​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​ហគមន៍អាស៊ាន»​ នៅថ្ងៃទី១១ ខែមីនាស្អែកនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានកសិកម្ម គំរោង​និរន្ត​​រភាពប្រព័ន្ធកសិចំណីអាហារនៃសហគមន៍អាស៊ាន បានជួយគាំទ្រដំណើរការអភិវឌ្ឍន៍ ការសម្របសមួ្រលគោល​នយោ​បាយ និងយុទ្ធសាស្ត្រនានា ដើម្បីធានានិរន្តរភាពប្រព័​ន្ធ​កសិចំណីអាហារបន្ថែម​ទៀតដល់ប្រទេសកម្ពុជា។

ហើយគម្រោងនេះ នឹងជួយសម្រួលលំហូរពត៌មាន ដូចជាកិច្ចស​ន្ទនាថ្នាក់តំបន់ទៅលើគោល​នយោបាយ​ពង្រឹង​ការប្រើប្រាស់​ធាតុចូលប្រកបដោយនិរន្តរភាព និង ការអនុវត្តន៍គំរូល្អលើវិស័យកសិកម្ម។លោក សូខន រិទ្ធីគុណ អគ្គនាយកនៃអគ្គលេខាធិ​ការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រ​មា​ញ់ និងនេសាទ បានថ្លែងតាមទូរស័ព្ទនៅថ្ងៃនេះថា កម្មវិធីនៃកិច្ចប្រជុំថ្ងៃស្អែកនេះ នឹង​មាន​​អ្ន​ក​ឯកទេសជំនាញល្បីៗជាច្រើនមកពីប្រទេសអាស៊ាន និងអាល្លឺម៉ង់ ហើយកម្ពុ​ជា​នឹង​ពិ​និ​ត្យ​មើ​ល​មតិយោបល់ ដើម្បី​សម្រេចចិត្តថាតើគួរយកតាមប្រទេសណា ដើម្បីធានាបានសុវត្ថិភា​ពចំ​ណី​អាហារ។

សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានកសិកម្មបន្តថា  គម្រោងក៍បានសហការជាមួ​យផ្នែកឯកជន ដើម្បី​សាកល្បង​ការ​អនុវត្តន៍ទាំងនេះ និងការប្រើប្រាស់ធាតុចូលប្រក​បដោយនិរន្តរភាព នៅលើ​តំបន់សាកល្បងមួយចំនួននៅ ប្រទេ​សកម្ពុជា ប្រទេសថៃ និងឥណ្ឌូនេស៊ីជាដើម។

គោ​លបំណងសំខាន់ៗនៃកិច្ចប្រជុំដៃគូរគំរោងទី៤ របស់កម្មវិធី និរន្តរភាពប្រព័ន្ធកសិចំណីអាហារនៃសហគមន៍អាស៊ាននេះ គឺដើម្បីពិនិត្យមើលរាល់សមិទ្ធិផលដែលសំរេចបានក្នុងដំណាក់កាលទីមួយនៃគម្រោង និងពិភាក្សាអំពីការ​អនុវត្តន៍​គំរោង​ដំណាក់កាលទីពីរ។ សិក្ខាកាម នឹងផ្តោតការពិភាក្សាការអនុវត្តន៍គម្រោង«ក្របខ័ណ្ឌសមាហរណកម្មសុវត្ថភាពចំណីអាហារសហគមន៍អាស៊ាន - AIFS» ថ្នាក់​ជាតិ ដែលមានគោលបំណងដើម្បីលើកកម្ពស់សុវត្ថភាពចំណីអាហារក្នុងរយៈពេលវែង និងលើកកំពស់ផងដែរ​ជីវភាពកសិករ​នៃ​សហគមន៍អាស៊ានទាំងមូល ក៍ដូចជាការបង្កើនផលិតកម្មចំណីអាហារ និងបង្កើនវត្ថុធាតុដើមកសិកម្មសុវត្ថភាព។

នៅកម្ពុជាក្រុមបុគ្គលិកអនុវត្តគំរោងមានទីតាំងនៅអង្គការCEDAC ដែលសហការលើគម្រោ​ង​លើកកំពស់ផងដែរជីវ​ភាព​កសិករ និងផលិតកម្មចំណីអាហារសរីរាង្គ។ ក្នុងឆ្នាំ២០១៤ គំរោងផ្តោត​ជាសំខាន់លើភាពជាដៃគូជាមួយរដ្ឋបាលសាធារណៈ និង​ឯកជន  នៅក្នុងចង្វាក់ផលិ​តកម្មកសិកម្ម ដែលនឹងនាំមកនូវផលចំណេញដល់កសិករខ្នាតតូច ៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [577]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [613]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [583]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ពលរដ្ឋ​នៅតាមដងទន្លេ ​ត្រៀមខ្លួន​ចាប់ផ្តើម​ត្រីប្រហុក​ដំណាក់​កាលទី២ ​ចាប់ពីថ្ងៃទី៩ ​ដល់ថ្ងៃទី១៥​ខែមករា ​ខាងមុខ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [521]

ភ្នំពេញ៖​ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ លោក​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ បាន​ប្រាប់សារព័ត៌មាននគរធំ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​ព្រឹកថ្ងៃទី ៤ មករា ១០១៤​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


បុព្វជិត​សញ្ជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​គេ​ចាប់​ជំរឹត​នៅក្នុង​ប្រទស​កាម៉ារូន​

ប្រទេសកាម៉ារូន៖ មន្រ្តីក្រសួងការបរទេសបារាំងមួយរូបប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [361]


ប៉ូ​លីស​ស្រី​កំ​ពូល​ម្នាក់​ត្រូ​វ​បាន​គេ​ធ្វើ​ឃាត​

អាកានីស្ថាន ​៖ ​ប៉ូលីស្រីម្នាក់​​ត្រូវបានជនម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [309]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 22 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 132 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747548​ នាក់