​រដ្ឋាភិបាល​ចិនគាំទ្រនិង​ជំរុញកិច្ច​សហប្រតិបត្តិកា​រវិស័យក​សិកម្មកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖រដ្ឋាភិបាលចិនបានបញ្ជាក់ពីជំហគាំទ្រ​ និងជំរុញកិច្ចសហប្រតិបត្តិការវិស័យក​សិ​កម្ម ដែល​ផ្តោតលើ​ផលិត​ផលស្រូវ ជាមួយរដ្ឋាភិបាលកម្ពុជា  តាមរយៈ គម្រោង ការសាងសង់ឃ្លាំងផ្តល់សេវាស្តុកស្រូវ និងអង្ករនៅកម្ពុជា។គម្រោងនេះមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជាក្នុងការលើកស្ទួយវិស័យកសិកម្មនិង​បង្កើនចំណូលដល់ប្រជាជនកម្ពុជាជាពិសេសគឺកសិករ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Jin Yuan​ទីប្រឹក្សា​​សេដ្ឋ​កិច្ច និងពាណិជ្ជកម្មនៃស្ថានទូត​ចិនប្រចាំកម្ពុជា​ដែល​បានដឹកនាំគណៈប្រតិភូមួយក្រុមផងនោះ បានថ្លែងថា  ​គម្រោងនេះនឹងជួយដោះស្រាយបញ្ហាខ្វះខាតទីផ្សារស្រូវនៅកម្ពុជា និងជំរុញការអនុវត្ត​គោលនយោបាយ​ជំរុញ​ការ​​
នាំ​​អង្ក​រចេញរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យបានយ៉ាងតិច១លានតោននៅឆ្នាំ២០១៥។

ជាមួយគ្នានេះ ធនាគារអាហរ័​ណ-នី​ហរ័ណនៃសាធារណរដ្ឋប្រជាមានិតចិន នឹងផ្តល់ឥណទានសម្បទាន​ដល់​ក្រុម ​ហ៊ុន​ចម្រុះកម្ពុជា-ចិន តាមរយៈ​រាជរដ្ឋាភិ​បាលកម្ពុជាហើយចិននឹងផ្តល់​កូតាសម្រាប់ការនាំអង្ករ​ចូល ទៅប្រទេស ​
ចិន​យ៉ាងតិច​៥​សែន​តោនក្នុងមួយឆ្នាំ។លោក អូន ព័ន្ធមុនីរ័ត្នបានថ្លែងថា ធនាគារអាហរ័ណ-នីហរ័ណចិ​ន​​​​ បានឆ្លើយ​​​តបជាវិជ្ជ​មាន​ទៅ​​នឹងសំណើរ​របស់​ប្រមុខ​រដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ដើម្បីអនុវត្តផែនការនេះ លោក រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​អ្នក​ជំ​នាញ​​នៃប្រទេសទាំងពីរបន្តជួបពិ​ភា​ក្សានិងសិក្សា​ឱ្យបាន​​លម្អិត​បន្ថែមទៀត លើទិដ្ឋភាពនយោ​បាយ ក្របខណ្ឌ​គតិយុត្តិ និងបច្ចេកទេសសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃគម្រោង​​
ខាង​លើ។លោកបានគូលបញ្ជាក់ថា រដ្ឋា​ភិបាល​​និង​ប្រ​ជាជន​ចិនបានគាំទ្ររដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា​​ជាពិសេសការជំរុញ​ការអនុវត្តនូវ​គោលនយោ​បាយ​ស្រូវ-អង្កររបស់កម្ពុជានេះ៕ ដោយ ៖ រតនា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [560]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [577]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [613]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [583]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កម្ពុជាធ្វើលំហាត់​សមយុទ្ធទ្រង់​ទ្រាយធំលើក​ទី៤នៃការបង្ការ​គ្រោះថ្នាក់ធ្លាក់យន្តហោះ​

ភ្នំពេញ៖ ប្រទេសកម្ពុជា បានធ្វើលំហាត់​សមយុទ្ធជាលក្ខ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [323]


មន្ត្រីជាន់ខ្ពស់​ក្រសួងព័ត៌​មានជំរុញ​អ្នកពាក់​ព័ន្ធសិក្សា​ចងក្រង​ភាសាររបាំខ្មែរ​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មានបាន​​ជំរុញ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


បំផ្ទុះ​​​គ្រាប់បែក​ក្នុងទីក្រុងខៃរ៉ូ​​​ ស្លាប់​ម្នាក់​និងរង​របួស ​៥នាក់​

ទីក្រុងខៃរ៉ូ៖ កាលពីពេលថ្មីៗនេះ ការបំផ្ទុះគ្រាប់បែក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [629]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 16 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 167 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747583​ នាក់