ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា  ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណ​ឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី  ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ បន្ទាប់ពី​សម្តេច​​ក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៧ ខែមីនា ដើម្បី​សុំ​បង្កើត​គណ​បក្ស​នយោបាយ  ដោយបាន​ឡាយព្រះហស្ថលេខា លើ​លិខិត​សុំ​បង្កើត​គណបក្ស​នេះ  និង​មាន​​រូប​ទ្រង់​ផ្ទាល់ និង​ប្រជា​ពល​រដ្ឋ ៩៩​នាក់​។​ ក្រសួង​បានសម្រេច​ឯកភាព​ចំពោះ​សំណើរ​សុំ ​បង្កើត​គណបក្សនយោបាយ​មួយ​នេះ បន្ទាប់​ពី​បាន​ពិនិត្យ​ចប់សព្វគ្រប់​ថា មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​។ តែ​ទោះជា​យ៉ាងណា  នេះ​គ្រាន់តែ​ជា​ដំណាក់កាល​ទី​១​ប៉ុណ្ណោះ ចំណែក​​ដំណាក់កាល​ទី​២ គណបក្ស​នេះ​ត្រូវ​ចុះ បញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ដដែល ប៉ុន្តែ​ត្រូវមាន​សមាជិក​គាំទ្រ​យ៉ាង​តិច ៤០០០ ទៅ ៥០០០​នាក់​។​

​បើតាមនាយកទ្ទកាល័យរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លោក អា ន​ន្ទ  បាន​ឲ្យ​ដឹងថា គណ​បក្ស​នេះ​មិន​ទាន់​មាន​យុទ្ធនាការ​សម្រាប់​ឃោសនា​នយោបាយ និង​បញ្ចេញ​គោល​នយោ​បាយ​​របស់ខ្លួន​នៅឡើយ​ទេ​។ លោក​សង្ឃឹមថា សម្រាប់​គណបក្ស​ថ្មី​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ទទួល​អាសនៈ​ក្នុង​សភា​​ដែរ​។ គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៦ មីនា ឆ្នាំ២០១៤ កន្លងទៅ នៅសណ្ឋាគារឯកជន មួយ ​បានជួបជុំក្រុម​សមា​ជិកដែលគាំទ្រខ្លួនជាលើកដំបូង បន្ទាប់ពីព្រះអង្គបាន​សម្រេច​ចិត្តវិលចូលឆាកនយោបាយវិញ តាម​ការ​រយៈ​នៃ​ការ​បង្កើតគណបក្សថ្មីមួយ ដែលមាន​ឈ្មោះថា «គណបក្សសង្គម រាស្ត្ររាជាធិបតេយ្យ»។ ជាមួយគ្នានោះ ព្រះអង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ បាន​មានបន្ទូលថា គណបក្ស​ថ្មី​របស់​ព្រះអង្គ គឺជា​គណបក្ស​រាជានិយម​ពិតប្រាកដ ក្រោម​បាវចនា «រាស្ត្រ​ធិបតេយ្យ សាសនា រាជបល្ល័ង្ក» ។ ហើយព្រះអង្គ​ បាន​មានបន្ទូល​បញ្ជាក់ថា ការបង្កើត​គណបក្ស​ថ្មី​របស់​ព្រះអង្គ​មិនមែន​ដើម្បី​ប្រឆាំងនឹង​ ហ្វ៊ុនស៊ិនប៉ិច ឬ​គណបក្ស​ណាមួយ​នោះឡើយ ប៉ុន្តែ​ព្រះអង្គ​មាន​គោលបំណង​បម្រើ និង​ការពារ​របបរាជានិយម​ដែល​ប្រជារាស្ត្រ​ភាគច្រើន​ស្រឡាញ់៕

ដោយៈ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [680]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [701]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [607]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [560]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [518]

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ជាថ្មី​ម្ដងទៀតនៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​បន្ដ​ពិភាក្សា​គ្នា​​ទៅលើ​ការកែទម្រង់​ការបោះឆ្នោត​បញ្ហា​៣​ចំណុច​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេសស្វីសគាំទ្រការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [253]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 6 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 206 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 148 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 743887​ នាក់