​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​អង្គរល្អៗគ្រប់ប្រភេទទៅក្រៅបរទេស បានជាង៤,៨​ម៉ឹនតោន ក្នុង​រយៈពេល​ពី​ខែ​ដើមឆ្នាំ ២០១៤ ការ​នាំចេញ​អង្ករ​សរុប​បាន​ចំនួន ៤៨.៥៧៣តោន ដែល​ចំនួន​នេះ​ គឺ​បាន​ថយ​ចុះ​២,៥ ភាគរយធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅដែលមាន​ចំនួនប្រមាណ៤៩.៨១៥តោន។

 
របាយការណ៍​ដដែលបានបង្ហាញទៀតថា ការនាំចេញ​អង្ករ​ពី​កម្ពុ​ជាមាន​ចំនួន ២៧.០៣៧ តោន ដោយបាន​កើន​ឡើង​​ពី ២៤.០៨៩ តោន​កាលពី​ខែកុម្ភៈ​ឆ្នាំ២០១៣។ អំឡុងពេល​នេះដែរ​ប្រទេស​កម្ពុជា​​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ អន្តរជាតិ​ចំនួន ៣៥ប្រទេស​តាមរយៈ​ក្រុមហ៊ុន​ចំនួន៤៩ ដែល​ក្នុងនោះ​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ​គឺ​ប្រទេស​បារាំង ​ប៉ូឡូញ ហូ​ឡង់ ម៉ាឡេស៊ី ចិន និង​បែ​ល​ហ្សិ​ក​ជាដើម។



ចំពោះ​ប្រភេទ​អង្ករ​ដែល​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ច្រើនជាងគេ​គឺ ​ប្រភេទ​អង្ករ​ផ្កាម្លិះ និង​​ផ្ការំដួល​ដែល​បាន​នាំចេញ​ក្នុង​បរិមាណ ២៤.៣៥៨តោន​បន្ទាប់មក​គឺ​ប្រភេទ​អង្ក​រស​ចម្រុះ​គ្រាប់​វែង​នាំចេញ​បាន ១៣.២៦៤ និង​មាន​ប្រភេទ​អង្ករផ្សេងៗទៀត​ក៏​ត្រូវបាន​នាំចេញ​ផងដែរ​ដូចជា​អង្ករ​ ក្រអូប​នាង​ម្លិះ អង្ករ​ក្រអូប​សូ​ម៉ាលី​អង្ករ​ក្រអូប​ចម្រុះ អង្ករ​ក្រអូប​ភ្លឺ​អង្ក​រស​ប្រណិត និង​អង្ករ​ចំហុយ​គ្រាប់​វែង​ជាដើម។

សូមបញ្ជាក់ថា កាលពី​ខែមករា​ឆ្នាំ២០១៤ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​បាន​ចំនួន ២១.៥៣៦ តោន។ កាលពី​ឆ្នាំ​២០១៣ ​កម្ពុជា​នាំចេញ​អង្ករ​បាន​ចំនួន៣៧៨,៨៥៦តោន ដោយបាន​ឡើង​៨១,​២​ភាគរយ​បើ​ធៀប​ទៅនឹង​ការនាំចេញ​នៅក្នុង​ឆ្នាំ២០១២ដែលមាន​ចំនួន​តែ២០៥,៧១៧តោន​នោះ៕
ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [561]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [617]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [585]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ពលរដ្ឋ​នៅតាមដងទន្លេ ​ត្រៀមខ្លួន​ចាប់ផ្តើម​ត្រីប្រហុក​ដំណាក់​កាលទី២ ​ចាប់ពីថ្ងៃទី៩ ​ដល់ថ្ងៃទី១៥​ខែមករា ​ខាងមុខ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [523]

ភ្នំពេញ៖​ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ លោក​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ បាន​ប្រាប់សារព័ត៌មាននគរធំ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​ព្រឹកថ្ងៃទី ៤ មករា ១០១៤​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​​​ Man Utd​ យក​ឈ្នះ​លើក្រុម​​ Olympiakos​ ដោយ​លទ្ធផល​ ៣-០​​​​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [295]


រថយន្ត ដឹកកពា្ចក់ពីភ្នំពេញ ទៅមណ្ឌលគីរី ក្រឡាប់តាមផ្លូវរងរបួស ធ្ងន់ស្រាល ៣នាក់

រថយន្តដឹកកពា្ចក់ពីភ្នំពេញទៅមណ្ឌលគីរីក្រឡាប់ត...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [390]


អំណាចស្រានិងភ្លើងប្រច័ណ្ឌធ្វើបុរសវ័យ៦១ឆ្នាំម្នាក់ ស្ទើរក្លាយជាឃាតករ

អំណាចស្រានិងភ្លើង​​ប្រច័ណ្ឌធ្វើបុរស​វ័យ៦១ឆ្ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [269]


តុលាការ​​អេហ្ស៊ីប​​កាត់ទោសមនុស្សចំនួន​ ២៦​ នាក់​អោយ​ជាប់ពន្ធនាគារអស់មួយជីវិត

ប្រទេសអេហ្ស៊ីប៖ កាលពីថ្ងៃពុធម្សិលមិញ តុលាការនៅក្នុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 16 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1075 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748491​ នាក់