ក្រសួងព័ត៌មានប្រកាស​ជ្រើស​រើស​មន្ត្រី​រាជ​កា​រ​ចំនួន៨០នាក់
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងព័ត៌មាននៅឆ្នាំ ២០១៤ខាងមុខនេះ នឹងបើកការប្រឡងជ្រើសរើស​សិស្សនិស្សិតចំ​​នួន​៨០​នាក់ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋដើម្បីជំនួយ មន្ត្រី ដែល ចូលនិវត្តន៍ និងដើម្បីជួយស​​ម្រួល​​ការ​​ងារក្នុងវិស័យ​ព័ត៌មាន​ឱ្យកាន់តែមានភាព ប្រសើរ ឡើងស្របទៅតាមការរីកចំរើនរបស់ប្រទេសយើង និង​​ពិភពលោក។

ឯកឧត្តម ខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ឆ្នាំ ២០ ១៤ ក្រសួងព័​​ត៌​​មា​ន​​​​នៅឆ្នាំ២០១៤ ក្រសួងនឹងជ្រើសរើសសិស្សនិស្សិត ចំនួន៨០នាក់ឱ្យ ចូលបំរើ​​ការងារក្នុ​ង​ក្រសួងព័​​ត៌​​មាន។ ក្នុងនោះបែងចែងជា​មន្រ្តីគ្រប់គ្រងរដ្ឋបាល ប្រភេទក្របខណ្ឌ «ក» ៤០នាក់ និង៤០នាក់ទៀត បែងចែកជា មន្រ្តីក្រមការ ក្របខណ្ឌ «ខ» និងមន្ត្រីលេខាធិការ «គ»។ ឯកឧត្តមបន្តថា ការប្រឡងនៅ​ក្រសួងព័ត៌មាននឹង ធ្វើ ឡើងដោយគ្មានអំពើពុករលួយ អ្វីទាំងអស់ គឺធ្វើយ៉ាងណានិស្សិត សិស្សត្រូវតែ​មានសមត្ថភាពគ្រប់គ្រាន់ ទើបប្រឡើងជាប់ ព្រោះថា ឆ្នាំនេះ ខុសពីឆ្នាំមុនៗ ដែល ក្រប ខណ្ឌ «ក»ឱ្យ​ប្រឡងវប្បធម៌ទូទៅ និងឯកទេសជំនាញ តែឆ្នាំក្រសួង​​នឹង​ផ្តោត សំខាន់ លើភាសារជាចំបង ដូចជា​ភា​សា អស់គ្លេស បារាំង ចិន ចាម វៀតណាមជាដើម។ ដូច្នេះ វិញ្ញាតែងសេចក្តីត្រូវ​សរសេរជាភាសាតែ​ម្តង។

ឯកឧត្តម ខៀវ បញ្ជាក់ថា ក្រសួងព័ត៌មានជ្រើសរើសមន្ត្រីថ្មីដែលមានសមត្ថ​​ភាព គ្រប់គ្រាន់​ដែ​​ល​​​​ទើបតែបញ្ជប់​ការសិក្សា​ទាំងអស់មានឱ្យមានឱកាសការងារធ្វើ ត្រូវ ជំនាញ ដើម្បីអភិវឌ្ឍន៍​​ប្រទេស​​​ជាតិ​ព្រោះយុវជន​ជាទំពាំង​ស្នងឬស្សី​នៃប្រទេសជាតិ។

 បើតាមប្រសាសន៍របស់ឯកឧត្តម ខៀវការញារីទ្ធ រដ្ឋមន្ត្រីក្រសួង ការប្រឡងនេះ នឹង​ចាប់ផ្តើម​​លក់​ពាក្យនៅខែមករា ឆ្នាំ ២០១៤ ព័ត៌មានលំអិតអាច​​ទៅសាក សួរ ព័ត៌ មាននៅនាយកដ្ឋានបុគ្គលិក នៃ​ក្រសួងព័ត៌មានរាងរាល់ម៉ោង​ធ្វើ​ការ៕

ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [647]

បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិភាពនិងមានការអភិវឌ្ឍន៏គ្រប់វិស័យហើយក្នុងចំណោមវិស័យទាំងនោះ វិស័យយានយន្ត ក៏កំពុង មានការរីកចំរើនគួរកត់សំគាល់ ផងដែរ ។... អានបន្ត


ក្រុមអ្នកវិនិយោគចិននឹងមកបណ្តាក់ទុន រកស៊ីលើវិស័យធំៗចំនួន៤នៅកម្ពុជា
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [572]

ភ្នំពេញ៖ក្រុមអ្នកវិនិយោគនៃប្រទេសមហាមិត្តចិននឹងមកបណ្តាក់ទុនរកស៊ីនៅក្នុង​ប្រទេស​កម្ពុជាលើវិស័យធំៗចំនួន៤វិស័យកសិកម្មវិស័យទេសចរណ៍វិស័យឧស្សាហកម្មរ៉ែនិងថាមពល

... អានបន្ត


កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [624]

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនគ្រប់គ្រង់ កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ទើបបានជា​រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការកុមារនិងអំពាវនាវឲ្យគ្រប់ក្រុមហ៊ុន

... អានបន្ត


និស្សិតខ្មែរជាង៧០០នាក់បានទទួលអាហារូបករណ៍ ពីជប៉ុនក្នុងរយៈពេលជាង២០ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 11 កន្លងទៅ • បើកមើល : [556]

ភ្នំពេញ៖រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់អាហា​រូប​ករ​ណ៍​ដល់និស្សិត​កម្ពុជាប្រមាណជា​ជាង​៧០០​នាក់​ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះគិតចាប់តាំងពី​អំឡុងឆ្នាំ១៩៩២​មក។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រដ្ឋាភិបាលត្រៀមធ្វើការផ្សាយផ្ទាល់ក្នុងការតស៊ូក្តីដែលប្រទេសកម្ពុជាដាក់បណ្តឹងសុំឲ្យតុលាការអន្តរជាតិ

រដ្ឋាភិបាលត្រៀម​ធ្វើការ​ផ្សាយ​ផ្ទាល់​ក្នុងកា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [250]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 191 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745232​ នាក់