​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយបើ​ធៀប​នឹង​ឆ្នាំ​២០១២ ដែល មាន​ប្រមាណ២៥៤.៩១៣តោន​។លោក ​កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងយ៉ាង ដូច្នេះកាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៤ នៅ​សណ្ឋាគារ​សាន់វេ​ រាជធានីភ្នំពេញ ក្នុង​សន្និបាត​ប្រចាំឆ្នាំ និង​សិក្ខាសាលា​យុទ្ធ​សាស្ត្ររបស់​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជាដោយមានអ្នកចូលរួមប្រមាណជា ៣០០នាក់។

លោក ​កឹម ស៊ីថន មានប្រសាសន៍បន្តថា ដោយមាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​ចង់​ឲ្យ​កម្ពុជា ក្លាយ​ជា​ជង្រុក​ស្រូវនិង​ជា​ប្រទេស​នាំចេញ​អង្ករ​សំខាន់​មួយ នៅ​ទីផ្សារ​ពិភពលោក រាជរដ្ឋាភិបាល​កម្ពុជាបានកំណត់​យក​ឆ្នាំ​២០១៥ជា​ឆ្នាំ​គោល​ដើម្បីជំរុញ​ការផលិត​ស្រូវ​ឲ្យ​បាន​ច្រើនជាង ៤ លាន​តោនក្នុងនោះ​បរិមាណ​អង្ករ​សម្រាប់​នាំចេញ​ត្រូវ​សម្រេច​ឲ្យ​បាន​យ៉ាងតិច១ លាន​តោន និងធ្វើ​ឲ្យ​អង្ករ​កម្ពុជាត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​។លោករដ្ឋាលេខាធិ​ការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងទៀតថា អង្ករ​កម្ពុជា ទទួលបាន​ពាន​រង្វាន់​​​​ពិភពលោក ជា​អង្ករ​ល្អ​បំផុត គឺ​អង្ករ​ផ្កាម្លិះក្នុង​រយៈពេល​ពីរ​ឆ្នាំ ជាប់​គ្នា នៃ​ការប្រកួតប្រជែង​អង្ករ មាន​រសជាតិ​ឆ្ងាញ់​ជាងគេនៅ​កោះ​បាលី​(​ឆ្នាំ​២០១២)និង​នៅ​ហុកុង​
(​ឆ្នាំ​២០១៣)​។​ឆ្លៀតឱកាសនោះដែរ លោក​ក៏បានស្នើដល់​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​កម្ពុជា រក្សា​កិច្ចសហការ​ល្អ​ប្រ​សើរ​​ជា​បន្ថែម​ទៀត ​ជាពិសេស 

១.យកចិត្តទុកដាក់​ត្រួតពិនិត្យ គុណភាព​អង្ករ សម្រាប់​ការនាំចេញ​។

២. ត្រូវ​គ្រប់គ្រង​ការពារ​អង្ករ​ខ្មែរ សម្រាប់​ការនាំចេញ ដើម្បី​ធានាថា មិន​មានការ​ក្លែងបន្លំ ដែល​អាចធ្វើ​ឲ្យ​បាត់បង់​ទីផ្សារ​​អង្ករ ដែល​កំពុង​ទទួល​បាន​ភាពអនុគ្រោះ​ពន្ធនៅ​សហគមន៍​អឺរ៉ុប​។

៣. ត្រូវការពារ​ចំណាត់ថ្នាក់​កេរ្តិ៍ឈ្មោះ​អង្ករ​ផ្កាម្លិះ របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ទីផ្សារ​ពិភពលោក​ឲ្យ​បាន​ស្ថិតស្ថេរ និង​

៤.​ធ្វើ​ឲ្យ​វិស័យ​ស្រូវ​-​អង្ករ នៅ​ព្រះរាជាណាចក្រ​កម្ពុជា អាច​ទទួលបាននូវ​ការប្រកួតប្រជែង ទាំង​នៅ​ទីផ្សារ​តំបន់និង​សកលលោក​។​

សូម​បញ្ជាក់ថាវិស័យ​ពាណិជ្ជកម្ម បាន​បន្ត​ជំរុញ​គ្រប់​សកម្មភាព ដើម្បី​រួមចំណែក​ពង្រីក​ទំហំ​ពាណិ​ជ្ជកម្ម និង​បន្ត​រក្សា​កំណើនក្នុងការ​នាំចេញផលិតផល របស់​កម្ម​ទៅ​ទីផ្សារ​បរទេសដែលជា​កត្តា​រួមផ្សំ​ដ៏​សំខាន់នៅក្នុង​កំណើនសេដ្ឋកិច្ច ដូច​ក្នុង​ឆ្នាំ​២០១២ សម្រេចបាន​នូវ​កំណើន ៧,៣ ភាគរយ និង​ព្យា​ករណ៍​ឆ្នាំ​២០១៣ អាច​នឹង​សម្រេចបាន​ប្រមាណ ៧,៦ ភាគរយ ដែល​រួមចំណែក​ដល់​ការធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕ ភីន​​ រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [561]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [578]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [614]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [585]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ពលរដ្ឋ​នៅតាមដងទន្លេ ​ត្រៀមខ្លួន​ចាប់ផ្តើម​ត្រីប្រហុក​ដំណាក់​កាលទី២ ​ចាប់ពីថ្ងៃទី៩ ​ដល់ថ្ងៃទី១៥​ខែមករា ​ខាងមុខ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [523]

ភ្នំពេញ៖​ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ លោក​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ បាន​ប្រាប់សារព័ត៌មាននគរធំ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​ព្រឹកថ្ងៃទី ៤ មករា ១០១៤​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុមតោ​​ខៀវ ​Chelsea ​យក​ឈ្នះ​លើ​ក្រុម​ Galatasaray ​ដោយ​លទ្ធផល​ ២-០​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមតោខៀវ Chelsea ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [239]


បុរស​ម្នាក់​រត់ចេញ​ពីហាង​លក់សំលៀក​បំពាក់​ទាំង​ភ្លើង​ឆេះពេញ​អាវ​

អៀកឡង់ខាងជើង៖ កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ ព្រឹត្តិកា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [296]


ការអភិវឌ្ឍ ITC មានសារៈសំខាន់ សម្រាប់ការលើកកម្ពស់លទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានថ្លែងថា ការអ...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [832]


​ស្រុក​កៀន​ស្វាយ​មាន​បទ​ល្មើស​នេ​សាទ​កំ​ពុង​កើត​មាន ​ដោយ​គ្មាន​កា​របង្រ្កាប​

កណ្តាល ៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទស្របច្បាប់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [354]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 36 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1009 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748425​ នាក់