​ក្រុមការងារ​ គណៈ​កម្មការចម្រុះ​ទាំងពី​រឯកភាព​១៤ចំណុច ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ គណៈកម្មការ​ចម្រុះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០ ១៤ នៅ​វិមាន​ព្រឹទ្ធសភា និង​បាន​ព្រមព្រៀង បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់ ការបោះឆ្នោត នូវ​ប្រធាន​សរុប​១៤​ចំណុច​ដូច ខាងក្រោម​។​

១.​ការរៀបចំ​ការ ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​ធានា សិទ្ធិ​បោះឆ្នោត របស់​ប្រជាពលរដ្ឋ​គ្រប់រូប​

២.​រៀបចំ​បង្កើត​ច្បាប់​ស្ដីពី ហិរញ្ញវត្ថុ​របស់​គណ​បក្សនយោបាយ​

៣.​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​

៤.​អព្យាក្រឹត្យភាព និង​សុចរិត​ភាព នៃ​អង្គការ​សង្គម​ស៊ីវិល

៥.​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ​

៦.​យន្ដការ នៃ​ការដោះស្រាយ​វិវាទ​

៧.​ការ​សង្កេតការណ៍​បោះឆ្នោត​

៨.​អព្យាក្រឹត្យភាព នៃ​មន្ដ្រី​រាជការ និង​កម្លាំងប្រដាប់អាវុធ

៩.​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​

១០.​បទបញ្ជា និង​នីតិវិធី នៃ​ការបោះឆ្នោត​

១១.​កែសម្រួល និង​ពង្រឹង​ទោស​ប្បញ្ញ​ត្ដិ នៅក្នុង​ច្បាប់​បោះឆ្នោត​

១២.​ការឃោសនាបោះឆ្នោត​

១៣.​ការបោះឆ្នោត​មេភូមិ​

១៤.​ការស្ទង់មតិ​។ ​ក្រុមការងារ​គណបក្ស​ទាំងពីរ នឹង​បន្ដ​ជួបគ្នា ជាថ្មីទៀត នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ខាងមុខ ដើម្បី​បន្ដ​ពិភាក្សា អំពី​ការកែទម្រង់​ការបោះឆ្នោត​។

គួរកត់សម្គាល់ដែរថា កិច្ច​​​​​​ប្រជុំ​​គណៈ​​កម្មការ​​ចម្រុះ​​កំណែ​​​​​​ទម្រង់​​ការ​បោះ​ ឆ្នោត​​នៅ​​ព្រឹក​​ថ្ងៃ​ទី១៧​​ មីនានេះ​ ​គណបក្ស​សង្រ្គោះ​ជាតិ​​ បាន​កែ​សម្រួល​សមាស​ភាព​សមាជិក​មួយ​ចំនួន​ក្នុង​នោះ​រួមមាន៖​ លោកស្រី​ មួរ សុខហួរ​ ជំនួស ​លោក អេង​ ឆៃអ៊ាង ​និងលោក​ អ៊ូ ច័ន្ទឫទ្ធិ ​ជំនួស​ លោក​​ យ៉ែម បុញ្ញឫទ្ធិ​។​

គួរបញ្ជាក់ថា ​ការផ្លាស់​ប្តូរ​សមាស​ភាព​សមាជិក​គណៈ​កម្មការ​ចម្រុះ​តំណាង​គណបក្ស​ប្រឆាំង ​នេះ​ គឺ​ដោយ​សារ​តែ​លោក អេង​ ឆៃអ៊ាង​ និង​លោក យ៉ែម ​បុញ្ញឫទ្ធិ​ ជាប់​បំពេញ​ បេសកកម្ម​នៅ​ក្រៅ​ប្រទេស​រយៈ​ពេល​២​សប្តាហ៍​។​ នេះបើតាម​ការ​បង្ហោះ​​​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកយ៉ែម​ បុញ្ញឬទ្ធិ ​នៅថ្ងៃទី​១៧ ​មីនានេះ​៕
ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [652]

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បាន​ឯកភាព​ចំពោះ​សំណើ​របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សុំ​បង្កើត​គណបក្ស​ថ្មី ដែលមាន​ឈ្មោះថា «​សង្គម​​រាស្ត្រ រាជាធិបតេយ្យ​»​ការឯកភាព​នេះ ... អានបន្ត


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [680]

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ្យតំណាងរាស្រ្តជាប់ឆ្នោត នៃ​គណបក្សសង្គ្រោះជាតិទាំង៥៥រូប ចូល​រួម​ប្រជុំសភាជាតិ ដើម្បីជាប្រយោជន៍​ដល់ប្រជា​ពល​​​រដ្ឋជាម្ចាស់ឆ្នោត។ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៦......... អានបន្ត


​ទំហំពាណិជ្ជ​កម្ម​របស់​កម្ពុជា​នៅខែមករា និង​កុម្ភៈ ​ទទួលបានប្រមាណជាង ​២,៩​៥​ពាន់​​លានដុល្លារ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [606]

ភ្នំពេញៈកាលពីខែ មករា និងកុម្ភៈ ​ដើមឆ្នាំ២០១៤ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​ប្រទេស​កម្ពុជា គឺ​មាន​ប្រមាណ​ជាង ២,៩៥ ពាន់​​​​លាន​ដុល្លារ ដោយបាន​កើនឡើង៩ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៣ ដែល​មានតែ​ចំនួន ២,៧ ពាន់​... អានបន្ត


​រាជធានីភ្នំពេញ ​កំណត់លេខរៀ​ងការបោះឆ្នោត​​ជ្រើសតាំង​​សមាជិក​ក្រុមប្រឹក្សា​រាជធានី​រួ​ចរាល់​​ហើយ​​នៅក្នុង​​សន្លឹក​​ឆ្នោត
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [559]

ភ្នំពេញ៖ នៅ​រាជធានី​ភ្នំពេញបាន​ចាប់ឆ្នោតកំណត់​លេខ​រៀង​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត​រួចរាល់​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ សម្រាប់​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុ ក-​ខណ្ឌ អាណត្តិ​ទី​២ នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៤ ខាង​មុខនេះ​។... អានបន្ត


​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​
នយោបាយ • កាលពី​ : 10 កន្លងទៅ • បើកមើល : [518]

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ជួប​ពិភាក្សា​គ្នា​ជាថ្មី​ម្ដងទៀតនៅ​វិមាន​ព្រឹទ្ធសភា ដើម្បី​បន្ដ​ពិភាក្សា​គ្នា​​ទៅលើ​ការកែទម្រង់​ការបោះឆ្នោត​បញ្ហា​៣​ចំណុច​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អជ្ញា​ធររាជ​ធានី​បាន​ចាប់​ផ្តើម​រៀប​ចំ​សណ្តាប់​ធ្នាប់​សម្រាប់​ត្រៀម​ពិធី​បុណ្យ​ជាតិ​៩វិ​ច្ឆិកា​

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងកងកម្លាំងនគរបាលជាត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [245]


គណបក្សហ្វ៊ុនស៊ិនប៉ិច​ ស្នើសុំឲ្យព្រះ​មហាក្សត្រ ​មានព្រះរាជតម្រិះ​ ចរចារឿង​នយោបា​យ ​

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរលិខិតទៅថ្វាយ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [345]


វិស័យទេសចរណ៍ជាមាសបៃតង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

វិស័យទេសចរណ៍ជាមាសបៃតងក្នុងការអភិវឌ្ឍសេដ្ឋកិច...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [322]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 14 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 17 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 203 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 742891​ នាក់