​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​

នេះជាការលើកឡើងរបស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជា​អនុប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​សុវត្តិភាពចរាចរណ៍ផ្លូវគោក ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ​ស្តីពី«កត្តាហា​និភ័​យ​​នៃការ​បើកប​រហួស​ល្បឿង​កំណត់» នៅព្រឹកថ្ងៃទី ១៧ មីនា នៅសណ្ឋាគារ អ៊ីមភឺរៀល។

លោកជំទាវបន្តថា គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈចំបងនិងបានក្លាយទៅជាប្រធាន​បទ​​ដ៏​ក្តៅ​​គគក់​ចំពោះ​ប្រទេសយើងនា​ពេលបច្ចុប្បន្ននេះ ហើយដែលត្រូវបានបណ្តាញសារព័ត៌​មាន​ផ្សព្វផ្សាយនៅលើ​ទំព័រ​​មុខ​​ជា​រៀង​រាល់ថ្ងៃ។ជាក់​ស្ដែង ទិន្នន័យបឋមនៃរបាយការណ៍ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ​២០១៣​ បាន​បង្ហាញ​ឲ្យ​ឃើញថាគ្រោះថ្នាក់​ចរាចរណ៍​មានចំនួន​ ៤,៣២២​ករណី មានចំនួន​អ្នកស្លាប់​ ១,៩៦​២​នាក់​របួស​ធ្ងន់​៥,៥៩៣នាក់ ។ បើប្រៀបនឹង​ឆ្នាំ២០​១២​ ចំនួនអ្នកស្លាប់​មានការថយ​ចុះ០​៤​នាក់​របួស​ធ្ងន់​កើន​ឡើង​២៤៤។

លោកជំទាវរដ្ឋលេខាធិការនៃក្រសួងសាធារណៈការបញ្ជាក់ថា ការ​បើកបរហួសល្បឿន​​កំណ​ត់នៅតែជាមូល​ហេតុ​ចំបង​ទីមួយ ហើយការបើកបរ​ក្រោម​ឥទ្ធិពលគ្រឿង​ស្រវឹងនៅតែជាមូលហេតុចំបងទីពីរនៃ​កា​របង្កឲ្យមាន​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍។ ហើយមូល​ហេតុ​ទំាងនេះគឺភាគច្រើនបង្កមកពីកត្តាមនុស្ស​ និយាយយ៉ាងខ្លីគឺការមិនគោរពច្បាប់របស់​អ្នក​ប្រើ​ប្រាស់​ផ្លូវមួយចំនួន និងការ​បើក​​បរ​ដោយមិនទទួលការខុសត្រូវដល់អាយុជីវិតរបស់ខ្លួន និងជីវិតអ្នកដទៃ។ជាការឆ្លើយតបទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីកាត់បន្ថយការស្លាប់ដែល​ចេះតែ​កើនឡើង​ពីមួ​យ​ថ្ងៃ​ទៅមួយថ្ងៃ​​ ដែលអាចចៀសវាងបាននេះ គណៈកម្មាធិការជាតិ​សុវត្ថិភា​ព​ចរាចរណ៍ផ្លូវគោក ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំងដៃគូអភិវឌ្ឍន៍ បាន​សហការគ្នាធ្វើ​វិសោធនកម្ម​ច្បាប់នូវមាត្រាមួយចំនួនហើយបានបង្កើតច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដោយបានបង្កើនការ​ដាក់​ទោស​ទណ្ឌធ្ងន់ធ្ងរ និងការផាក​ពិន័យ​ចំពោះ​បទល្មើស​ច្បាប់​ចរាចរ​ណ៍​ជា​ពិសេ​ស​ការ​បើក​បរហួសល្បឿនកំណត់ បើកបរ​ក្រោម​ឥទ្ធិពលគ្រឿង​ស្រវឹង និងការមិនពាក់មួកសុវត្ថិភាពរហូតដល់ទៅ ៥ដង​នៃ​ការ​ផាក​ពិន័យបច្ចុប្បន្ន។​  

ជាមួយនេះដែរ លោកជំទាវ មឹន មាណវី បានជំរុញ​លើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធជួយធ្វើការផ្ស​ព្វផ្សា​យ​បន្ត និង​ជា​ពិសេស​បណ្តាញ​សារព័ត៌​មានជាតិទាំងអស់ សូមបង្កើនការសរសេរ និពន្ធអត្ថបទ និង​ផ្សព្វផ្សាយអំពី​សុវត្ថិភាព​ចរាច​រ​ណ៍​ប្រកប​ដោយ​គុណ​ភាពបន្ថែមទៅលើចំនួនគ្រោះថ្នាក់ដែល​បាន​រាយការណ៍ ដោយមាន​ការ​ពិភាក្សា​​ស៊ីជំរៅ​អំពី​ការ​គោរពច្បាប់ ផលប៉ះពាល់​ធ្ងន់ធ្ងរដល់​សេដ្ឋកិច្ចសង្គមជាតិ បន្ទុកធ្ងន់ធ្ងរ​នៃសេវា​សុខាភិ​បាល​ចំពោះ​ជនរងគ្រោះ​ក្នុង​គោលបំណងកែ​ប្រែ​ឥរិយាបទ និងអា​កប្បកិរិយា​របស់​អ្ន​កប្រើប្រាស់​ផ្លូវដោយ​ប្រកាន់​យក​នូវ​ការ​គោរពច្បាប់ការ​ទទួល​​ខុសត្រូវនៅពេលមានគ្រោះថ្នា​ក់កើតឡីង និង​ការ​អធ្យាស្រ័យយោគយល់គ្នា​នៅពេល​បើកបរ​​ជាដើម។ល។

គួរបញ្ជាក់ថាបើយោងទៅតាមការសិក្សាមួយរបស់អគ្គលេខាធិការដ្ឋាន​នៃគណៈកម្មាធិ​ការជាតិ​សុវត្ថិភាព​ចរា​ចរណ៍ផ្លូវគោក​ដែល​បានធ្វើកន្លងមកនៅឆ្នាំ២០១៣ បានបង្ហាញឲ្យឃើញថាហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿន​កំ​ណត់​ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ១. គឺប្រញាប់​ ខ្លាចស្ទះផ្លូវ​ មាន ៩៤.៤៦% ,​ ២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , ៣. ​ផ្លូវ​ស្ងាត់​​ងាយ​ស្រួល​បើក​បរ ១.២០%​។ ​កត្តាទំាងអស់នេះ​ហើយ​ដែល​បណ្តា​លឲ្យមានគ្រោះថ្នាក់ ហើយគ្រោះថ្នាក់ទំាងអស់​នេះ តាមពិតគឺយើង​អាចបញ្ចៀស​បាន ប្រសិន​បើយើងទំាងអស់គ្នាចូល​រួមក្នុងការអប់រំផ្សព្វផ្សាយ​ចូលរួមក្នុងការគោរពអនុវត្ត​ច្បាប់​​​ចរាចរណ៍ផ្លូវ​គោក៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ជនជាតិ​អង់​គ្លេស​ ៦ នាក់​ស្លាប់​នៅ​ក្នុង​ផ្សារ​ទំនើប​ Westgate​

ប្រទេសហ្គេនយ៉ា៖ មន្រ្តីក្រស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [349]


First Cambodia ជួបជុំអ្នកធុរកិច្ច ដែលប្រើប្រាស់សេវារបស់ខ្លួន

First Cambodiaជួបជុំអ្នកធុរកិច្ចដែលប្រើប្រាស...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [544]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 87 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4459 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039215​ នាក់