​យុគ ចិន្តា P​ost​ រូបថតឧកញ៉ា ​គិត ​ម៉េង ​ជាមួយស្រី ​តូច ​ចំ​ណានក្នុង ​Facebook លើកដំបូង​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃ​ទី​៣០ ខែធ្នូរ​​ ឆ្នាំ​២០១៣ អ្នក​នាង​ យុគ ចិន្តា ដែល​ជា​ពិធី​ការនី​ប្រចាំ​ស្ថានីយ៍​ទួរ​ទស្សន៍ CTN និង ​CNC បាន​ Post រូប​ថត​អនុស្សារីយ៍អ្នក​ឧកញ៉ា គិត​ ម៉េង​ ប្រធាន​សភាពា​ណិជ្ជ​កម្ម​កម្ពុជានិង​ជា​ឈ្មួញ​ដ៏មាន​ឥទិ្ធពល​ជា​មួយ​អតីតតារាចម្រៀងស្រី​ តូចចំ​ណាន​ ក្នុង​លក្ខណៈ​គ្រួសារ ជាច្រើន​សន្លឹក​នៅ​ក្នុង Page របស់​នាង​ជា​លើក​ដំ​បូង​។វត្តមាន​រូប​ថត​អនុស្សារីយ៍ស្នេហាជា​​​លក្ខណៈ​គ្រួសារ​របស់​អ្នក​ឧកញ៉ា គិត​ ម៉េង​ និង​​អតីត​តារា​ចម្រៀង​ស្រី​ តូចចំ​ណាន រួម​ជា​មួយ​កូន​តូចៗ នោះ​មិន​មែន​ទើប​តែ​នឹង​លេច​ចេញ​នៅ​ពេល​អ្នក​នាង​ យុគ ចិន្តា បង្ហោះ​នោះ​ទេ តាម​ពិត​ទៅ​រូប​ថត​ទាំង​នោះ​ត្រូវ​បានអ្នក​លេង​ Facebook បង្ហោះ​ពេញ​ Facebook តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូរ​ ឆ្នាំ​២០១៣ មក​ម្ល៉េះ។

ជា​មួយ​នឹង​ការ​បង្ហោះ​រូប​ថត​អនុស្សារីយ៍ អ្នក​ឧកញ៉ា គិត​ ម៉េង​ និង​​អតីតតារាចម្រៀងស្រី​ តូចចំ​ណាន​ ​រួម​ជា​មួយ​កូន​​​តូចៗ នេះ​ អ្នក​​នាង​ យុគ ចិន្តា បាន​ ទទួល​ស្គាល់ថាថៅតែរបស់នាង ​គឺអ្នក​ឧកញ៉ា គិត​ ម៉េង​ និង​​អតីតតារាចម្រៀង ​​ស្រី​ តូចចំ​ណាន បាន​ក្លាយទៅ​ជា​សម្ព័ន្ធ​ស្នេហា​គ្រួសារ​នឹង​គ្នា​ហើយ​ទើប​នាង​បង្ហោះ​រូប​ថត​ថៅ​តែ​របស់​នាង​ជា​មួយ​​​អតីតតារា ចម្រៀង ស្រី​ តូចចំ​ណាន នៅ​ក្នុង​Page របស់​នាង។សូមបញ្ជាក់ផងដែរថាតាមប្រភពពីតារា​សិល្បៈម្នាក់​​​ដែលជិតដិតនឹងស្រីតូច ចំណានតាំងពី​ចូល​សិល្បៈនិង​ធ្លាប់​សម្តែង​​​រឿងជាមួយគ្នាបានឱ្យដឹងថាស្រីតូច ចំណានក្រៅ​​​ពី​រស់នៅយ៉ាងហ៊ឺហា មាន​វីឡាស្កឹមស្កៃ នៅក្នុងស្រុកជា​ច្រើន​​​កន្លែង​នោះ អតីតតារារូបនេះក៏បានទិញភូមិគ្រឹះ​មួយ​​​នៅទី​ក្រុងសាំង​ហ្គា​ពួរ ប្រទេសសិង្ហបុរី ហើយយូរៗម្តង អ្នកនាងទៅលម្ហែ​កាយ​នៅទីនោះជាមួយស្វាមី និង​កូន​ទាំង​
៤ (ប្រុស២)។ក្រៅពីវីឡានៅរាជធានីភ្នំពេញ អ្នកនាងចំណាន ក៏​បាន​សង់វីឡា ដ៏ស្តុកស្តម្ភ នៅស្រុក​កំណើត​អ្នក​នាង ​ឯខេត្តស្វាយរៀងហើយ អ្នកនាងក៏ជាអ្នកគ្រប់គ្រងសណ្ឋាគារ និង​កាស៊ីណូ​មួយ​នៅ​ក្រុងបាវិត ទៀតផង៕​ ​
ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [603]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [657]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [800]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [741]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [763]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កីឡាករ Robin Van Persie ​នៅតែ​ជាខ្សែ​ប្រយុទ្ធ​មុត​ស្រួចរ​បស់​ក្រុម ​Manchester​ United​

អង់គ្លេស៖ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត្រយប់...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [320]


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋ...អានបន្ត

កសិកម្ម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [582]


អាមេរិក និងកម្ពុជា រួមគ្នាលើក កំពស់ការថែរក្សាសន្តិភាព

អាមេរិក និងកម្ពុជា រួមគ្នាលើកកំពស់ការថែរក្សា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [281]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 769 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 957 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 752217​ នាក់