​​ADB​ ​គ្រោង​​ជំនួយ​​ថវិកា​​៧,៤​លានដុល្លារ​ ​ដើម្បី​​កា​រ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កោះកុង​​ និង​មណ្ឌលគិរី​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ ហៅកាត់ (ADB) ​បាន​គ្រោងនឹងផ្តល់​ថវិកាជាទឹកប្រាក់​ចំនួន​ប្រមាណ៧,៤​លាន​ដុល្លារ​អាម៉េរិក​ដល់​រដ្ឋបាល​ព្រៃឈើ​ សម្រាប់​អភិវឌ្ឍន៍​ផែនការ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​​ឡើង​​នូវ​សមត្ថភាព​ធន់​ទ្រាំ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ ក្នុង​វិស័យ​កសិកម្ម​ ព្រៃឈើ​ ផ្គត់ផ្គង់​ទឹក​ និង​ធន​​ធាន​តំបន់ឆ្នេរ​រហូតដល់ឆ្នាំ២០១៩ នៅ​ខេត្តកោះកុង​ និង​ខេត្តមណ្ឌលគិរី​។​

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ «ការ​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​សម្ថ​ភាព​ធន់​ទ្រាំ​នឹង​ ការ​ប្រែប្រួល​អាកាសធាតុ​»​​​​​ នា​ព្រឹក​ថ្ងៃ​ទី​២​ ខែធ្នូ​ នេះ​ លោក សុខ ហេង ព្រៃ តំណាង​ឲ្យ​ភាគី​រាជរដ្ឋាភិបាល និងជាប្រធាន​វិទ្យា​ស្ថាន​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វ បានមានប្រសាសន៍ថា កន្លងមក អាកាសធាតុ​នៅ​កម្ពុជា តែង​តែ​ប្រែប្រួល​មិន​ទៀងទាត់ ដែល​ធ្វើឲ្យ​ប្រជាកសិករ ជួប​ការលំបាក​ច្រើន​ក្នុង​ការបង្កបង្កើន​ផល​។

លោក​បន្តថា ជា​ការឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ធនាគារ​អភិវឌ្ឍន៍អាស៊ី សហការ​ជា​មួយ​រដ្ឋាភិបាល សម្រេច​បង្កើត​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ ដូចជា​ការសាងសង់​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ការ​ផ្តល់​ភាពងាយស្រួល​ទៅ​ដល់​កសិករ​។លោក សុខ ហេង បញ្ជាក់ថា សម្រាប់​គម្រោង​ដែល​ ADB​ ប្រគល់​ឲ្យ​នេះដែរ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​នៃ​ប្រទេស​កម្ពុជា​យើង ដែលមាន​ធនធានធម្មជាតិ​ច្រើនជាងគេ គឺខេត្តកោះកុង និងមណ្ឌលគិរី ដោយមាន​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ភាព​បន្សាំ​នៃ​ការ​ប្រែប្រួល​ អាកាសធាតុ​ ក្នុង​វិ​ស័​យ​កសិកម្ម​ ព្រៃឈើ​ ផ្គត់ផ្គង់​ទឹក​ និង​ធន់​ធាន​តំបន់ឆ្នេរ​។​

ចំណែក​លោក​ Jack​ Katzfey​ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ឧស្សាហកម្ម​ និង​វិទ្យាសាស្ត្រ​នៃ​សហ​គ​មន៍​(CSIRO)​ បាន​​​លើក​ឡើង​ថា​ គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ តាម​រយៈ​ចំណូល​បាន​មក​ពី​ ការ​អភិរក្ស​ធនធាន​ព្រៃ​ធម្មជាតិ​ និង​ការ​រក្សា​ទឹក​ទុក​សម្រាប់​បង្ករ​បង្កើន​ផល​។​ពាក់ព័ន្ធជាមួយនោះដែរ ​មន្ត្រី​ជំនាញ​បរិស្ថាន​ក៏បាន​ឲ្យដឹងថា គម្រោង​អភិវឌ្ឍន៍ខេត្តទាំងពីរ​ខាង​លើ​នេះ  នឹង​ចាប់​ម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៤​ខាងមុខនេះ​។

គម្រោង​នៅ​ខេត្ត​មណ្ឌលគិរី នឹង​ផ្តោត​ទៅ​លើ​ការ​ការពារ​ជម្រក​​សត្វព្រៃ​លំផាត់​ ក្នុង​ភូមិភាគ​ខាងជើង និង​តំបន់​ឆ្លង​ដែន​​ឧទ្យាន​ជាតិ យ៉ុកដុន ​ភាគ​ខាងជើង​ប្រទេស​វៀតណាម។ ចំណែក​ឯ​ខេត្ត​កោះកុង គម្រោង នឹង​ផ្តោត​ទៅលើ​ការពារ និង​ពង្រឹង​ប្រព័ន្ធ​​អេកូឡូស៊ី ក្នុង​តំបន់​ព្រៃ​ការពារ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​ភាគខាងត្បូង និង​សួនឧទ្យាន​ជាតិ​បទុម​​សាគរ និង​តំបន់​ជម្រក​សត្វព្រៃ​ពៀម​ក្រសោបជាដើម​៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [561]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [578]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [614]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [616]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [585]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​ Bayern ​Munich ទំលាក់​ក្រុម​ Arsenal ​ចេញពីពានរ​ង្វាន់​ Uefa ​Champion​ League​

បាល់ទាត់៖ កាលពីរាត្រីថ្ងៃអង្គារយប់មិញនេះ ក្រុមជើងខ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [299]


បុរស​ជនជាតិ​​​​​​​ប៉ាឡេស​ស្ទីន​ម្នាក់​​​ត្រួវ​បាន​កង​ទាហានអ៊ី​ស្រាអ៊ែល​​បាញ់​​សំលាប់​​

ប្រទេសអ៊ីស្រាអ៊ែល៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិប៉ាឡ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [263]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 631 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 949 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748365​ នាក់