​សុខ ​ស្រីនាង ​អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាមចែចូវ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ ៖ បន្ទាប់ពីជួបរឿងបរាជ័យក្នុងជីវិតស្នេហា អ្នកមេម៉ាយក្តៅស្រួយនាង សុខ ស្រីនាង បានផ្តើម​ចូលខ្លួនជាថ្មី ឡើងវិញ ជាមួយការងារសិល្បៈ។ កាលពីខែមីនា ឆ្នាំ២០១០ សុខ ស្រីនាង បានរៀបអាពាហ៍​ពិពាហ៍ ជាមួយតារា​ចម្រៀងដូចគ្នា គឺលោក ស៊ី សុវត្ថិ ។ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍ រវាងអ្នកទាំងពីរ ត្រូវ​បានបញ្ចប់ទៅវិញ​កាលពីចុង​ឆ្នាំ​២០១១ ។

ក្រោយពីពពកខ្មៅ បានរសាត់ចេញទៅបាត់ពន្លឺជីវិតថ្មី ក៏បានឈានចូលមកដល់ សម្រាប់អ្នកមេម៉ាយវ័យ​ក្មេងរូប​ស្រស់ សុខ ស្រីនាង បានចាប់ផ្តើមមានពន្លឺជាថ្មីម្តងទៀត ក្រោយពេលដែលអ្នកមេម៉ាយរូបនេះបានបង្ហាញខ្លួនក្នុង​វិថីសិល្បៈឡើងវិញ ហើយក៏ត្រូវបានបុរស ជាអ្នកមានទ្រព្យទាំងក្នុង និងក្រៅស្រុក ប៉ងប្រាថ្នាចូលគ្រងបេះដូងព្យា​បាល​ដំបៅស្នេហ៍ចាស់ ។ក្រោយពេលវិលត្រឡប់មកចាប់យកអាជីពជាអ្នកសិល្បៈដោយជ្រកក្រោមផលិតកម្ម សាន់​ដេ ជាថ្មីរបស់អ្នក​ចម្រៀង មេម៉ាយរូបនេះ ត្រូវបានមហាជនមើលឃើញថាជីវិតរបស់នាងហាក់​កាន់តែមាន​ការបោះ​ជំហានទៅមុខ ជាមួយនឹងក្តីសង្ឃឹមសាជាថ្មី។ ជាងនេះទៅទៀតវត្តមានរបស់ សុខ ស្រីនាង នៅលើវិថី​សិល្បៈ ​ក៏អាចធ្វើឲ្យនាងសំឡឹងឃើញជាថ្មីឡើងវិញ ចំពោះការជ្រើសរើសគូអនាគតដ៏ល្អប្រសើរផងដែរ។

ស្របពេលនៃការឈោងចាប់យកអាជីពសិល្បៈឡើងវិញនេះ អ្នកមេម៉ាយចាយរូបស្រស់ សុខ ស្រីនាង ក៏ផ្តើមរងនូវ​ព័ត៌​មានអាស្រូវស្នេហាជាបន្តបន្ទាប់ មិនខុសពីតារាស្រីៗឯទៀតនោះឡើយ។ ប៉ុន្តែរឿង​រ៉ាវដែលតែងលេចឡើងទាំង​ប៉ុន្មាននោះ មិនបានធ្វើឱ្យនាង ខ្វាយខ្វល់យកចិត្តទុកដាក់ នៅក្នុងអារម្មណ៍នោះឡើយ។ ផ្ទុយទៅវិញ បែ្រក្លាយជា​រឿង​មួយ ធ្វើឱ្យនាងកាន់តែមានប្រជាប្រិយភាពលេចធ្លោជាងមុនទៅទៀត។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី តែងតែគេចមិនផុតឡើយ ចំពោះពាក្យនិយាយខ្សឹបខ្សៀវគ្នា ជុំវិញការចាប់ផ្តើម​សាង​ជីវិត​ស្នេហ៍ថ្មី របស់តារាស្រី ងារជាមេម៉ាយក្តៅស្រួយ សុខ ស្រីនាង ។ ថ្មីៗនេះមានប្រភពជិតស្និទ្ធនឹង សុខ ស្រីនាង បាន​លួច​បង្ហើបឱ្យដឹងថា បច្ចុប្បន្នមានបុរសរូបសង្ហា កូនកាត់ខ្មែរ-អាមេរិក ម្នាក់វ័យជិត ៤០ឆ្នាំ បាននឹងកំពុងតែចាប់​អារម្មណ៍​ខ្លាំង មកលើតារា ស្រី សុខ ស្រីនាង ក្រោយពេលដឹងថា អ្នកមេម៉ាយរូបនេះ នៅពុំទាន់មានបុរសណាម្នាក់ ក្រសោបបេះដូងនៅឡើយ។

ប្រភពបាននិយាយទៀតថា បុរសអាណិកជនខ្មែរ-អាមេរិកម្នាក់នោះ បានពេញចិត្តពេញថ្លើមនាងយ៉ាងខ្លាំង ហើយ​រាល់​ថ្ងៃក៏កំពុងតែតាមយកចិត្ត ដើម្បីសុំសេចក្តីស្រឡាញ់ពីតារាស្រីរូបនេះ ។ បុរសនោះមានបំណងចង់បាន សុខ ស្រីនាង ធ្វើជាគូគាប់ យ៉ាងពិតប្រាកដ ដោយស្របច្បាប់ ហើយកំពុងព្យាយាមតាមលួងលោម ចង់បានសេចក្តី​ស្រឡាញ់ ។ ក៏ប៉ុន្តែនៅត្រង់ថា តើ ស្រីនាង យល់ព្រមទទួលយក ស្នេហាជាលើកទី២ ឬមួយក៏អត់?៕ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [605]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [801]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [742]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [764]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងមហា​ផ្ទៃបូក​សរុបការ​ងារប្រចាំ​ឆ្នាំនិង​លើកផែន​ការសកម្ម​ភាពឆ្នាំ២០១៤​

ភ្នំពេញ៖ ​នាយកដ្ឋានរដ្ឋ​បាលមូល​ដ្ឋាននៃ​ក្រសួងមហា​ផ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


ខេត្តកែបរៀប​ចំសន្តិសុខ​សណ្តាប់ធ្នាប់​សម្រាប់ពិធី​បុណ្យសមុទ្រ​លើកទី២​

ខេត្តកែប៖ អនុគណៈកម្មការសន្តិសុខ នៃស្នងការដ្ឋាននគរប...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [295]


កម្ពុជាស្នើឲ្យវៀតណាមបង្កើន វិស័យពាណិជ្ជកម្មបន្ថែម

ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាពង្រឹងគោលនយោ​...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [363]


រកឃើញ​​ឡាន​តូច​មួយ​គ្រឿង​បុក​ជាប់​ការិយា​ល័យ​សាលា​បឋម​សិក្សា​ Springfield ​

ទីក្រុងប៊រមីងហ៊ែម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ មន្រ្តីប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [298]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 29 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2005 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753265​ នាក់