​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ជាថ្មី​ម្ដងទៀតនៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​បន្ដ​ពិភាក្សា​គ្នា​​ទៅលើ​ការកែទម្រង់​ការបោះឆ្នោត​បញ្ហា​៣​ចំណុច​សំខាន់​ៗ​​នោះរួមមាន៖ ​ទី​មួយស្នើរ បង្កើត​គណៈ​កម្មាការ​ចម្រុះ​មួយ​ដោយ​មាន​សមាសភាព​ស្មើគ្នា ទី​ពីរ ដើម្បី​កំណែទម្រង់​ការ​បោះឆ្នោតគណៈកម្មការ​ចម្រុះ​ត្រូវ​រៀបចំ​ឲ្យមាន​សិក្ខាសាលា ដើម្បី​បើកទូលាយ​ឲ្យមាន​ការចូលរួម​យោបល់ និង​អនុសាសន៍​ពី​ដៃគូ​ពាក់ព័ន្ឋ​ជាតិ អន្តរជាតិ និង​គណបក្ស​នយោបាយ និង​ទី​៣​ ត្រូវ​បង្កើត​វេទិការ​សាធារណៈ ដើម្បី​ទទួ​លបាន​យោ​ល​បល់ និង សំណូមពរ ពី​ប្រជាពលរដ្ឋ ក្នុង​កិច្ចដំណើរការ​នៃ​កំណែទម្រង់​ការបោះឆ្នោត​។

កិច្ចពិភាក្សា​គ្នា កាលពី​ថ្ងៃ​ទី​០៣ មីនា ដែរ គណៈកម្មការ​ចម្រុះនៃ​គណបក្ស​ទាំងពីរ មាន​ចំនួន​សមាសភាព​ស្មើគ្នាដែល​គណបក្ស​​​និមួយៗមាន​ចំនួន ៦​នាក់​។ ក្រុម​ការងារ​បច្ចេ​ក​ទេស នៃ​គណបក្ស​ ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ លោក ប៊ិន ឈិន​, លោក ជាម យៀប​, លោក ឈាង វុន​, លោក ស៊ិក ប៊ុន​ហុក​, លោកស្រី គ្រួច សំអាន និង​លោក ប៉ែន បញ្ញា​។​ចំណែក​ក្រុម​ការងារ​បច្ចេក​ទេសនៃ​គណបក្ស​សង្គ្រោះ​ជាតិ មានដូចជា លោក សុន ឆ័យ​, លោក យឹម សុវណ្ណ​, លោក គួ​យ ប៊ុន​រឿន​, លោក យ៉ែម បុញ្ញ​ឫទ្ធិ ,​លោក អេង ឆៃអ៊ាង និង​​ លោក ម៉ៅ មុនី​វណ្ណ​។

សូមបញ្ជាក់ថា ជំនួបចរចាកាលពីថ្ងៃចន្ទដើមសប្ដាហ៍មុននេះ ក្រុមការងារ នៃគណបក្សទាំងពីរ បានឯកភាពទៅលើ បី​ចំណុច​រួមមាន ការរៀបចំការចុះឈ្មោះ អ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្ន​ក​បោះ​ឆ្នោត ដើម្បីធានានិងការពារសិទ្ធិ បោះឆ្នោត​របស់ប្រជា​ពល​រដ្ឋគ្រប់រូប, រៀបចំបង្កើតច្បាប់ស្ដីពី​ហិរញ្ញ​របស់គណបក្សនយោបាយ, និងក្របខណ្ឌផ្សព្វ ផ្សាយ កំណែ​ទម្រង់ការ​បោះ​ឆ្នោត​ផ្សេងៗទៀតដូចជា ការកែទម្រង់ស្ថាប័ន រៀបចំការបោះឆ្នោត, យន្តការនៃការ ដោះស្រាយ​វិវាទ​នៃ​ការបោះឆ្នោត, ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ និងមធ្យោបាយសម្រាប់គណបក្សនយោបាយ៕ ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [655]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [682]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [703]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [608]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [563]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កង​ទាហាន​របស់​ចក្រភព​អង់គ្លេស​ត្រួវបាន​គេបាញ់​សំលាប់​នៅប្រទេស​អាហ្កានីស្ថាន​

ចក្រភពអង់គ្លេស៖ មន្រ្តីក្រសួងការពាររបស់ចក្រភពអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


​យុគ ចិន្តា P​ost​ រូបថតឧកញ៉ា ​គិត ​ម៉េង ​ជាមួយស្រី ​តូច ​ចំ​ណានក្នុង ​Facebook លើកដំបូង​

ភ្នំ​ពេញ​៖ កាល​ពី​ថ្ងៃ​ទី​៣០ ខែធ្នូរ​​ ឆ្នាំ​២០១៣ ...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [879]


សកម្មជន​ប៉ាឡេសស្ទីន​ ២នាក់ត្រួវ​បាន​គេសំលាប់​នៅច្រកកាសា​

ប្រទេសអ៊ីស្រាអ៊ែល៖ មន្រ្តីប៉ូលីសអ៊ីស្រាអ៊ែលបានមានប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [259]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 23 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 24 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745730​ នាក់