ក្រុមពាណិជ្ជ​កម្ម​អន្តរជាតិ​ អំពាវនាវ​ឲ្យរួមគ្នា​ប្រឆាំងទំនិញ​ក្លែងក្លាយ​ឆ្លងដែន​នៅតំបន់​អាស៊ាន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួង​ពាណិជ្ជកម្មកម្ពុជា និង​​សមាគម​បណ្តាញដៃគូពាណិជ្ជកម្មអន្តរជាតិ​ ​បានអំពាវ​នាវ​​ដល់​​ដៃគូ​ពាក់​ព័ន្ធ​​នានា​រួមគ្នាប្រឆាំងទំនិញក្លែងក្លាយឆ្លងដែននៅតំបន់អាស៊ាន​។នេះជាការអំពាវ​នាវ​​​​របស់​លោកអនុប្រធាន​នាយ​​​​ក​​ដ្ឋាន​កម្មសិទ្ធិ​បញ្ញា អប់ រ៉ាឌី ដែលបានថ្លែងនៅ​ក្នុងសិក្ខាសាលាពាណិ​ជ្ជ​កម្ម​អន្តរ​ជាតិ​២០១៤ ស្តីពី«កិច្ចសហប្រតិ​បត្តិការ​ថ្នាក់ជាតិក្នុងការអនុវត្តច្បាប់​សិទ្ធិបញ្ញា​ចំពោះ​ការ​ក្លែង​បន្លំ»​ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​មកពី​ស្ថាប័ន​អនុវត្ត​ច្បាប់​សរុប​ចំនួន ៤០​រូប នៅ​ សណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែមករា ២០១៤​។

លោក អប់ រ៉ាឌី បានឱ្យដឹងទៀតថារដ្ឋាភិបាល​​កម្ពុជាកំពុងតែមានការ​បារម្ភ​អំពី​ការគ្រប់គ្រង​ទំនិញ​​ក្លែងក្លាយដែល​​​នឹង​ឆ្លងដែន​ចូល​កម្ពុជាដែលសហគមន៍អាស៊ាននឹងចូលមកដល់នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ។ដូច​នេះ​យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​ កំណត់​អត្តសញ្ញាណ​ទំនិញ​ក្លែង​​ក្លាយ​ឱ្យ​បាន​​ច្បាស់​លាស់​។ហើយ​ពេល​​លំ​ហូរ​ទំនិញ​មិន​ស្គាល់​ម៉ាកឬ​ទំនិញ​ក្លែង​ក្លាយ​ចូល​មក​ប្រទេស​យើងវា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​សាធា​រ​​​ណៈ។មិន​តែ​ប៉ុណ្ណោះ​លំហូរ​​ទំនិញ​ក្លែង​​ក្លាយ​ចូល​កាន់​តែច្រើន​វា​នឹងអាច​​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋ​កិច្ច​ប្រ​ទេស​​យើង​ផងដែរ ដោយ​ជះ​​​​ឥទ្ធិ​ពល​អាក្រក់​ដល់​​ការ​វិនិ​យោគ​​នៅ​កម្ពុជា​យើង​…ជាដើម។

លោក​អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាកម្ពុជា បានបញ្ជាក់ថា កម្ពុជាយើង​ជាប្រទេស​មួយ​ដែល​​​រង​​គ្រោះ​ដោយ​សារ​ទំនិញ​ក្លែង​ក្លាយ​ ដោយ​សារ​តែ​ទំនិញ​គ្រប់​ជ្រុង​នៃ​ពិភព​លោក​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ហើយ​យើង​ទាំង​អស់​គ្នា​នឹង​​ខិត​ខំ​ធ្វើ​យ៉ាងណា ដើម្បី​ទប់​ស្កាត់​ ដោយពង្រឹង​ស្ថាប័ន​​របស់​យើង​ក្នុង​ការ​ទប់​ទល់ជា​មួយ​នឹង​បញ្ហា​ទាំង​អស់​នេះ ហើយ​ពួក​យើង​ទាំង​អស់​គ្នា​ធ្វើ​នេះ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​​ប្រជាជន​កម្ពុជា​យើងក៏​ដូច​ជា​ប៉ះ​ពាល់​​ដល់​សុខភាព​អ្នក​វិនិ​យោគ​ក្នុង​ប្រទេស​ ផង​​ដែរ។

លោក ថូ​នី សា​ហ្វៀ​ល ​ប្រធាន​សមាគម​​បណ្តាញ​​ប្រឆាំង​​ការ​ក្លែងបន្លំ​​បានប្រសាសន៍ដែរថា សិក្ខា​សា​លាមួយនេះ ដែលគឺមានគោល​បំណង ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង និង​ពង្រឹង​សមត្ថ​ភាព​​ជូន​ស្ថាប័ន​អនុវត្ត​ច្បាប់​កម្ពុជា​ដែល​អាច​បំពេញការងា​រ​របស់ខ្លួន​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​ឡើង​ ក្នុង​​​ការ​អនុវត្តន៍​ច្បាប់​កម្មសិទ្ធិបញ្ញា​ក្នុង​ប្រ​ទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល ស្រប​តាម​​​​​ផែនការ​សកម្មភាព ថ្នាក់​តំបន់​ស្តីពី​ការអនុវត្ត​កម្មសិទ្ធិ​បញ្ញា​របស់ ASEAN ២០១១-២០១៥ ក្នុង​គោលដៅ​រួម​បង្កើត​សហគមន៍​សេដ្ឋកិច្ច ASEAN ក្នុង ​ឆ្នាំ​២០១៥​។

លោកបន្ថែមថា ជាពិសេស​តម្រូវ​ឲ្យ​រដ្ឋបាល​គយ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ដែល​ពាក់ ព័ន្ធ​ក្នុងប្រទេស​ជា​សមាជិក​អា​ស៊ាន​ទាំង ១០ នឹង​ប្រកាន់យក​តួនាទី​ដ៏​សំខាន់ ក្នុងការ​កំណត់​នូវ​អត្តសញ្ញាណ​ទំនិញ​ក្លែងក្លាយដែល​បាន​កំពុងតែ​ឆ្លងកាត់​ព្រំដែន​ចូលទៅក្នុង​សហគមន៍ ASEAN។សូមបញ្ជាក់បន្ថែមថា សិក្ខាសាលា ​នេះ​បង្ហាញជូន​ផងដែរ​អំពី​និន្នា​ការ​ក្លែងបន្លំ​ផលប៉ះពាល់ នៃ​ទំនិញ​ក្លែងក្លាយ ការចែករំលែក​បទពិសោធ​ន៍ និង​ភាព​វៃឆ្លាត​ថ្មី​ល្អៗ​នៃ​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ដើម្បី​ជួយ​ឲ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា អាច​កំណត់​អត្តសញ្ញាណ​ទំនិញ​ក្លែងក្លាយ ដែល​ឆ្លងកាត់​ព្រំដែន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕ ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [544]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [576]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [573]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [586]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកអង្គ វង្សវឌ្ឍនា​ ​ទៅចូលរួម​សន្និ​សីទអន្តរ​ជាតិ ​ស្ដីពីពិភពលោក​ ​គ្មានទោស ​​ប្រហារជីវិត​​

ភ្នំពេញ៖ លោក អង្គ ​វង្សវឌ្ឍនា ​រដ្ឋមន្ត្រីក្រសួងយុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


ក្មេង​​​ស្រីជនជាតិ​ស៊េរីម្នាក់​ត្រួវបាន​គប់ដំថ្ម​រហូត​ដល់ស្លាប់​ពីបទ​ប្រើប្រាស់​គណនី​ Facebook​

ប្រទេសស៊េរី៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីជនជាតិស៊េរី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [275]


​ប្រទេសស្វីស​គាំទ្រការ​អភិវឌ្ឍនៅ​ក្នុង​ប្រទេសកម្ពុជា​

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [229]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 26 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 70 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747486​ នាក់