ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

   ភ្នំពេញ៖ ការផ្លាស់ប្តូរ បទពិសោធន៍ព័ត៌មានរវាងទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក.) និងទូរទស្សន៍ថៃ (MCOT)
នឹងជួយសម្រួលកិច្ចសហការគ្នា នៅក្នុងផ្នែកបច្ចេកវិទ្យា ឌីជីថល (Digital)។

លោកទេសរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងនៅក្នុង ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀង
ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទូរទស្សន៍រវាងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង MCOT ក្រុមហ៊ុន
សាធារណៈចំកាត់” នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ នាក្រសួងព័ត៌មានថាការចុះកិច្ចព្រមព្រៀងគ្នាថ្ងៃនេះ គឺ
ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ព័ត៌មានគ្នាទៅវិញទៅមក នឹងជួយសម្រួលកិច្ចសហការគ្នា ក្នុងការផ្លាស់ប្តូរទៅជា
ប្រព័ន្ធ ឌីជីថល (Digital) ក្នុងន័យនេះ គឺសំខាន់បំផុតយើងឃើញថាបើយើងនិយាយអំពីប្រព័ន្ធ បច្ចេកវិទ្យា ព័ត៌
មាន ប្រទេសកម្ពុជាយើងបាននិងកំពុងតែដើរលឿន នៅក្នុងវិស័យមួយនេះ គួរឲ្យកត់សម្គាល់។

លោក ខៀវ កញារីទ្ធ បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះមានក្រុមហ៊ុនទូរទស្សន៍ពីរគឺVT1
និង PPCTV ក៏ប៉ុន្តែនៅប្រទេសថៃសព្វថ្ងៃនេះគឺពុំទាន់មានទូរទស្សន៍ បែប​នេះនៅឡើយទេ ម្យ៉ាងវិញទៀតគេ
(ថៃ)មានវិស្វករសម្រាប់ត្រៀមគ្រប់ផ្នែក ចំណែកកម្ពុជាយើងបានប្រើប្រព័ន្ធបច្ចេកវិទ្យានេះ ក៏ពិតមែន តែយើង
មិនទាន់មានវិស្វករដូចគេនោះទេ។

លោកបានបន្តថា ដូច្នេះការផ្លាស់ប្តូរសំខាន់ទី១.  គឺដើម្បីផ្លាស់ប្តូរអ្នកបច្ចេកទេស បទពិសោធន៍ និងជំនាញ។
ទី២.ការបញ្ជូនព័ត៌មាននោះ គឺវាសំខាន់ណាស់ ទោះបីជាយើងឃើញកន្លងមកមានការផ្ទុះអាវុធនៅថៃកី្ត គឺថា
ទាំងព័ត៌មានកម្ពុជា-ថៃ   បានសហការគ្នាគឺមិនយកប្រេងទៅចាក់លើភ្លើងនោះទេ នេះហើយជាចំណុចធំណា
ស់ ដែលសបញ្ជាក់ថាទំនាស់នៅតាមព្រំដែន ជាទំនាស់របស់អ្នកនយោបាយថៃ ហើយអ្នកទាំងអស់នោះ បាន
ជំរុញឲ្យមានបញ្ហានេះកើតឡើង។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាវិញគឺពុំបានស្អប់ប្រជាជនថៃនោះទេ។ នេះចង់
បញ្ជាក់ឲ្យឃើញថាការផ្លាស់ប្តូរព័ត៌មាននេះ គឺផ្លាស់ប្តូរ ដើម្បីឲ្យបានច្បាស់លាស់នូវព័ត៌មានហើយជៀសវាង
ការបំប៉ោង និងការចាក់ប្រេងទៅលើភ្លើង៕ដោយ៖ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ភាព​គ្មានកា​រងារធ្វើ​នៅចក្រភព​អង់គ្លេស​ធ្លាក់​ចុះដល់​ ៧.១ភាគរយ​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [693]

ចក្រភពអង់គ្លេស៖ ក្រុមការិយាល័យស្ថិតិជាតិប្រចាំចក្រភពអង់គ្លេស ( ONS)បានអោយដឹងថា ភាពគ្មានការងារធ្វើនៅក្នុងចក្រភពអង់គ្លេស បានធ្លាក់ចុះរហូតដល់ ៧.១ភាគរយ ពោលគឺបានធ្លាក់ចុះពី២.៣២លាននាក់ ... អានបន្ត


ធនាគារ​ពិ​ភព​លោក​អះ​អាង​ថា​​កម្ពុជា​​នឹង​ទទូល​​បាន​​កំ​ណើន​​សេដ្ឋ​កិច្ច​៧​ភាគ​រយ​នៅឆ្នាំ​នេះ​​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [747]

ភ្នំពេញ៖​ ធនាគារ​ពិភព​លោក( World Bank )​បានអះអាង​ថានៅក្នុងឆ្នាំ​២០១៣នេះកម្ពុជា​ នឹង​​ទទួល​
បាន​​​​​​​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា៧ភាគរយដែលមាន​តម្លៃ​ប្រមាណ​ជា១៥,៦៥ពាន់​​​លានដុល្លារ ។​ ​

... អានបន្ត


មូលនិធិអាស៊ី បានផ្តល់ថវិកាជាង៣លានដុល្លារ ដល់អង្គការ សង្គមស៊ីវិល ជួយគាំទ្រកំណែទម្រង់ អាទិភាពចំនួន៥នៅកម្ពុជា
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [831]

មូលនិធិ​អាស៊ី​ បានផ្តល់ថវិកាជាង៣​លាន​ដុល្លារ​ ដល់​អង្គការ​ សង្គម​ស៊ី​វិល​ ជួយ​គាំទ្រ​កំណែទម្រង់​ អាទិភាព​ចំនួន​៥នៅកម្ពុជា

 

... អានបន្ត


មានពលករកម្ពុជាជាង២ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [820]

មានពលករ​កម្ពុជា​​ជាង​២​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​កូរ៉េ​ខាងត្បូង

... អានបន្ត


ទូតជប៉ុន ចង់បង្កើននូវទំនាក់ទំនងដំណើរទស្សន កិច្ចរវាងក្រុមសភានៃប្រទេសទាំងពីកម្ពុជា-ជប៉ុន
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [776]

ទូតជប៉ុន ចង់បង្កើននូវទំនាក់ទំនងដំណើរទស្សនកិច្ចរវាងក្រុមសភានៃប្រទេសទាំងពីកម្ពុជា-ជប៉ុន

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ស្ថានភាព​នៅទី​លានប្រជាធិបតេយ្យ​ក្រោយពេល​បណ្តេញ​ក្រុមបាតុករ ​មានកម្លាំង​សមត្ថកិច្ច​ការពារយ៉ាង​មាំទាំ​

ភ្នំពេញ៖ ក្រោយពេលបណ្តេញក្រុមបាតុករនិងរុះរើសំណង់ផ្ស...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [424]


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [790]


បើក​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​នៅ​ខេត្ត​កំពង់​ចាម

ខេត្ត​កំពង់​ចាម​ ៖ ការ​ប្រកួត​កីឡា​សិស្ស​មធ្...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [720]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 39 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 407 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039674​ នាក់