​ពលរដ្ឋ​ខ្មែររស់​នៅ​តាម​ដង​ទន្លេ ​មិនទាន់​សម្រុក​មក​ធ្វើ​ប្រហុក​ផ្អក​នៅ​ឡើយទេ​ ខណៈ​ទិន្នផល​ត្រីបាន​ត្រូវជាង​ឆ្នាំ​ទៅ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមអ្នកប្រមូលផលត្រីទឹកសាបតាមដងទន្លេបានអះអាងថា រដូវខ្នើត​ឆ្នាំនេះបរិមាណ​ផល​​​​​​ត្រីទទួលបានច្រើនជាងឆ្នាំមុន ប៉ុន្តែ​​ប្រជាពលរដ្ឋមិនទាន់សម្រុកមកធ្វើប្រហុកផ្អក ឬត្រីឆ្អើរច្រើន​នៅឡើយទេ ដោយរងចំារដូវខ្នើតក្រោយ។ទោះបីជារដូវខ្នើត ឆ្នាំ​នេះ​ត្រីត្រូវច្រើនជាងឆ្នាំមុនក៏ដោយ ប៉ុន្តែតម្លៃនៅថ្លៃដ៏ដែរ ហើយប្រជាកសិករ​ដែល​នៅខេត្តឆ្ងាយៗពីដងទន្លេមិនទាន់នាំគ្នាមកធ្វើ​ប្រហុកផ្អកនៅឡើយទេ មានតែប្រជាពលរដ្ឋ​នៅ​ជិត​ៗប៉ុណ្ណោះ។កញ្ញា ស្រី កែវ ជាម្ចាស់ដាយត្រី នៅមណ្ឌលបែងចែង​ផល​នេសាទ​ច្រាំង​ចំរះបាន​ឲ្យដឹង​នៅ​​​​​ថ្ងៃទី១២ ខែធ្នូ នេះថា ត្រីបានចាប់ផ្តើមត្រូវតាំងពីថ្ងៃទី៨ ខែធ្នូ មកម្លេះ ដោយក្នុង​មួយថ្ងៃៗ​អាច​ប្រមូល​​ផលត្រីបានពី១តោនទៅ២តោន គឺច្រើនជាងឆ្នាំទៅ។

កញ្ញាបានបញ្ជាក់ថា ផលត្រីដែលប្រមូលបាននេះ​មាន​​លក្ខណៈ​ស្មើគ្នាទាំងប្រភេទត្រីធំ និងត្រីតូច ហើយត្រីសម្រាប់ធ្វើ​ប្រហុកមិន​ទាន់​សម្បូរច្រើនទេប្រហែលជាអាចត្រូវខ្លំាងនៅខ្នើតក្រោយ ដូច្នោះទើប​មិន​ទាន់​មានអ្នកមកធ្វើប្រហុកផ្អកច្រើន។ ទោះជាយ៉ាង​នេះ​ក្តីកញ្ញាអះអាងថា ត្រីសម្រាប់ធ្វើប្រហុក​នៅ​ពេល​នេះមានតម្លៃទាបជាងឆ្នាំមុន​ពោល​គឺ១គីឡូក្រាមតម្លៃត្រឹមតែ​១៥០០រៀល​ប៉ុណ្ណោះ ចំណែកនៅ​ឆ្នាំ​មុន​វិញរហូតដល់ជាង២ពាន់ រៀល​ទៅ៣ពាន់រៀល។

អ្នកស្រី អានី​ ជាអ្នកជំនួញធ្វើប្រហុកផ្អកសម្រាប់លក់នៅទីផ្សារបានទទួលស្គាល់ថា រដូវនេះ​ត្រី​សម្បូ​រជាងឆ្នាំទៅមែន ប៉ុន្តែតម្លៃក៏​នៅ​ថ្លៃដែរ។អ្នកស្រីចង់ឲ្យតម្លៃត្រីថោកជាងនេះទៀត ដើម្បីឲ្យ​ប្រជា​ពល​រ​ដ្ឋកាន់តែមានលទ្ធភាព ក្នុងការធ្វើប្រហុកផ្អក​បានច្រើន​សម្រាប់​ជាស្បៀង​បម្រុងទុក​ផ្គត់ផ្គង់​ក្រុម គ្រួសា​រ​នៅឆ្នាំក្រោយ។លោក ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធាន​រដ្ឋបាលជលផលបានអះអាងដែរថា មក​ដល់​ថ្ងៃនេះ ត្រីចាប់ផ្ដើមត្រូវស្ទើគ្រប់ទីកន្លែង ដែលមានទាំងត្រីធំៗនិងត្រីសំរាប់ធ្វើប្រហុក ដែលក្នុង​មួយគីឡូក្រាមតំលៃចាប់ពី៦០០រៀលដល់១.៥០០រៀល។

លោកបានបន្ថែមថា ឆ្នាំនេះ ​ត្រីអាច​កើនឡើង​ពី២០ទៅ២៥%  ពោលពី៤៥ម៉ឺនតោន ទៅ៥៥​ម៉ឺន​តោន​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលត្រូវការ​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើ សូមប្រញ៉ាប់រួ​សរាន់​នាំគ្នា​មកធ្វើឲ្យ​បានទាន់ពេលវេលា។លោក ណៅ ធួក ប្រធានរដ្ឋបាលជលផល ក៏បានបញ្ជាក់​ថា ការ​សម្បូណ៌​​ត្រីច្រើន​នៅ​ឆ្នាំនេះ ដោយ​សារទឹកទន្លេឡើងធំ ហើយក៏ជាលទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​ផ្ដោត​ការ​​យកចិត្ត​ទុកដាក់​អនុវត្ត​ច្បាប់​ចុះបង្ក្រាប​បទល្មើស​នេសាទ​ និង​លែង​កូនត្រី​ពូជជាច្រើន​លានក្បាល ​ទៅ​ក្នុង​បឹងទន្លេ​ធម្មជាតិ​ និង​ក្នុង​តំបន់​អភិរក្សដែន​ជម្រកត្រី​ពូជ​ក្នុង​រដូវ​បិទឡូត៍​នេសាទរួមទាំង​ការចូល​រួម​ជួយការពារ​ពី​សហគមន៍​នេសាទ​ផងដែរ។បើតាមការព្យាករណ៍​នៅដំណាក់កាលទី​១នេះ ​ត្រីបានចាប់ផ្ដើមត្រូវកាលពីថ្ងៃទី៩ ខែធ្នូ​ រហូត​ដល់​ថ្ងៃទី១៦ ខែធ្នូ ដំណាក់កាលទី២ នឹងគឺចាប់ផ្ដើមត្រូវពីថ្ងៃទី៩-១៣ ខែមករា និងតំណាក់កាលទី៣ ចាប់ ពីថ្ងៃទី១១-១៥ខែកុម្ភៈ៕ ដោយ  ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [560]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [577]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [613]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [583]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​មេបក្សសង្រ្គោះជាតិ ​និងលោក​ រ៉ុង ​ឈុន​ បណ្តើរគ្នាចេញ​ពីសាលាដំបូង​ដោយគ្មាន​ការចាប់ខ្លួន​

ភ្នំពេញ៖ មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្សី ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [414]


​រក​​​ឃើញ​​​វិធី​​​ប៉ះ​​​​ធ្មេញ​​បែប​​​កុមារ​​ថ្មី​

សុខភាព៖ ទន្ត​ពេទ្យ​​ជំនាញ​​របស់​​អង់គ្លេស បាន​រក​​...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [476]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [443]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 14 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 164 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747580​ នាក់