មហាស្រពភាព​យន្ត​អន្តរ​ជាតិ​កម្ពុជា លើកទី៤
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មហាស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៤ នឹងធ្វើការបង្ហាញស្នាដៃភាពយន្ត ចំនួន ៦៩ដែល​មាន​គុណភាពនៅ​ទៅ​ក្រុងភ្នំពេញ ទាំងភាពយន្តរបស់កម្ពុជា និងភាពយន្ត ជុំវិញពិភព​លោក​​ដាក់​​​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ ពេញ​មួយ​​សប្ដាហ៍​ក្រោយ។ មជ្ឈមណ្ឌល​ ​បុប្ផាណា និង​នាយក​ដ្ឋាន​ភាព​យន្ត រួមជាមួយ​រោងភាពយន្ដ ​ជា​ដៃ​គូ​ចំនួន​៤ រៀប​ចំ​មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា លើក​ទី​៤ ពី​ថ្ងៃ​ទី​៧ ដល់​១២ ខែ​ធ្នូ​ខាង​មុខ ដើម្បី បញ្ចាំង​ខ្សែភាពយន្តជូនប្រជាពលរដ្ឋកម្ពុជាចូលទស្សនាដោយឥតគិតថ្លៃ ។

មហោ​ស្រព​​ភាព​យន្ត​នេះ នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ជាតិ និង​អន្ដរជាតិ ប្រកប​ដោយ​គុណភាព ចំនួន​៦៩​រឿង មក​ពី​១៩​ប្រទេស។ មហាស្រព​ភាពយន្តអន្តរជាតិកម្ពុជា លើកទី៤ នេះ ជាឱកាសសម្រាប់​សមិទ្ធិករ ទាំង​ឡាយក្នុងការបង្ហាញ​ទេពកោសល្យ​របស់​ខ្លួន។ វាជា ឱកាសដ៏ល្អមួយ​ដែរសម្រាប់​ទស្សនិក​ជន ក្នុងការទស្សនា​ភាពយន្ត​ខ្នាតធំ ភាពយន្តខ្នាត ខ្លី និងភាពយន្តឯកសារ ដែល​បាន​ថតក្នុងនិងក្រៅ ប្រទេស ។

លោក ជាសុភាព  អ្នកសម្របសម្រួលនៅមជ្ឈមណ្ឌលបុប្ផាណា បានឲ្យដឹងថា មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា ធ្វើ​ឡើង​​​​ដើម្បី​ជម្រុញ​ទស្សនិកជន​ខ្មែរឲ្យ​វិល​ត្រឡប់​ទៅ​កាន់​រោង​ភាពយន្ត និងដំកើននូវភាពយន្ត ដែលស្នាដៃ របស់យើងផង ។​ភាពយន្ត​ល្អ​ៗ​មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ត្រូវ​បាន​ប្រមែប្រមូល​យក​មក​ចូល​រួម ដើម្បី​ចែក​រំលែកបទ​ពិសោធន៍​ផលិត​ភាពយន្ត​ល្អ​ៗ ​ដល់​ផលិតករ និង​សមិទ្ធិករ​កម្ពុជា ក្នុង​គោលដៅពង្រឹង និង​ពង្រីក វិស័យ​ភាពយន្ត​នៅ​កម្ពុជា ឲ្យ​កាន់​តែ​រីក​ចម្រើន។


 លោក​ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ឲ្យដឹង​ថា ​ការ​បង្ហាញនូវខ្សែភាពយន្តជាច្រើនប្រទេសនេះ គឺជា​ឱកាស​ផ្តល់ដល់​ផលិតករ​វ័យ​ក្មេង ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ជូនសា​ធារណ​ជន ពិសេស​ជម្រុញ​ការ​ផលិត​ភាពយន្ត​កម្ពុជា ឲ្យ​កាន់​តែ​ដើរ​លឿន​ទៅ​មុខ​ទៀត ។
 ភាពយន្ត​មាន​​គុណភាព របស់​កម្ពុជា និង​ភាពយន្ត​មក​ពី​ជុំ​វិញ​ពិភពលោក ចំនួន​៦៩​រឿង នឹង​ត្រូវ​ដាក់​បញ្ចាំង​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​១២​ខែ​ធ្នូ​នេះ ៕

ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [603]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [655]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [799]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [740]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [761]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បុណ្យខួបអនុស្សា​វរីយ៍ទិវា​ឯករាជ្យ​ជាតិលើក​ទី ៦០ឆ្នាំ​

ភ្នំពេញ៖ បុណ្យខួបអនុស្សាវរីយ៍ទិវាឯករាជ្យ ជាតិលើកទ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [384]


បទអត្ថាធិប្បាយ៖ តើចុង​បញ្ចប់​នៃ​ភាពមិនច្បាស់​លាស់​នៅក្រោយ​ការ​បោះ​ឆ្នោត​ នីងបែរ​ជា​ល្អ​វិញ​ទេ​?

ការបោះឆ្នោតជាតិលើកទី៥ ត្រូវបាន​ពណ៌​នា​យ៉ាង​ទ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 8 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 751268​ នាក់