​រថយន្ត​អី​ស៊ុយស៊ុយ ​ពន្លះ​ អ្នកជិះ​ម៉ូតូស្លាប់​អូស​៣០ម៉ែត្រ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាររថយន្តជ្រុលទៅបុកចំពី​មុខ​យ៉ាងពេញទំហឹង​​អូសជាង៣០ម៉ែត្រ កាលពីវេលាម៉ោង៩និង៣០ នាទីស្ថិតនៅតាមបណ្តោយ​ផ្លូវបេតុងក្នុងភូមិក្រាំងអង្រសង្កាត់​ក្រាំង​​ធ្នង់ ខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ។ប្រភពព័ត៌មានពីសាក្សីបានឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ​ញឹមផាន់​​ណាភេទប្រុស អាយុ៤២​ឆ្នាំ មានស្រុកកំណើតនៅឃុំ ពោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាមជិះម៉ូតូមួយ​គ្រឿង​​​ម៉ាកវី​វ៉ា​​​ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១A-៣៩៧៧ រីឯរថយន្តបង្កវិញ មានម៉ាកអីស៊ុយស៊ុយពណ៌ត្រេ​អី ពាក់​​ស្លាក​​លេខ ខ.ម បើកបរក្នុងទិសដៅ ពីកើតទៅលិច បញ្រ្ចាសទិសគ្នា អ្នកបើកបរពុំ ត្រូវ​បានគេ​ស្គាល់ឈ្មោះនោះទេ ​។

សាក្សីបានបន្តទៀតថាមុនពេលកើតហេតុគេឃើញម៉ូតូ ជនរងគ្រោះជិះម្នាក់ឯងក្នុងទិសដៅពី​លិចទៅកើត​លុះ​ដ​ល់​​​ចំណុច​កើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿង ម៉ាកអីស៊ុយស៊ុយបើកបរបញ្រ្ចាស​​ទិសគ្នាជ្រុលមកបុកចំពីមុ​ខ​​យ៉ាង​​​​ពេញទំហឹង អូសប្រហែលជា៣០ម៉ែត្រទើបឈប់បណ្តាល​ឲ្យជន​រងគ្រោះស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ​រីឯម៉ូតូ​ក៏​រង​ការខូចខាតយ៉ាងដំណំផងដែរភ្លាមៗ ត្រូវ​បាននគរបាលចុះទៅដល់កន្លែងកើតហេតុ រួចក៏ធ្វើការឃាត់ខ្លួន ​អ្នកបើក​រថយន្ត បង្កបានផងដែរនាំ​យកមកកាន់ប៉ូលីសដើម្បីសាកសួរ ប៉ុន្តែអ្នកបើករថយន្តក្នុរូបននោះស្ថិតក្នុង​ស្ថាន​​ភាព​ស្រវឹង​ជោគជាំ​សួរ​​នាំមិនកើត ទើបឃុំខ្លួនបណ្តោះអាសន្ន។ក្រោពេលកើតហេតុ សាកសព ត្រូវបានប្រគល់ទៅ​​ឲ្យក្រុមគ្រួសារ​យកទៅធ្វើបុណ្យ តាម​ប្រពៃណី រីឯរថយន្ត​និងម៉ូតូត្រូវ បាននគរបាលចរាចរ ជើងគោករាជធានី​យក​ទៅ​​​​រក្សា​ទុក​ដើម្បី​ចាត់​​​ការ​បន្ត​ទៅ​តាមផ្លូវច្បាប់៕ ​ដោយ​ ៖ ភីនរ៉ា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​មនុស្សស្លាប់​៨នាក់​និងរបួស​ធ្ងន់​ស្រាល១៨នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៥​ ​ខែមេសា​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [598]

រាជធានីភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ករណីគ្រោះ​ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤ លើក (យប់ ០៦ លើក), និងមានមនុស្ស​...... អានបន្ត


​មនុស្ស ៥នាក់​​ស្លាប់​​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​កាលពីមិ្សលមិញ ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [759]

ភ្នំពេញ៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ០៨លើក (យប់ ០៦​លើក​), មានមនុស្សស្លាប់ ០៥នាក់ និង មានមនុស្ស រងរបួសស្រាល ០១នាក់(ស្រី ០នាក់) , របួសធ្ងន់ ១៣នាក់ (ស្រី ០២នាក់) ។... អានបន្ត


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [643]

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាចស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​..... អានបន្ត


​បញ្ហាគ្រោះថ្នា​ក់​​ចរាចរណ៍​នៅកម្ពុជា​ធ្វើឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ​៣រយ​​លាន​ដុល្លា​រ​​​ជារៀងរាល់ឆ្នាំ​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [545]

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣០០លានដុល្លា​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើងទាំងអស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​នេះជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ។​... អានបន្ត


​៤នាក់ស្លាប់ ​និង​៦នាក់​រងរបួស​ដោយសារគ្រោះថា្កក់​ចរាចរណ៍​នៅ​ស្រុក​មេមត់​
សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 កន្លងទៅ • បើកមើល : [523]

កំពង់ចាម៖ មនុស្ស​៤​នាក់​ស្លាប់​ និង​មនុស្ស​៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តពីរបុកគ្នាយ៉ាងពេញទំហំ ខណៈពេលកំពុងបើកវ៉ាគ្នា។លោក​ឌឹម​ ហ៊ូ​ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ស្រុក​មេ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន

ភ្នំពេញ៖ ប៉ូលិសនាយកដ្ធានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [356]


ស្ត្រី​មាន​គភ៌ដេក​ផ្ងា​រ​​ប្រ​ឈម ​នឹង​ការរលូត​កូន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​មា...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [323]


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤ន...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [574]


ខណ្ឌរដ្ឋបាលជលផលនិង​កំលំាង​ចំ​រុះខេត្ត​ក្រ​ចេះ​បង្រ្កាប​បទ​ស្មើស​នេ​សាទ​ខុសច្បាប់

ក្រចេះ៖ នេះជាលើកទី២ហើយដែលមន្រ្តីខណ្ឌរដ្ឋបាលជ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [290]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 13 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 213 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745254​ នាក់