កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនគ្រប់គ្រង់ កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ទើបបានជា​រាជ
រដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការកុមារនិងអំពាវនាវឲ្យគ្រប់ក្រុមហ៊ុនរោងចក្រ
សហគ្រាសរួមទាំងម្ចាស់សិប្បកម្មអជីវកម្មចូលរួមគាំទ្រទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារដែលមិនទាន់
គ្រប់អាយុឲ្យចូលធ្វើការ។ 

ជាក់ស្តែងនៅពេលថ្មីៗនេះ នៅក្នុងក្រុងស្ទឹងសែនមានករណីប្រើប្រាស់កំលាំងពលកម្មកុមារដែលមិន​ទាន់
គ្រប់អាយុ ចំនួនជាង១០នាក់ ដែលត្រូវបានអ្នកម៉ៅការសាងសង់សួនច្បារដំរីជាន់ ខ្លាប្រព្រឹត្តផ្ទុយពីច្បាប់
ដោយការបង្ខិតបង្ខំឲ្យកុមារដែលមានអាយុត្រឹម ៧ដល់១១ឆ្នាំ ធ្វើការងារលើកដុំឥដ្ឋការាឡារាប់ពាន់ដុំដាក់​
គោយន្តដែលជាចំនុចបង្ហាញឲ្យឃើញការរំលោភបំពានលើសិទ្ធិរបស់កុមារដែលមិនទាន់គ្រប់អាយុដើម្បី
យកចំនួនលុយបន្តិចបន្តួចមកលួងចិត្តកុមារដើម្បីកេងប្រវ័ញ្ចលើកំលាំងពលកម្មកុមារ។

កុមារតូចម្នាក់បានប្រាប់ឲ្យដឹងថា ប្អូនត្រូវបានគេជួលឲ្យមកធ្វើការលីសែងឥដ្ឋនៅសួនច្បារដំរីជាន់ ខ្លានឹង
ធ្វើការសព្វបែបយ៉ាងដើម្បីប្តូរនិងទឹកប្រាក់ ក្នុងមួយថ្ងៃ១០០០០ម៉ឺនរៀល ដោយចាប់ធ្វើតាំងពីព្រឹក​រហូត​​
ដល់ល្ងាចហើយ​ត្រូវហាលថ្ងៃពេញមួយថ្ងៃចំណែកកុមារទាំងនេះសុទ្ធតែនិយាយថាមកធ្វើការដើម្បីរក​
លុយជួយឳពុកម្តាយ ។

លោក ខែក​​  សុទ្ធ  អ្នកម៉ៅការសាងសង់សួនច្បារដំរីជាន់ខ្លាបានប្រាប់ឲ្យដឹងថាក្មេងៗដែលមកធ្វើការ​នេះ​​គឺ​
មិនមែនលោកជួលមកធ្វើការនោះទេគឺជាចៅតាមួយដែលជាកម្មករធ្វើសួនច្បារបាននាំចៅៗ របស់គាត់​មក
ធ្វើការនោះទេក្នុងនោះដែរលោកក៏បានប្រាប់ដែរថាសូមតាប្រយ័ត្នកុំយកក្មេងដែលមិនទាន់ គ្រប់អាយុមក​
ធ្វើការប្រយ័ត្នមានបញ្ហារព្រោះសព្វថ្ងៃរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ការពារប្រឆាំងនិងពលកម្មកុមារ
ផងទោះជាមានសភាពបែបនេះក្តីក៏ជាគំរូទាន់សតិរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំក៏ដូចជាខេត្ត
ដ៍ទៃឲ្យមានការគាំទ្រនឹងការទប់ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារដើម្បីជាការលើកស្ទួយសិទ្ធិដល់
កុមារនៅក្នុងសង្គមសម្តេចតេជោហ៊ុនសែនដែលមានភារៈកិច្ចសិក្សាក្រេបជញ្ជក់ ចំណេះដឹងដើម្បីជាធន
ធានមនុស្សដ៏មានគុណភាពដឹកនាំសង្គមជាតិនាអានាគត់។

អភិបាលក្រុងស្ទឹងសែន លោក ហុក រិន​ បានមានប្រសាសន៍ថាកុមារគឺជាយុវជននិងជាអ្នកបន្តវេន​ក្នុងការ
កសាងអភិវឌ្ឍន៍សង្គមជាតិដូច្នេះទើបមានការយកចិត្តទុកដាក់ ពីបណ្តាគ្រប់អង្គការស្ថាប័ននិងវិស័យ​ឯក
ជនបានរួមគ្នាអនុវត្តតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលឲ្យមានការគាំទ្រកុមារលុបបំបាត់
ចោលការប្រើប្រាស់កំលាំងកុមារដែលមិនទាន់គ្រប់អាយុដូចជាករណីដែលបានកើតឡើងនេះគឺបណ្តាល
មកពីប្រជាពលរដ្ឋគាត់ខ្វះការយល់ដឹងពីច្បាប់ ទើបបានជានាំកូនចៅមកស៊ីឈ្មួលលើកឥដ្ឋដាក់ គោយន្ត
ហើយ​ក៏ត្រូវបានបញ្ឈប់ទៅវិញដែរនិងហាមមិនឲ្យមានករណីប្រើប្រាស់កំលាំងកុមារទៀត៕

ដោយ៖ ស.ស្អាត

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [992]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [979]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1026]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [944]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 12 កន្លងទៅ • បើកមើល : [868]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​បម្រើកា​រងារ​ស្រប​ច្បាប់​នៅ​ប្រទេស​កូរ៉េ​

ភ្នំពេញៈប្រទេសកម្ពុជាត្រូវបានសាធារណរដ្ឋកូរ៉េវាយតម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [548]


First Cambodia ជួបជុំអ្នកធុរកិច្ច ដែលប្រើប្រាស់សេវារបស់ខ្លួន

First Cambodiaជួបជុំអ្នកធុរកិច្ចដែលប្រើប្រាស...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [597]


​លោក ម៉ក់ ជីតូៈ​ បញ្ជូន​ខ្លួន​ជនសង្ស័យករណី​លួច​ព្រះសារិរីកធាតុ​ទៅតុលា​ និង​បន្តការស៊ើប​អង្កេត​

ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​កណ្ដាល នគរបាល​យុត្តិធម៌​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [517]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 514 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 974 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231073​ នាក់