​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​លាន​​​ដុល្លារយោងតាម​ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​គិត​ជា​ទឹ​កប្រាក់​ប្រមាណ​ជា ១,២៨ ពាន់​លាន​ដុល្លារ កើនឡើង ១៣ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ២០១៣ ខណៈ​ពេល​ដែល​ការនាំ​ចូល​ក៏បាន​កើនឡើង ៦ ភា​គរយ គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ១,៦៧ ពាន់​លាន​ដុល្លា​រ​។ទំហំ​ពាណិជ្ជ​កម្មនេះ​បានធ្វើ​ឲ្យ​ឱនភាព​ ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ប្រមាណ​ជា ៣៩០ លាន​ដុល្លា​រ​ក្នុង​រយៈពេល​ពីរ​ខែដើមឆ្នាំ​នេះ។


ដោយឡែក កាលពី​ឆ្នាំ២០១៣ កន្លងទៅនេះ​ពាណិជ្ជកម្ម​កម្ពុ​ជាមាន​ទំហំ​សរុប​ប្រមាណ​ជា ១៥,​៨៩ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​ការនាំចេញ​មាន​ទំហំ​ប្រមាណ​ជាង ៦,៩ ពាន់​លាន​ដុល្លារ ខណៈ​ពេលដែល​ការនាំ​ចូល​មាន​ចំនួន​ជាង ៨,៩ ពាន់​លាន​ដុល្លារ​។


សូមជម្រាបថា ផលិតផល​នាំចេញសំខាន់ៗមានដូចជា៖ សំលៀកបំពាក់ ស្បែកជើង កៅស៊ូ​ស្ងួត អង្ករ និង​ដំឡូង​មី។ កម្ពុជា​ក៏បាន​នាំចូល​នូវ​ប្រភេទ​ទំនិញសំខាន់ៗមួយចំនួន ដូចជា ប្រេងសាំង វត្ថុ​ធាតុ​ដើម​សម្រាប់​ផលិតកម្ម​ក្នុង​រោងចក្រ​កាត់ដេរ គ្រឿង​សំណង់ រថយន្ត ម៉ូតូ ផលិតផល​គ្រឿងសំអាង និង​បរិក្ខារ​ពេទ្យ​ជាដើម៕ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [652]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [680]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [700]

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [559]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [518]

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ជាថ្មី​ម្ដងទៀតនៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​បន្ដ​ពិភាក្សា​គ្នា​​ទៅលើ​ការកែទម្រង់​ការបោះឆ្នោត​បញ្ហា​៣​ចំណុច​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ឡាន ២គ្រឿង​បុកគ្នា​នៅប្រទេសស្កុតលែ​ន​ឆក់​យកជីវិតម​នុស្ស​ចំនួន​ ២នាក់​

ស្កុតលែន៖ កាលពីថ្ងៃច័ន្ទម្សិលមិញ គ្រោះថ្នាក់ចរាចរណ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [279]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 385 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1076 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 767 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 742158​ នាក់