ថ្មីៗនេះក្រុមហ៊ុន ពាណិជ្ជកម្មចិន
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

បច្ចុប្បន្ន​នេះ iPhone កំពុង​តែ​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ពី​អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា​សម័យ​ថ្មី។ អ្វី​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ iPhone ជាប់​ចិត្ត​នឹង​ទូរស័ព្ទ​មួយ​នេះ គឺដោយសារ​តែ​​វា​​បាន​រចនា​ឡើង​ចេញ​ពី​ឧបករណ៍ ៣ សំខាន់ៗ មាន​ដូច​ជា ​មុខ​ងារ​ជា iPod ជា​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​សម្រាប់​ទំនាក់​ទំនង​ទៅ​ Internet។​​ ប្រិយមិត្ត​ដឹង​ទេ តើ​ iPhone លេខ​មុខ​តាំង​ពី​ណា​មក ?

ថ្ងៃ ​​អង្គារ ទី​៩ ខែ​មករា​ ឆ្នាំ​២០០៧ នៅ​រដ្ឋ​សាន់ហ្រ្វាន់​ស៊ីស្កូ ប្រទេស​អាមេរិក ជា​ថ្ងៃ​ដែល​ iPhone ចាប់​ផ្ដើម​ចេញ​មុខ​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ។ Steve Jobs អតីត ​នាយក​ប្រតិបត្តិ Apple ​បាន​ថ្លែង​ថា​ ៖“ ថ្ងៃ​នេះ​ យើង​នឹង​បង្ហាញ​ផលិតផល​ ៣ ។ ទី​១ ជា​ iPod មាន​អេក្រង់​ Wide screen ដែល​មាន​បច្ចេក​វិទ្យា Touch Control ។ ទី ២ ជា Revolutionary mobile phone និង​ទី ៣ ជា​ Breakthrough internet communicator ” ។

Steve Jobs បង្កភាពភ្ញាក់ផ្អើល​នៅ​ថ្ងៃ iPhone លេខ​មុខ​លើកដំបូង

អារម្មណ៍​​​អ្នក​ដែល​បាន​ចូល​រួម​ទស្សនា​បទ​បង្ហាញ​របស់​ Apple ​នៅ​ក្នុង​ថ្ងៃ​នោះ នាំ​គ្នា​ផ្ដោត​អារម្មណ៍ និង​គិត​ថា តើ​ឧបករណ៍​ទាំង ៣ នោះ​មាន​អ្វី​ពិសេស​​ខ្លះ ជាង​ផលិត​ Apple ជំនាន់ ​មុន ? ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​នោះ​គឺ ឧបករណ៍​ទាំង ៣ ដែល​គ្រប់គ្នា​​កំពុង​តែ​រង់​ចាំ​មើល​នោះ បែរ​ជា​រួម​បញ្ចូល​គ្នា​តែ​មួយ​ទៅ​វិញ ។

 

“វា​មិន​មែន​ជា​ឧបករណ៍​ ៣ ផ្សេង​គ្នា​នោះ​ទេ នេះ​ជា​ឧបករណ៍​តែ​មួយ​ប៉ុណ្ណោះ ហើយ​យើង​ឲ្យ​ឈ្មោះ​វា​ថា iPhone ” Steve Jobs បាន​បន្លឺ​ឡើង​នៅ​ពេល​នោះ ។ ចាប់​តាំង​ពី​ថ្ងៃ​ iPhone លេច​មុខ​ឡើង​ក្នុង​ថ្ងៃ​នោះ​មក ទី​ផ្សារ និង​មុខងារ​ Smart-Phone នា​នា​ដែល​មាន​លើ​ពិភព​លោក​យើង​នេះ រីក​ចម្រើន​ជា​លំដាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ ចង់​ចាំ iPhone កុំ​ភ្លេច​ចងចាំ​បុរស​ម្នាក់​ដែល​បាន​កែប្រែ​ប្រវត្តិសាស្ត្រ​ទី​ផ្សារ​ Smart-Phone ​គឺ Steve Jobs

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

EU ស្វាគមន៍ដំណើរការ បោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖  លោកស្រី Cath...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [346]


ពិភាក្សាលទ្ធភាពស្ថាបនាគ ម្រោងសាងសង់ផ្លូវក្រោមដីថ្មី នៅភ្នំពេញ

ពិភាក្សាលទ្ធភាពស្ថាបនាគម្រោងសាងសង់ផ្លូវក្រោម...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [477]


លោកញឹក ប៊ុនឆៃ សម្ពោធដាក់ឲ្យប្រើប្រាស់​ស្រះ​ទឹក​មួយ​កន្លែង​ ខេត្តបន្ទាយមានជ័យ

លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [412]


ធ្លាក់​​ឧទ្ទម្ភា​គចក្រ​នៅ​ខេត្ត​ Norfolk ​ឆក់យក​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​​

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ការធ្លាក់ឧទ្ធម្ភាគចក្រម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [358]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 281 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 652 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963552​ នាក់