​ណុប បាយ៉ារិទ្ឋ​ ត្រូវគេចោទ​ពីបទ​កំហែងគំរាម​ និង​ប​រិហារកេរ្តិ៍​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ អ្នកចម្រៀង​ល្បីឈ្មោះ​មួយរូប​ក្នុងប្រទេស​កម្ពុជា លោក ណុប បា​យ៉ា​រិ​ទ្ឋ ត្រូវ​តំណាង​អយ្យ​​ការ​អម​សាលា ​ដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​កំហែង​គំរាម​និង​បរិហារកេរ្តិ៍ ដែល​​​​​​​​​មាន​ដើមបណ្តឹង​ឈ្មោះ ​ចេង រស្មី​សេរី​វង្ស ។

ប្រភព​បាន​ឲ្យ​ដឹង​ពី​ដំណើររឿង​ថា លោក ណុប បា​យ៉ា​រិ​ទ្ឋ បាន​ជួល​សំអាងការ​របស់​ឈ្មោះ ចេងរស្មី​​សេរី​វង្សក្នុង​តម្លៃ​​​​២២០០​ដុល្លារ តែ​អ្នកចម្រៀង​រូបនេះ​បានប្រគល់​លុយ​ឲ្យ​ដើមបណ្តឹង​១១៨០​ដុល្លារ នៅ​ខ្វះ​១០២០​ដុល្លារ​ទៀត។លុះ​​ពេល​ដើមបណ្តឹង​ទារលុយ​ដែល​នៅ​ខ្វះ ក៏ត្រូវ​អ្នកចម្រៀង ណុប បា​យ៉ា​រិ​ទ្ឋ គំរាមកំហែង​និង​ជេរប្រមាថ​បរិ​ហារ​កេរ្តិ៍ ។​​

មុនពេល​ឈានដល់​ការប្តឹង​នេះ លោក​បាន​សរសេរ​សារ​មួយ​នៅក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​រៀប​​រាប់​រឿងរ៉ាវ​ពី​ជន​ម្នាក់ ដែល​បាន​ជួល​សំអាងការ​របស់ខ្លួន​ហើយ​មិន​ឲ្យ​ប្រាក់។ លោក ណុប បា​យ៉ា​រិ​ទ្ឋ បាន​ប្រាប់​បន្ត​​ថា នៅក្នុង​សារ​នោះ​លោក​មិនបាន​បញ្ចេញ​ឈ្មោះ​នរណាម្នាក់​ឲ្យ​ពិត​ប្រាកដ​​ឡើយ ។​

អ្នកចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​សារ​ដែល​បាន​សរសេរ​នោះ​ហើយ ដែល​ជា​​ដើមហេតុ​នាំ​ឲ្យ​ភាគី​ដែល​បាន​ជួល​សំអាងការ​របស់លោក​ដា​ក់​ពាក្យ​ ប្តឹងទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​លោក​ពីបទ​បរិហារកេរ្តិ៍ ។​

ណុប បា​យ៉ា​រិ​ទ្ឋ បានបញ្ជាក់​បន្ថែមថា ពាក្យបណ្តឹង​ហាក់​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​បរិហារកេរ្តិ៍​ទាល់​តែ​បញ្ចេញ​ឈ្មោះ និង រូបថត ប៉ុន្តែ​នៅក្នុង​សារ​ហ្វេ​ស​ប៊ុ​ក​របស់លោក​មិនបាន​ដាក់ឈ្មោះ​និង​រូបថត នរណាម្នាក់​ឡើយ។​ ​លោក ណុប បា​យ៉ា​រិ​ទ្ឋ មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ចោទ​លោក​បែបនេះ​ទៅវិញ ។

លោក​បាន​រៀបរាប់​ពី​ដំណើររឿង​ទៀតថា មុនដំបូង​ភាគី​ដើមបណ្តឹង​នោះ បាន​ជួល​សំអាងការ​របស់លោក​ក្នុងតម្លៃ​​ជិត​ពីរពាន់​ដុល្លារ ហើយ​បាន​ស្នើសុំ​លោក​ទៅ​ច្រៀង​នៅក្នុង​ពិធីការ​នោះ​ថែមទៀត ប៉ុន្តែ​គាប់​ជួន​នៅថ្ងៃនោះ​លោក​​ជាប់រវល់​ទៅ​ច្រៀង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃទី​០១​ធ្នូ ដោយ​​​​​បាន​អាក់ខាន​មិនបាន​ទៅ​ច្រៀង​នៅក្នុង​​ពិធីមង្គលការ​នោះ ។

​លោក ណុប បា​យ៉ា​រិ​ទ្ឋ​បាន​បន្តថា ដោយសារតែ​មូលហេតុ​ខាងលើនេះ ទើប​ម្ចាស់​ដើមការ​មានការ​ខឹងសម្បារ​និង​ចង់​​កាត់លុយ​ថ្លៃ​សំអាងការ​នោះ ហើយ​កិកកុក​មិន​ព្រម​ឲ្យ​ថ្លៃ​ជួល​សំអាងការ​លោក។ អ្នកចម្រៀង​រូបនេះ​បាន​ឲ្យ​ដឹង​ដែរ​​ថា លោក​បានប្រគល់​កិច្ចការ​នេះ​ឲ្យ​មេធាវី​លោក​ចាត់ចែង​ដោះស្រាយ​ហើយ ៕ ដោយ៖ ភីន រ៉ា​

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ក្រុម​​​ Man City​ សងសឹក​លើក្រុម​តោខៀវ ​Chelsea​ ដោយលទ្ធផល​ ២-០​

អង់គ្លេស៖ កាលពីរាត្រីថ្ងៃសៅរ៍យប់មិញនេះ ក្រុម Manch...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [548]


​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [887]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1086]


​Manulife ផ្តល់គម្រោងធានារ៉ាប់រងថ្មី ការការពារកម្ចីទិញផ្ទះ​

ភ្នំពេញ៖ Manulife Combodia ជាក្រុមហ៊ុនធានារ៉ាប់រងអ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [449]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 414 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1812 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134499​ នាក់