​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​ស្លាប់ ៨ នាក់ និងរបួសធ្ងន់ ០៨ នាក់ (ស្រី ០៣ នាក់)និងរបួសស្រាល១០នាក់(ស្រី៥នាក់)។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១១ គ្រឿង ក្នុងនោះម៉ូតូ ១៣ គ្រឿង​, រថយន្តធុនតូច ០៦ គ្រឿង, រថយន្តធុនធំ ០២ លើកនិង យានផ្សេងៗ ០៣ គ្រឿង ។ប្រភពខាងលើឲ្យដឹងបន្ត ទៀត​ថា​មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៦ លើក, មិនគោរពសិទ្ធ ០២ លើក, ប្រជែង​គ្រោះថ្នាក់ ០១ លើក, មិនគោរពប្រកាន់ស្តាំ ០២លើក,និងស្រវឹង៣លើកក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក១៣នាក់(យប់០៥នាក់)។

រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃ ទី០៥ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៥១៦ គ្រឿងក្នុងនោះមាន រថ​យន្ត​​ទេសចរណ៍គ្រួសារ ៣១ គ្រឿង, រថយន្តដឹកដំណើរធុនតូច ១៦២ គ្រឿង,រថយន្តដឹកដំណើរធុនធំ១៥ គ្រឿង, រថយន្តដឹក​ទំនិញ​ធុនតូច ១០៥ គ្រឿង,រថយន្តដឹកទំនិញធុនធំ២០៣គ្រឿង។

រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅស្នងការដ្ឋាន​នគរ​បាល​​ខេត្ត៥១៦ គ្រឿង។ខេត្ត​ដែល​បានអនុវត្តត្រួតពិនិត្យ ល្បឿន​​​ ៖ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់និង​ស្វាយរៀង​(មាន០៣គោលដៅ)​​​​​​៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [758]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [642]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [544]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [523]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


​ពលរដ្ឋខ្មែ​រ៦នាក់​ស្លាប់​ និង​៤នាក់រងរបួស​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​នៅប្រទេសថៃ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [496]

ខេត្តបន្ទាយមានជ័យ៖ អាជ្ញា​ធរ​កម្ពុជា​ កំពុង​ចុះ​ស្រាវ​ជ្រាវ​នូវ​ព័ត៌​មាន​ដែល​បាន​លិច​លឺ​ថា​ មាន​ពលករ​ចំណាក​ស្រុក​៦​នាក់​ត្រូវ​ស្លាប់​ និង​៤​នាក់ ​ទៀត​កំពុង​រង​របួស​ធ្ងន់​ស្រាល​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើង​ កាល​ពី​វេលា... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទីផ្សា​​រអច​លន​ទ្រព្យ​នៅកម្ពុជា​ នឹ​ងល្អ​ប្រសើរ​នៅឆ្នាំ​២០១៤ នេះ​

ភ្នំពេញ​៖​ ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន VT...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [290]


ក្រឡាប់​ឡាន​ក្រុង​នៅប្រទេស​ហ៊្វីលីពីន​ឆក់យក​ជីវិត​អ្នកដំណើរ​ជាង​ ២១នាក់​

ប្រទេសហ៊្វីលីពីន៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ ឡានក្រុងដ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [273]


ប្រព័ន្ទ​​​ YouTube​ នៅប្រទេស​តួគីត្រួវ​បាន​ប្រកាស​បិត​

ប្រទេសតួគី៖ កាលពីពេលថ្មីៗនេះ ប្រទេសតួគីបានប្រកាសបិ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [280]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 180 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745221​ នាក់