មូលនិធិអាស៊ី បានផ្តល់ថវិកាជាង៣លានដុល្លារ ដល់អង្គការ សង្គមស៊ីវិល ជួយគាំទ្រកំណែទម្រង់ អាទិភាពចំនួន៥នៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​៖ គិតមក​ដល់​ដើមឆ្នាំ​២០១៣​នេះ ​អង្គការ​មូលនិធិ​អាស៊ី​ បាន​ផ្តល់​ហិរញ្ញប្បទាន​ប្រមាណ​ជាង​ ៣,៤​លាន​
ដុល្លារ​អា​មេ​រិ​ក​ ជូន​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៤៤​ គ្របដណ្តប់​នៅ​ក្នុង​ខេត្ត​២២​និង​គាំទ្រ​កំណែទម្រង់​ជា​អាទិភាព
​ទាំង​៥នៅប្រទេសកម្ពុជា។​


​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​អ្នកសម្របសម្រួល​គម្រោង​អភិបាលកិច្ច​ល្អ​មូលដ្ឋាន ​លោក​ ងី​ ច័​ន្ទ្រ​ផល​
បានលើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អភិ​បាល​​កិច្ច​​ នៅ​ ថ្ងៃ​ ទី​១១​
ខែមិថុនា​ ឆ្នាំ​២០១៣​ នា​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ថា​ចំពោះ​ការ​គាំទ្រ​កំណែទម្រង់​ជា​អាទិភាព​ទាំង​៥​នោះ​រួម​មាន​
ទី​១.​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​,​ ទី​២.​កំណែ​ទម្រង់ការ​គ្រប់គ្រង​ធនធានធម្មជាតិ​,​ ទី​៣.​កំណែទម្រង់​
រដ្ឋ​បាល​សាធារណៈ​,​ ទី​៤.​កំណែទម្រង់​ហិរញ្ញ​សាធារណៈ​និង​ទី​៥​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​។​


​លោក​ ងី​ ច័​ន្ទ្រ​ផល​ បានបន្ត​ថា​  ក្រៅពី​នេះ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ទៀត​ក៏​បាន​ទទួល​ហិរញ្ញ​ប្ប​  ទាន​ពី​គម្រោង​ក្នុង​ការ​កសាង​សមត្ថភាព​ក្នុង​ការ​បណ្តុះបណ្តាល​ដល់​ប្រជាពលរដ្ឋ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ លើ​ការងារ​
អភិបាលកិច្ច​មូលដ្ឋាន​មានការ​ផ្តល់​សិទ្ធិ​អំណាច​និង​ពង្រឹង​ភាព​ជា​ម្ចាស់​ ភាព​អង់អាច​ក្លាហាន​របស់​ប្រជាពល
រដ្ឋ​ការ​ពិនិត្យ​តាមដាន​ ការ​ផ្តល់​សេវា​សុខភាព​សេវា​អប់រំ​ដើម្បី​លើកកម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ​ប្រព្រឹត្ត​
ទៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​ដែរ​​។​

ថ្លែងនៅក្នុងឱកាសនោះ​​ដែរ   លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង    ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មានប្រសាសន៍ថា
ដើម្បី​បង្កើន​ល​ទ្ឋ​ភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​នូវ​តម្រូវការ​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​សាធារណៈ​
មួយ​ចំនួន​តាម​រយៈ​ ការ​ពង្រឹង​ស្ថាប័នរដ្ឋ​និង​ស្ថាប័ន​មិនមែន​រដ្ឋ​ ការ​គាំទ្រ​ភាព​ជា​ដៃគូ​ និង​ការ​ចែករំលែក​មេ
រៀន​  និង​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ជម្រុញ​  ឲ្យ​មានការ​អនុវត្ត​ការងារ​កាន់តែ​មាន​ប្រ​សិ​ទ្ឋិ​ភាព​
តម្លាភាព​ គណនី​យ​ភាព​និង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែល្អប្រសើរ​
ជាង​មុន​ និងកាត់​បន្ថយ​គម្លាត​រវាង​អ​ជ្ញា​ធរ​និង​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែជិតស្និត​ឡើង​ដើម្បី​រួមចំក​រក្សា​កំណើ
នសេដ្ឋកិច្ច​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រជូនប្រជាជន​៕

ដោយ៖ សុវណ្ណរ័ត្ន

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ភាព​គ្មានកា​រងារធ្វើ​នៅចក្រភព​អង់គ្លេស​ធ្លាក់​ចុះដល់​ ៧.១ភាគរយ​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [525]

ចក្រភពអង់គ្លេស៖ ក្រុមការិយាល័យស្ថិតិជាតិប្រចាំចក្រភពអង់គ្លេស ( ONS)បានអោយដឹងថា ភាពគ្មានការងារធ្វើនៅក្នុងចក្រភពអង់គ្លេស បានធ្លាក់ចុះរហូតដល់ ៧.១ភាគរយ ពោលគឺបានធ្លាក់ចុះពី២.៣២លាននាក់ ... អានបន្ត


ធនាគារ​ពិ​ភព​លោក​អះ​អាង​ថា​​កម្ពុជា​​នឹង​ទទូល​​បាន​​កំ​ណើន​​សេដ្ឋ​កិច្ច​៧​ភាគ​រយ​នៅឆ្នាំ​នេះ​​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [575]

ភ្នំពេញ៖​ ធនាគារ​ពិភព​លោក( World Bank )​បានអះអាង​ថានៅក្នុងឆ្នាំ​២០១៣នេះកម្ពុជា​ នឹង​​ទទួល​
បាន​​​​​​​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា៧ភាគរយដែលមាន​តម្លៃ​ប្រមាណ​ជា១៥,៦៥ពាន់​​​លានដុល្លារ ។​ ​

... អានបន្ត


មានពលករកម្ពុជាជាង២ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [638]

មានពលករ​កម្ពុជា​​ជាង​២​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​កូរ៉េ​ខាងត្បូង

... អានបន្ត


ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [628]

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល

... អានបន្ត


ទូតជប៉ុន ចង់បង្កើននូវទំនាក់ទំនងដំណើរទស្សន កិច្ចរវាងក្រុមសភានៃប្រទេសទាំងពីកម្ពុជា-ជប៉ុន
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [600]

ទូតជប៉ុន ចង់បង្កើននូវទំនាក់ទំនងដំណើរទស្សនកិច្ចរវាងក្រុមសភានៃប្រទេសទាំងពីកម្ពុជា-ជប៉ុន

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្លាចមិនទាន់ពេលធ្វើការ ជិះម៉ូតូលឿនពេកជ្រុលទៅស្រ្តីដើរឆ្លងផ្លូវស្លាប់ភា្លមៗ

ភ្នំពេញ៖ ស្រ្តី​ជា​អ្នក​អនាម័យ​រោង​ចក្រ​កាត់...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [251]


រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧មករា​​ក្រឡាប់​បះ​ជើង​ស្លាប់២ របួស​៣​នាក់​

រថយន្តរ៉េវហ្វ័របោះ​ពួយ​បុកបង្កាន់ ដៃ​ស្ពាន​៧...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


ការរត់​ជាន់​គ្នា​នៅព្រះវិហារ​អ៊ីស​ស្លាម​របស់​ចិន​ ស្លាប់​ ១៤នាក់​ រងរបួស ​១០នាក់​

ប្រទេសចិន៖ យោងតាមសារព័ត៌មានស៊ីនហួរបានអោយដឹងកាលពីថ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [328]


​ស​​ង្គមកិច្ច​បាន​ផ្សព្វផ្សាយ​លិខិតបទដ្ឋាន​គតិយុត្ត​ស្មុំ​កូន​អន្តរប្រទេស​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កាលពីព្រឹកថ្ង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [266]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 20 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 22 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 297 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744798​ នាក់