និស្សិតខ្មែរជាង៧០០នាក់បានទទួលអាហារូបករណ៍ ពីជប៉ុនក្នុងរយៈពេលជាង២០ឆ្នាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់អាហា​រូប​ករ​ណ៍​ដល់និស្សិត​កម្ពុជាប្រមាណជា​ជាង​៧០០​នាក់​ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះគិតចាប់តាំងពី​អំឡុងឆ្នាំ១៩៩២​មក។     ដោយឡែកនៅឆ្នាំ២០១៣
ដែលជាខួប៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្រសួង​​អប់រំ វប្បធម៌ កីឡា ​វិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិត​ខ្មែរ​ចំនួន​៣៦​នាក់​លើសឆ្នាំ២០១២ចំនួន៨នាក់ក្នុង
មាននិស្សិតស្រីចំនួន៨នាក់ផងដែរ។

និស្សិតទាំង៣៦រូបមាននិស្សិតជាប់អាហារូបករណ៍ផ្នែកស្រាវជ្រាវមាន១១នាក់និស្សិត​ថ្នាក់​ម​ហា​​វិទ្យាល័យ
បច្ចេកទេស១៣រូប និង១២រូបទៀតជានិស្សិតថ្នាក់​សាលាបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។   ​រយៈ​ពេលសិក្សាមាន
ចាប់ពី២កន្លះឆ្នាំដល់៤ឆ្នាំហើយពួគគេនឹងចាកចេញទៅជប៉ុននៅដើមខែក្រោយនេះ។

លោក គូម៉ាម៉ារុ យូជិ(Kumamaru Yuji​)​ឯគអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​បានមានប្រសាសន៍ក្នុង​ពិធីជប់លៀង
​ជូន​ដំណើ​រ​និស្សិតកម្ពុជាដែលប្រឡង​ជាប់​អាហារូបករណ៍​ឆ្នាំ២០១៣​រាត្រី​ថ្ងៃទី​២៦​ខែមីនាឆ្នាំ២០១៣នា
សណ្ឋាគារសាន់វ៉េថា គោលបំណងនៃការផ្តល់​អាហារូបករណ៍​នេះគឺដើម្បី​អភិវឌ្ឍ​ធនធានមនុស្សសម្រាប់
ជួយអភិវឌ្ឍនិងកសាងប្រទេសទាំងវិស័យឯកជននិងសាធារណៈ។

លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថាចាប់តាំងពីឆ្នាំ១៩៩២មក​រដ្ឋាភិបាលជប៉ុន​បានផ្តល់​
អាហារូប​ករណ៍​ដល់​​និស្សិតកម្ពុជាទៅសិក្សាមុខ​ជំនាញ​ផ្សេងៗ​នៅ​ប្រទេស​ជប៉ុន​ជាង​៧០០​នាក់។
ឆ្នាំនេះនិស្សិត ៣៦នាក់បានប្រឡងជាប់អាហារូបករណ៍ ដែលនេះជាចំនួនច្រើនបំផុតមិនធ្លាប់​មានក្នុង​
រយៈពេល​ជាង​២០ឆ្នាំ​កន្លង​មកនេះ។

លោកគូម៉ាម៉ារុ យូជិ បានសម្តែងនូវក្តីសង្ឃឹមថាពេលត្រឡប់មកកម្ពុជា​វិញក្រោយបញ្ចប់​ការ​សិ​ក្សានៅ
ជប៉ុននោះ​និស្សិតទាំងអស់នឹងដើរតួជាទ្រព្យសម្បត្តិ​ដ៏មានតម្លៃនៃការ​អភិវឌ្ឍន៍ប្រទេស​កម្ពុ​ជា​ក៏ដូចជា
ស្ពានមិត្តភាពដ៏រឹងមាំមួយភ្ជាប់ប្រទេសទាំងពីរ។

លោកស្រី ភឿង សកុណា​រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន​និងកីឡា​បានថ្លែងថា ជារៀង​រាល់​ឆ្នាំ​
និស្សិតប្រឡង​ជាប់អាហារូករណ៍ទៅសិក្សានៅជប៉ុនតែ១០ទៅជាង​២០នាក់ប៉ុណ្ណោះ​តែឆ្នាំ​២០១៣​​
នេះបាន​កើន​ឡើង​​ដល់៣៦រូប។​

លោកស្រី​រដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរនិងមោទនភាព​ចំពោះ​និស្សិត​ដែល​បាន
ប្រឡងជាប់អាហារូបករណ៍និងបានស្នើឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រហើយវិលត្រឡប់
មកវិញជាមួយចំណេះដឹង​បទពិសោធន៍ដើម្បីជួយអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន​ដែលបន្ត​ជួយ
​អភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជា។

លោក វ៉ាន់ ដារារិទ្ធ តំណាងនិស្សិតជាប់អាហារូបករណ៍ បានឱ្យដឹងថាពួកគេនឹងចាកចេញទៅ​ប្រទេ​ស​​​​
ជប៉ុននៅថ្ងៃទី១ខែមេសា២០១៣ខាងមុខនេះហើយ​បានសន្យាថាខិតខំរៀនសូត្រ​និងយក​ចំណេះ​​​ដឹង
បទពិសោធន៍មកចែករំលែក​ដល់​និស្សិត​នៅកម្ពុជានិងចូលរួមអភិវឌ្ឍ​ប្រទេសកម្ពុជា​៕
សុវណ្ណរិទ្ធចំណងជើងរូបថតនិស្សិតជាប់អាហារូបករណ៍ទាំង៣៦រូបថតអនុស្សាវរីយ៍ជាមួយ
លោកឯកអគ្គរាជទូតជប៉ុននិងលោកស្រីរដ្ឋលេខាធិការក្រសួងអប់រំ

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [646]

បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិភាពនិងមានការអភិវឌ្ឍន៏គ្រប់វិស័យហើយក្នុងចំណោមវិស័យទាំងនោះ វិស័យយានយន្ត ក៏កំពុង មានការរីកចំរើនគួរកត់សំគាល់ ផងដែរ ។... អានបន្ត


ក្រសួងព័ត៌មានប្រកាស​ជ្រើស​រើស​មន្ត្រី​រាជ​កា​រ​ចំនួន៨០នាក់
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [626]

ក្រសួងព័ត៌មាននៅឆ្នាំ ២០១៤ខាងមុខនេះ នឹងបើកការប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន៨០នាក់ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋដើម្បីជំនួយ មន្ត្រី ដែល ចូលនិវត្តន៍ និងដើម្បីជួយសម្រួលការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែមានភាព ប្រសើរ ឡើងស្របទៅតាមការរីកចំរើនរបស់ប្រទេសយើង និងពិភពលោក។... អានបន្ត


ក្រុមអ្នកវិនិយោគចិននឹងមកបណ្តាក់ទុន រកស៊ីលើវិស័យធំៗចំនួន៤នៅកម្ពុជា
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [572]

ភ្នំពេញ៖ក្រុមអ្នកវិនិយោគនៃប្រទេសមហាមិត្តចិននឹងមកបណ្តាក់ទុនរកស៊ីនៅក្នុង​ប្រទេស​កម្ពុជាលើវិស័យធំៗចំនួន៤វិស័យកសិកម្មវិស័យទេសចរណ៍វិស័យឧស្សាហកម្មរ៉ែនិងថាមពល

... អានបន្ត


កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [624]

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនគ្រប់គ្រង់ កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ទើបបានជា​រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការកុមារនិងអំពាវនាវឲ្យគ្រប់ក្រុមហ៊ុន

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មន្ដ្រីជាន់ខ្ពស់កូរ៉េទាំង២បានជួបពិភាក្សានៅក្រុងសេអ៊ូល

មន្ដ្រីជាន់ខ្ពស់កូរ៉េទាំង២បានជួបពិភាក្សានៅក្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [303]


បុរស​​​ម្នាក់​ត្រួវ​បាន​ចាប់ខ្លួន​ពីបទ​បាញ់ប្រហារ​មក​លើមនុស្ស​ចំនួន​ ៩នាក់​

ប្រទេសចិន៖ យោងតាមសារព័ត៌មាន China Daily បានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [331]


ទីក្រុង​​ Los​ Ang​eles រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការរញ្ជួយដីទ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [569]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 36 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 151 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745192​ នាក់