បើករថយន្តបុកម៉ូតូប៉ូលិសចាប់បានឃើញដឹកឈើក្រញូង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ឆ្នាំង៖ រថយន្តកាមរីដឹកឈើក្រញូង១គ្រឿង បានបុកអ្នកបើកម៉ូតូមួយគ្រឿងបង្កឲ្យមនុស្ស​ម្នាក់ របួសធ្ងន់បាន បើក គេចមកពួននៅក្នុងក្រុងកំពង់ឆ្នាំង  ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់​ខ្លួនអ្នកបើកបរ រថយន្តបាន។ករណីគ្រោះ ថ្នាក់ចរា ចរណ៍នេះបានកើតឡើងវេលា​ម៉ោង៤និង៤៥​ល្ងាចថ្ងៃពុធ ខែធ្នូឆ្នាំ២០១៣ នៅស្រុកបរិបូរណ៍និងចាប់ រថ​យន្តបាននៅ​វេ​លា​ម៉ោង៨និង១៥​នាទី​យប់នៅក្នុងក្រុងកំពង់ឆ្នាំង។

មន្រ្តីនគរបាលក្រុងកំពង់ឆ្នាំងឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីពណ៌ស សេរី៩៣គ្មានស្លាក​លេខ អ្នកបើកបរឈ្មោះ
វ៉ាន់ ចាន់​វ័យ អាយុ២៧ឆ្នាំ រស់នៅភូមិចំការចេក ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបង។ មុនពេលកើតហេតុគេបាន​ដឹក​​​​​ឈើ​​​ក្រញូង​ពេញគូថរថយន្តបើកបរពីជើងទៅត្បូង  ពេលមកដល់ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ក៏បានបុក​ម៉ូតូ​វីវ៉ា១​គ្រឿង​​បណ្តាលអោយបុរស​អាយុ​ជាង៦០ឆ្នាំម្នាក់ជាអ្នកបើកម៉ូតូរងរបួសធ្ងន់។ក្រោយពេលកើតហេតុ អ្នកបើក
រថ​យន្តបានបើកគេចមកលាក់រថយន្តនៅលើផ្លូវក្នុងភូមិទី៣ សង្កាត់ខ្សាម នៅម៉ោង៨​និង​១៥នាទីយប់ ត្រូវសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍សហការជាមួយនគរបាល​ចរា​ចរណ៍ក្រុងចាប់ខ្លួនបាននិងរថយន្ត បញ្ជូន​​​មកកាន់ស្នងការដ្ឋាន​នគរ​បាល​ខេត្ត។ក្រោយពេលចាប់បានគេបានរកឃើញមានដឹកឈើក្រញូងជាច្រើនកំណាត់កម្ម​ការ​​ធ្វើការវាស់​វែងឃើញ​​​ឈើ​សរុប​ចំនួន​១៧ដុំស្មើនិង២១៧គីឡូក្រាមរួច​បញ្ជូនអោយមន្រ្តីជំនាញ​ខ័ណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ខេត្តកសាង​សំណុំ​រឿង​​ចាត់ការ​តាមនិតិវិធីច្បាប់៕ ដោយ ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [598]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [759]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [643]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [545]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [523]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​​កម្ពុជា​​រៀប​ចំផែន​ការ​​សកម្ម​ភាព​​កាត់​​បន្ថយ​​ហា​និភ័យ​​គ្រោះ​​មហន្តរាយ​​២០១៤-២០១៨​​

ភ្នំពេញ​ ៖ ​សិក្ខា​សាលា​ថ្នាក់​ជាតិ​សម្រាប់​រៀបចំ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [295]


គណបក្ស​ហ៊្វុន​ស៊ិនប៉ិ​ច ​ជួបប្រជុំគ្នា​ បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ចលនា​ស្រ្តី​ថ្នាក់​ជាតិ​

ភ្នំពេញ៖ បើទោះជាពុំទទួលបានសម្លេងគាំទ្រ នៅក្នុងរដ្ឋ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [363]


ជនភៀស​​​ខ្លួន​ ២៥១នាក់​បា​​ន​ស្លាប់​ដោយ​ការក្រឡាប់​ទូក​នៅបឹង​ Albert​

អាព្រិក៖ យោងតាមសំដីរបស់មន្រ្តីប៉ូលីសម្នាក់បានមានប្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [281]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 9 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 209 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745250​ នាក់