​ឥណ្ឌូនេស៊ី​បើក​ពិព័រណ៌​ពាណិជ្ជកម្ម​លើក​ទី​៧ ​ដោយ​មាន​ក្រុមហ៊ុន​ចំនួន​ ៥២​ ចូលរួម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ពិព័រណ៍​ពាណិជ្ជ​កម្ម​​ ឥណ្ឌូនេស៊ី​លើក​ទី​​៧នេះ​ មាន​រយៈ​ពេល​៤​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ថ្ងៃ​ទី​២៩​ ខែ​តុ​​លា​ ដែល​ក្នុង​នោះ​ក្រុមហ៊ុនមកពីប្រទេសឥណ្ឌូនេស៊ីចូលរួមតាំងបង្ហាញប្រមាណជា ៥២ក្រុមហ៊ុន​ដាក់​បង្ហាញ​​នូវ​​ផលិត​​ផល​ដូចជា៖ ថ្នាំពេទ្យ តែ​ ត្រីខ​ ​ សំលៀកបំពាក់​ គ្រឿង​សង្ហារិម​ ត្បូង​ គ្រឿងធ្វើពីប្រាក់ និង​ផលិតផល​ ​គ្រឿង​​ឧបភោគ​​បរិភោគ​មួយ​ចំនួន​ទៀត​ ​សរុប​ទាំង​អស់​មាន​ចំនួន​៥៣​ស្ដង់នៅកោះពេជ្រ ។​ ​

 ថ្លែងបើកពិព័រណ៌ពាណិជ្ជកម្មឥណ្ឌូនេស៊ីលើកទី៧ ឆ្នាំ២០១៣  ​លោក Soerhadjono Sastromithardjo អគ្គរដ្ឋទូតនៃ​​​  សាធា​​រណៈ​​រដ្ឋឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា ពិព័រណ៌ពាណិជ្ជកម្ម លើកទី៧ នេះ គឺមាន​ឥណ្ឌូនេ​ស៊ី​ចូលរួមតាំ​ ​ងបង្ហាញ​ប្រមាណជា ៥២ក្រុមហ៊ុន​ ដាក់​បង្ហាញ​នូវ​ផលិតផលរួមមាន៖ សំលៀកបំពាក់​ គ្រឿងសំអាងម៉ាស្សា ​ ​គ្រឿង​​​សង្ហារិម​ ត្បូង​ គ្រឿងធ្វើពីប្រាក់ថ្នាំពេទ្យ ភេសជ្ជៈ និង​ផលិត​ផល​​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត​ ​​ភោជ​នី​យ​​ដ្ឋាន​ចំនួន ៤ស្តង់ ​សរុប​ទាំង​អស់​មាន​ចំនួន​៥៣ស្តង់ ។​​​

 លោកអគ្គរដ្ឋទូតរូបនេះបន្តថា ក្នុងកំឡុងពេលពីខែមករា ដល់ ខែកក្កដា ឆ្នាំ​២០១៣ នេះការនាំ​ចេញ​របស់​​​ឥណ្ឌូនេស៊ី​​​​បាន​ឈានដល់ ១៧៥.៥លានដុល្លារអាមេរិក ខណៈពេលដែលការនាំចូល​កើន​ដល់៩,៩ លាន​ដុល្លារ​​​អា​មេរិក វាស្ទើរ​​តែ​១០ លានដុល្លារទៅហើយ។​​

ជាមួយគ្នានោះ លោកក៏បានរំពឹង​ទុកថា កម្ពុជា​និងឥណ្ឌូនេស៊ីនឹងបន្តទៅបន្ត​ការពា​ណិជ្ជកម្ម​​យ៉ាងសកម្មដោយ​​​ប្រើ​​​ប្រាស់កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្មសេរីអាស៊ាន (AFTA) ដែលជាឧបករណ៍​សម្រាប់​ការ​​អភិវឌ្ឍ​ពាណិជ្ជកម្មនិង​​​របៀប​​វារៈ​គោលនយោបាយក៏ដូចជាការចូលរួមក្នុងសេរីភាវូបនីយកម្ម​ពាណិជ្ជកម្មនៅក្នុង​តំបន់និង​លើ​ពិ​​ភពលោក​​​​។

លោក​ ឌិត ទីណា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ថ្លែងឱ្យដឹងថា ​ប្រទេសកម្ពុជា​ត្រូវ​អនុញ្ញាត​​ឱ្យ​មានការ​លើក​​​​​លែង​​ទាំង​​ស្រុងលើកាតព្វកិច្ចបង់គយបណ្តាលប្រទេសធំៗមួយដូចជា៖ សហគមន៍អឺរ៉ុប កាណាដា សហរ​ដ្ឋ​​​​អា​​​​មេរិក អូស្រ្តាលី ​ជប៉ុន កូរ៉េ ជាដើម។ នេះគឺជាអត្ថប្រយោជន៍​ពាណិជ្ជកម្ម​មួយ​កន្លែង​​ដែល​ប្រទេស​​កំពុង​​​អភិវឌ្ឍន៍​​​​មិនគួរ​មើល​រំលង។​​

លោកបន្ថែមថា «ខ្ញុំគិតថា ការតភ្ជាប់ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា​ និងប្រទេសឥណ្ឌូនេស៊ី​នៅ​ក្នុងរយៈពេល​នៃ​​​ការ​​ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគ​ផ្ទាល់ពីប្រទេសឥណ្ឌូនេស៊ីបាន​បន្ថែមទៀត​នឹងអភិវឌ្ឍ​ចំណុចរួម​ដែល​​​បាន​​​ទាម​ទារដើម្បីជំរុញដំណោះស្រាយឈ្នះឈ្នះសម្រាប់ប្រទេសទាំងពីរ។ ​​​ឥណ្ឌូនេស៊ីគឺមួយក្នុងចំណោម​ដៃ​គូ​​ពាណិជ្ជកម្ម​ដ៏រឹងមាំជាមួយប្រទេសកម្ពុជាក្នុងចំណោម​រដ្ឋជាសមាជិក​​អា​ស៊ាន​។​ ​ដូច្នេះតួនាទីបច្ចុប្បន្នរបស់​ប្រ​​​ទេស​​​​ឥណ្ឌូនេស៊ី​គឺមានសារៈ​សំខាន់ណាស់នៅក្នុងការ​លើក​ស្ទួយ​ការ​វិនិយោគ​បន្ថែ​ម​​​​​ទៀត, ការផ្លាស់ប្តូរ​ពាណិ​​ជ្ជ​​​កម្ម​​​​និងបន្តគម្រោង​កិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ចនៅ​​ក្នុងប្រទេសកម្ពុជា ​។​​

លោកក៏បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការលើកទឹកចិត្ដជាច្រើន​សម្រាប់ការវិនិយោគ​ដែលបាន​ធ្វើ​​​វាជា​​ទិសដៅ​ដ៏គួរឱ្យទាក់ទាញសម្រាប់ការមិនត្រឹមតែបណ្តាប្រទេសជាសមាជិកអាស៊ាននោះ​ទេប៉ុន្តែក៏ជាប្រទេស​​​ដែល​​បាន​​​មកពីផ្នែកដទៃទៀតនៃពិភពលោក។ចាប់តាំងពីប្រទេសកម្ពុជា​គឺ​ស្ថិតនៅក្នុងកណ្តាលនៃតំបន់អាស៊ាន​​​ដែល​​ផលិត​​​​​នៅ​ក្នុង​ប្រទេស​កម្ពុជាក៏មាន​អត្ថ​ប្រ​យោ​ជ​ន៍​នៃការចូលដំណើរការ ៣១៩លាននាក់អ្នកប្រើប្រាស់​​នៅ​​ក្នុងតំបន់​​មហាអនុតំបន់ទន្លេមេគង្គ និង ៥៦០​លាននាក់​អ្នកប្រើប្រាស់នៅក្នុងអាស៊ាន៕ ដោយ៖ មករា​​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [544]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [575]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [572]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [586]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ខ្យល់​ព្យុះ​នៅភាគ​ខាង​ត្បូង​នៃ​ចក្រភព​អង់គ្លេស​សំលាប់​មនុស្ស ៤នាក់​

ចក្រភពអង់គ្លេស៖ មន្រ្តីប៉ូលីសប្រចាំចក្រភពបានអោយដឹង...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [269]


​រមណី​យ​ដ្ឋាន​ធ​ម្មជាតិ​ដ៏​​ទាក់ទាញ​សំខាន់​ៗ​ស្ថិត​នៅ​ក្នុង​ដែនដី​ខេត្ត​កោះ​កុង ​

ភ្នំពេញ៖ កោះកុង មាន​តំបន់​ទេសចរណ៍​ជាច្រើន​ ដែល​ប្រ...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [363]


ព្រះមហាក្សត្របានឡាយព្រះហស្ដលេខា លើកលែងទោសលោក សម រង្ស៊ី

យោងតាម សំណើទូលថ្វាយ របស់សម្ដេច តេជោ ហ៊ុន សែន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [340]


សិស្ស​វិទ្យាល័យ Standley​ Lake​ ប៉ុនប៉ងដុត​សម្លាប់​ខ្លួន​ឯង​

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ សិស្សសាលាអាយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [355]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 106 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1369 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747348​ នាក់