កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា​និង​វៀត​ណាម​ រួម​គ្នា​គិត​ពី​បញ្ហា​ សន្តិ​សុខ​ស្បៀង​ ទឹក​ និង​ថាម​ពល
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖  ប្រទេស CLMV កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម​ដែលស្ថិតក្នុងតំបន់ដង​ទន្លេ​មេគង្គ បានបង្ហាញ​ការ​ព្រួយបារម្ភ ដូចគ្នាទៅលើបញ្ហាសន្តិសុខស្បៀង ទឹក និងថាមពល​អគ្គីសនី ខណៈដែលបញ្ហា ការប្រែប្រួល​អាកាស​​​​ធាតុ​​និងកក្តាមនុស្សកំពុងបង្កការគំរាម​កំហែង​កាន់តែខ្លាំងឡើងៗឥតឈប់ឈរ។

        ថ្លែងក្នុងសនិ្នសីទថ្នាក់តំបន់នៅព្រឹកថ្ងៃទីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤នេះ សម្តេច នរោត្តម​ សិរីវុឌ្ឍ ទីប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធាន​ក្រុមប្រឹក្សាភិបាល នៃឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ មានបន្ទូលថា ទឹក ស្បៀង និងថាមពល​ជាបញ្ហាដ៏សំខាន់ត្រូវតែធ្វើការដោះស្រាយ ដោយមិនត្រឹមតែ​នៅថ្នាក់​មូល​ដ្ឋាន​​ប៉ុណ្ណោះទេ គឺ​កម្រិត​តំបន់ផងដែរ គឺវាធានាបាននូវការជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើងដូច្នេះ បានធ្វើឡើងខណៈដែលប្រទេសនានាក្នុងតំបន់មេគង្គ កំពុងតែ​ចាប់​​ផ្តើមសាងសង់​ទំនប់​វារី​អគ្គី​សនី កាត់តាមទន្លេមេនៃដងទន្លេមេគង្គ ដើម្បីទាញយក​ថាមពលអគ្គិសនីបំពេញសេចក្តីត្រូវការរៀងខ្លួន ប៉ុន្តែ​វានឹង រង​ផលប៉ៈពាល់រយៈពេល​វែង​ប្រើ​សិនបើបញ្ហា​ទឹក និងសន្តិសុខស្បៀង​មិនត្រូវបានពិចារណា​ឲ្យបានដិត​ដល់​ទេ​នោះ។

សម្តេចបានបញ្ជាក់ថា បញ្ហាទឹកស្បៀង និងថាមពលអាចមាននិរន្តរភាព ទៅបានទាល់ តែវិស័យទាំងបីនេះ​មាន​ដំណើរ​​​ការល្អប្រសើរព្រមគ្នា ដូច្នេះសន្និសីទថ្នាក់តំបន់នេះ ​ត្រូវតែ​ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើម្បីស្វែងរកជំរើស​នយោបាយ និងបច្ចេកវិទ្យាឲ្យសមស្រប សម្រាប់​ឆ្លើយតបទៅ នឹងបញ្ហាខាងលើ។

លោក​ Wolhem Hofeimster ប្រធានមូលនិធិខុនរ៉ាដ​ ប្រចាំ​ប្រទេសសិង្ហបុរី និងជា​ប្រធាន​កិច្ចពិភាក្សាកម្មវិធី​នយោបាយ​ប្រចាំតំបន់អាស៊ី ​មានប្រសាសន៍ថា ការពិភាក្សាគ្នា​ជា​លក្ខណៈតំបន់នាពេលនេះ ពិតជាមានសារៈ សំខាន់​ណាស់ ដើម្បីរួមគ្នាស្វែងរកយន្តការ ឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធិភាព ដោយសារតែប្រ ទេសទាំង៤​នេះ​ងាយ​ប្រឈម​ខ្ពស់លើ​បញ្ហា អសន្តិសុខស្បៀង។

លោក ស៊ីន ខណ្ឌី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ មានប្រសាសន៍ថា​សម្រាប់​ប្រទេស​កម្ពុជា សន្តិសុខទឹក និង​សន្តិសុខថាមពល នៅជាបញ្ហាប្រឈមនៅឡើយ ដោយសារ​តែប្រទេសកម្ពុជាបានពឹងផ្អែក ទាំងសុ្រងលើ​ប្រពន្ធ័​អាង​ទឹកដែលមានលក្ខណៈឆ្លងដែន ចំណែក​ ថាមពលមានតម្លៃថ្លៃបើធៀបទៅនឹងប្រទេសជិតខាងផ្សេងទៀត។

លោកបញ្ជាក់ថា រាល់ការអភិវឌ្ឍនានា ដូចជាវារីអគ្គីសនី រាជរដ្ឋាភិបាលបានគិតគូរ លើបញ្ហាគ្រប់វិស័យជានិច្ច ដោយ​​មិនភ្លេចលើវិស័យណាមួយឡើយ ព្រោះវានឹង ធ្វើឲ្យធន​ធាន​ទាំងនោះ នៅតែមាន​និរន្តរភាពសម្រាប់​ប្រជា​​​​​​​ជា​តិ​​។​

សូមបញ្ជាក់ថា សន្និសីទថ្នាក់តំបន់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមលើបញ្ហា​សន្តិ​​សុខ​ទឹក ស្បៀង និងថាម​ពលនេះ មានរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយវិទ្យាស្ថានខ្មែរ​សម្រាប់សហប្រតិបត្តិការនិងសន្តិភាព ហើយ​គ្រោង​​ប្រមូលយកលទ្ធផលនៃកិច្ចប្រជុំ​ទាំងនេះ​បញ្ជូនទៅគ្រប់ក្រសួងស្ថាបន័ពាក់ពន្ធ័តាមប្រទេសនិមួយៗ សម្រាប​រៀបចំជាគោល នយោ​បាយ​​ឆ្លើយតបចំពោះមុខ និងទៅថ្ងៃខាងមុខ៕ ដោយ ៖​​​​ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [965]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [759]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1048]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1045]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [959]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Alejandro​ Lawless​ រត់គេច​ចេញ​ពី​ការ​ឃុំឃាំង​

ប្រទេសអាហ្ស៉ង់ទីន៖ កាលពីថ្ងៃពុធម្សិលមិញ អតីតមន្រ្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [333]


ថ្ងៃសិទ្ធិនារី​ ជា វិបុល​ ធ្វើឱ្យភរិយា​ស្រក់ទឹកភ្នែក​ដោយនឹក​ស្មានដល់​

ក្នុងវីដេអូ Click ដែឡមានរយៈពេលជាង២០នាទី ភ្ជា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [329]


មន្ត្រីជាន់ខ្ពស់​ក្រសួងព័ត៌​មានជំរុញ​អ្នកពាក់​ព័ន្ធសិក្សា​ចងក្រង​ភាសាររបាំខ្មែរ​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានបាន​​ជំរុញ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 2 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 202 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749023​ នាក់