុស្ស៤នាក់ស្លាប់ និង៦នាក់ ទៀតបានរងរបួសធ្ងន់ស្រាលផងដែរនៅក្នុងហេតុការណ៍នោះ។

លោកបន្តថា ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាច​រណ៍​​នោះ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល​ចំនួន​មាន​ចំនួន​៦​នាក់​ កំពុង​តែ​ដេក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រហូតមកដល់​ពេល​នេះ។​ លោក​បញ្ជាក់​ថា​៖«រថយន្ត​បង្ក​ហេតុ​និង​រថយន្ត​ជន​រង​គ្រោះ​ ត្រូវ​បាន​ធ្វើការ​រឹប​អូស​ យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ស្រុក​មេ​មត់​ ដើម្បី​រង់​ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ដោះ​ស្រាយ​។

​បើ​តាម​របាយការណ៍​សមត្ថ​កិច្ច​ចរាចរណ៍​ខេត្ត​កំពង់​ចាម​បាន​ឲ្យ​ដឹង​ថា​ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ មួយ​ ត្រូវ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧​ ស្ថិត​ក្នុង​ភូមិ​ស្លា​ ឃុំ​ទន្លូង​ ស្រុក​មេ​មត់​ ខេត្ត​កំពង់​ចាម​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ ពីរ​គ្រឿង​បុក​គ្នា​ពី​ក្រោយ​ ខណៈ​ពេល​កំពុង​បើក​បរ​ក្នុង​ស្ថាន​ភាព​វ៉ា​គ្នា​។​

របាយការណ៍ដដែលនេះបានឲ្យដឹងថា អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នេះ​មាន​ឈ្មោះ​ម៉ាល់​ពែក​ ភេទ​ស្រី​ អាយុ​៦៤​ឆ្នាំ​ រស់​នៅ​ភូមិ​ក្បុល​លើ​ ឃុំ​ទន្លូង​ ស្រុក​មេ​មត់​ ខេត្ត​កំពង់​ចាម​ ទី​២​ ពុយ​ រស្មី​ ភេទ​ស្រី​ អាយុ​១​ខួប​កន្លះ​ រស់​នៅ​ភូមិ​ពង​ទឹក​ ឃុំ​ទន្លូង​ ស្រុក​មេ​មត់​ ខេត្ត​កំពង់​ចាម​ ទី​៣​ សាត​ សំ​អ៊ុល​ ភេទ​ស្រី​ អាយុ​៥១​ឆ្នំា​ រស់​នៅ​ភូមិ​ពង​ទឹក​ ឃុំ​ទន្លូង​ ស្រុក​មេ​មត់​ ខេត្ត​កំពង់​ចាម​ និង​ទី​៤​ ចន​ តោ ​ភេទ​ប្រុស​ អាយុ​១៣​ ឆ្នាំ​រស់​នៅ​ឃុំ​ទន្លូង​ ស្រុក​មេ​មត់​ ខេត្ត​កំពង់​ចាម​។​

លោក​ឌឹម​ ហ៊ូ​បានបញ្ជាក់ថា ​ រថយន្ត​ដឹក​អ្នក​ដំណើរ​ប្រភេទ​ហ៊ី​យ៉ាន់​ដាយ​ ព័ណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ដ​០៧២៨​ ភព​២​ បាន​បើក​បរ​ពី​មុខ​រថយន្ត​បង្ក​ហេតុ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​  លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ រថយន្ត​បង្ក​ហេតុ​បាន​បង្កើន​ល្បឿន​ ក្នុង​បំណង​បើក​វ៉ា​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ដែល​នៅ​ពី​ខាង​មុខ​ ខណៈ​ពេល​វ៉ាក់​អើ​ជា​មួយ​និង​រថយន្ត​សា​ឡែន​ដឹក​ប្រេង​សាំង​ ដែល​កំពុង​បើក​បរ​ច្រាស​ទិស​គ្នា ទើប​ធ្វើ​ឲ្យ​រថយន្ត​បង្ក​ហេតុ​ចាប់​ហ្វ្រាំង​មិន​ជាប់​ បណ្តាល​ឲ្យ​បុក​ហ៊ី​យ៉ាន់​ដាយ​ ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​ ក្រឡាប់​ចាក់​មនុស្ស​ពី​លើ​រថយន្ត​ស្លាប់​ និង​របួស​ជា​ច្រើន​នាក់​៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [598]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [759]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [643]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [545]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​ពលរដ្ឋខ្មែ​រ៦នាក់​ស្លាប់​ និង​៤នាក់រងរបួស​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​នៅប្រទេសថៃ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [497]

ខេត្តបន្ទាយមានជ័យ៖ អាជ្ញា​ធរ​កម្ពុជា​ កំពុង​ចុះ​ស្រាវ​ជ្រាវ​នូវ​ព័ត៌​មាន​ដែល​បាន​លិច​លឺ​ថា​ មាន​ពលករ​ចំណាក​ស្រុក​៦​នាក់​ត្រូវ​ស្លាប់​ និង​៤​នាក់ ​ទៀត​កំពុង​រង​របួស​ធ្ងន់​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើង​ កាល​ពី​វេលា... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​តំបន់អាស៊ាន​ ទាំងមូលទទួលបាន​ ភ្ញៀវទេសចរ អន្តរជាតិ​៩០.២លាននាក់ ​ក្នុងឆ្នាំ២០១៣​

ភ្នំពេញ៖ ក្នុងសមាគមន៍ ប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកា...អានបន្ត

ទេសចរណ៍ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [508]


អ្នកការទូតជប៉ុន​និងស្វែងយល់ ​ពីសន្តិសុខ​ និងស្ថានភាព​ទេសចរណ៍ ​នៅតំបន់ ​ប្រាសាទ ព្រះវិហារ​

ព្រះវិហារ ៖ មន្រ្តីជាន់ខ្ពស់នៃស្ថានទូតជប៉ុន ប្រចាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [273]


ប្រជាពលរដ្ឋបាន​​ប្រទះ​​ឃើញ​​គ្រាប់​​មីន​​ជា​​ច្រើន​​គ្រាប់​​នៅ​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​​

ឧត្តរមានជ័យ៖ កាលពីវេលា​ម៉ោង១១និង៣០នាទីព្រឹក ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [335]


នៅកម្ពុជាមានកន្លែងព្យាបាលដោយ​ឱសថ​ប្រឆាំងនិងមេរោគអេដស៍

ភ្នំពេញ ​ ​៖​ ​​កម្ពុជា​មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [260]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 37 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 248 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745289​ នាក់