​ក្រុមហ៊ុន​ចិ​នមក​បោះទុន​រាប់រយ​លានដុល្លារ​ ពង្រីកការ​ចិញ្ចឹម​ជ្រូក​ជាមួយ​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិនឈ្មោះ Guangdong Agribusiness Group corperation  (GDA) បានមកបណ្តាក់ ទុនជាច្រើនរយលានដុល្លារអាមេរិក ធ្វើសហ​វិនិយោគ​ជាមួយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ពង្រីកវិស័យឧស្សាហកម្ម ចិញ្ចឹម​ជ្រូកនៅក្នុង​ប្រទេសកម្ពុជា ឲ្យកាន់តែធំ​និង​អាចទប់​ស្កាត់ការនាំសត្វជ្រូក​ចូលពីបរទេស។

លោកឧកញា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានមានប្រសាសន៍ថា តាមការ​សិក្សា​​បង្ហាញថា មាន ប្រជាជនកម្ពុជា​ជាង ៨០​ភាគរយបរិភោគសាច់ជ្រូក​ ហើយជ្រូកទាំងនោះ​គឺបាននាំចូល​ពីក្រៅប្រទេស​​ បើសរុបជា​ទឹកប្រាក់ប្រមាណជា២០០លានដុល្លារក្នុង១ឆ្នាំៗហើយការបរិភោគជ្រូកនាំចូលនេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច
គ្រួសារ និងប៉ះពាល់ដល់​សុខ​ភាព និងសង្គម ព្រោះជ្រូកនាំចូលភាគច្រើនជាជ្រូកមានបញ្ហានាំមកនូវជម្ងឺឆ្លង​ផ្សេងៗ​។

លោកឧកញាបន្តថា (GDA) បានមើលឃើញពីតម្រូវការរបស់ប្រជាជនកម្ពុជា ទើបក្រុមហ៊ុន​ដ៏ធំមួយនេះ​បាន​សម្រេច​​ចិត្តធ្វើសហវិនិយោគជាមួយក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​លើការចិញ្ចឹម​ជ្រូក ដែលជំហាន​ដំបូង​ (GDA) បាន
បោះ​ទុនចំនួន២០០លានដុល្លារ ហើយក្រុមហ៊ុនគ្រោង​នឹង​ដាក់ទុនបន្ថែមជាបន្ត​បន្ទាប់ទៅ​តាម​ការគ្រោងទុក​របស់​ក្រុមហ៊ុន​ទាំង២។

សូមបញ្ជាក់ថា ការលើកឡើងដូច្នេះប្រាប់អ្នកយកព័ត៌មាន ក្រោយបញ្ចប់ការចូលរួម ជាអធិបតីភាព ក្នុងការបើក​សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងឧស្សាហកម្មចិញ្ចឹមជ្រូក និងទស្សវិស័យរបស់ក្រុមហ៊ុន អិមភីក អេស៊ី​អិមស៊ី កាលពីរសៀលថ្ងៃសៅរ៍កន្លងទៅនេះនៅ​សណ្ឋា​គារ​​កំាបូឌីយ៉ាណា ដែលមានការចូលរួមពីប្រជាជនអ្នក​ប្រកបមុខរបប​ចិញ្ចឹមជ្រូក​ជាច្រើន​រយនាក់៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អជ្ញាធរថៃបញ្ជូន​សពពលករខ្មែរ​ឆ្លងដែនខុស​ច្បាប់ត្រឡប់​មកកម្ពុជាវិញ​

ឧត្តរមានជ័យ៖ ប្រភព​ពី​អាជ្ញា​ធរ​ច្រក​ទ្វារ​អន្តរ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [405]


កម្មករប្រមាណជា១ម៉ឺននាក់ បានទៅពិនិត្យសុខភាពនៅក្រសួងការងាររៀងរាល់ខែ

ភ្នំពេញៈ កម្មករ-កម្មការិនី ប្រមាណ១ម៉ឺននាក់ បានទៅត្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


សាលារាជធានីច្រានចោលការចោទប្រកាន់គណបក្សសង្គ្រោះជាតិ

ភ្នំពេញៈ ​សាលា​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​មួយ​ច្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [324]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 319 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 718 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963618​ នាក់