ភ្នំពេញ៖ បច្ចុប្បន្ននេះមានប្រជាពលករកម្ពុជាចំនួន២៧.៥៧១នាក់ បានទទួលកិច្ចសន្យាការងារនិងចេញ
ដំណើរទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដោយស្របច្បាប់ ចំនួនដ៏ច្រើននេះបានចូលរួមកាត់
បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា និង កាត់បន្ថយអត្រាអត់ការងារធ្វើរបស់យុវជនកម្ពុជាបានមួយផ្នែក
ផងដែរ។
នេះជាប្រសាសន៍លើកឡើងរបស់ លោក ពេជសោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល
វិជ្ជាជីវៈ ក្រោយពិធីជួបសំណេះសំណាលជាមួយពលករ-ពលការិនីដែលត្រៀមចេញដំណើរទៅបម្រើការ
ងារនៅសាធារណរដ្ឋកូរ៉េចំនួន៦៣០នាក់ កាលពីព្រឹកថ្ងៃព្រឹកថ្ងៃម្សិលមិញនេះនៅទីស្តីការក្រសួង ។ លោកបានលើកឡើងថា ការចេញទៅធ្វើការងារនៅបរទេសដោយស្របច្បាប់គឺជាជម្រើសបន្ថែមដែល
រាជរដ្ឋាភិបាលផ្តល់ជូនដល់យុវជន យុវនារីកម្ពុជា ដើម្បីការជ្រើសរើស និងគិតគូតអំពីការស្វែងរកការងារ
ធ្វើ ។
លោករដ្ឋលេខាធិការបានបន្តថា បច្ចុប្បន្ននេះមានប្រទេសមួយចំនួនដូចជាប្រទេសថៃ វៀតណាម ឥណ្ឌូ
ណេស៊ី ចិនឥណ្ឌានិងហ្វីលីពីនកំពុងប្រកួតប្រជែងគ្នាដើម្បីបញ្ជូនពលករទៅក្រៅប្រទេស ក្នុងនោះក៏មាន
ការបញ្ជូនទៅប្រទេសកូរ៉េផងដែរ។ ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់ពលករកម្ពុជាទាំងអស់ត្រូវ
គិត និងពិចារណាឲ្យបានច្បាស់លាស់ កុំជឿតាមការញុះញង់មួយចំនួនតូចដែលនិយាយថាការអនុញ្ញាត
ឲ្យមានមនុស្សចេញទៅធ្វើការនៅបរទេសគឺមកពីរារដ្ឋាភិបាលគ្មានសមត្ថភាពក្នុងការបង្កើតការងារនៅ
ក្នុងស្រុកធាតុពិតវាគឺជាចរន្តសកលភាវូបនីយកម្មនិងជាវិធីសាស្ត្របន្ថែមក្នុងការលើកស្ទួយជីវភាពប្រជា
ពលរដ្ឋយើងតែប៉ុណ្ណោះ ។
លោកបន្ថែមថា តាមរយៈទំនាក់ទំនងការទូតដ៏ល្អដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានស្ថាបនាឡើងនិង
តាមរយៈកិច្ចសហការគ្នាល្អរវាងមន្ត្រីនៃក្រសួងទទួលបន្ទុកវិស័យការងារនៃប្រទេសទាំង២សាធារណរដ្ឋ
កូរ៉េតែងតែផ្តល់កូតាបន្ថែមដល់កម្ពុជាជាពិសេសក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះតែម្តង។
លោក ពេជ សោភ័ន បានបញ្ជាក់ថា ដោយមានសំណូមពរពីភាគីកម្ពុជា ភាគីកូរ៉េបានជ្រើសរើសបុគ្គលិក
ខ្មែរដើម្បីផ្តល់ប្រឹក្សាយោបល់ពាក់ព័ន្ធជាមួយច្បាប់ការងារកូរ៉េ និតិវិធីនៃការប្តឹងផ្តល់និងផ្លាស់ប្តូរការងារ
ដល់ពលករខ្មែរនៅក្នុងមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់ក្រសួងការងារកូរ៉េ។
ជាមួយគ្នានេះក្រៅពីយន្តការនេះពលករអាចទំនាក់ទំនង និងជូនដំណឹងដល់ស្ថានទូតឬគណៈកម្មាធិការ
បណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេសឲ្យជួយដោះស្រាយរាល់កិច្ចការលំបាករបស់ពួកគេបាន
គ្រប់ពេលវេលា។
សូមបញ្ជាក់ថា ជាទូទៅគណៈកម្មាធិការជំនាញតែងតែបានចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលករនៅ
តាមរោងចក្រសហគ្រាសមួយចំនួន ជារៀងរាល់ត្រីមាសដូចជារយៈពេលដែលឧបទ្វីបកូរ៉េមានការកើនឡើង
នូវកំដៅមួយ គួរឲ្យព្រួយបារម្ភកាលពីអំឡុងខែមេសាកន្លងទៅនេះក្តី ក៏រាជរដ្ឋាភិបាលបានចាត់បញ្ជូនប្រតិភូ
មួយក្រុមរបស់កម្ពុជាទៅពិនិត្យស្ថានភាព និងសភាពការណ៍ជាក់ស្តែងនៅទីនោះដោយផ្ទាល់តែម្តងជាមួយ
បងប្អូនពលករកម្ពុជាផងដែរ ៕
ដោយ៖ សុវណ្ណរ័ត្ន