​ក្រសួងបរិស្ថាន​ស្វែងរក​ម្ចាស់ជំនួយ​បន្ថែមក្នុងកិច្ច​សហការការពារ​ធនធានធម្មជាតិ ​និងជីវៈ​ចំរុះនៅទូទាំងប្រទេស​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្រសួងបរិស្ថានប្រកាសស្វែងរកជំនួយពីដៃគូអន្តរជាតិ​បន្ថែមទៀតដើម្បីយក​ទៅអនុវត្ត​គម្រោងការពារ ធនធានធម្មជាតិនានានៅក្នុងប្រទេសកម្ពុជាខណៈដែលធនធានដ៏មានតម្លៃ​ទាំងនេះ​កំពុងតែទទួលរងការ គំរាម កំហែង យ៉ាងធ្ងន់ធ្ងរ។ក្រុមការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៃក្រសួង បរិស្ថានបានបង្ហាញ ឯកសារ ដើម្បីសុំ​ការ​គាំទ្រពីដៃគូអភិវឌ្ឍនានាសម្រាប់យកទៅកសាងសមត្ថភាពក្នុងការអនុវត្តអនុសញ្ញារីយូទាំង៣​របស់​​​​​​​​អង្គការសហប្រជាជាតិស្តីពីបរិស្ថានឲ្យមានប្រសិទ្ធិភាពខ្ពស់។អនុសញ្ញាទាំងនេះគឺផ្តោត​សំខាន់​លើ​​បញ្ហាជីវៈចម្រុះ
, ការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងទីរហោស្ថាន។

ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិនៅព្រឹកថ្ងៃទី២៤ ខែមករា នេះ លោកស្រី ចាន់ សុម៉ាលី ប្រធាន​នា​យកដ្ឋាន​សហ​ប្រតិ​​បតិ្តការអន្តរជាតិនៃក្រសួងបរិស្ថានបានឲ្យដឹងថា គម្រោងដ៏មានសារៈសំខាន់នេះ ត្រូវការថវិកាប្រមាណ​ជាង២​លាន​ដុល្លាសហរដ្ឋអាមេរិក ប៉ុន្តែមកទល់ពេលនេះមូលនិធិបរិស្ថានពិភព​លោក​បានគាំទ្រថវិកាជាង1លាន​ដុល្លា​ហើយ ចំណែកនៅសល់ជាង១លានដុល្លាទៀតកំពុងស្វែងដៃគូ​បន្ថែម​។

លោកស្រីបានបញ្ជាក់ថា ថវិកាទាំងនេះនឹងត្រូវប្រើប្រាស់រយៈពេល៣ឆ្នាំសម្រាប់មន្រ្តី ជំនាញចុះ​សិក្សាស្រាវជ្រាវពី​តំបន់ធនធានធម្មជាតិនិងតំបន់ជីវៈចំរុះនានានៅទូទាំងប្រទេស ដើម្បីរៀបចំផែនការ​យុទ្ធ​​​​សាស្រ្តការ​ការពារ​និង​​អភិរក្ស ដើម្បីដាក់ជូនអ្នកតាក់តែងគោលនយោបាយនិង អ្នកប្រើប្រាស់ផ្សេង​ទៀត​។

លោក ទិន ពន្លក អគ្គនាយករងរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន​មាន​ប្រសាសន៍ថា កិច្ចការពារ​បរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ​អាចទទួលជោគជ័យ​បានអាស្រ័យ​ដោយមានការចូលរួមទាំងអស់គ្នា ក្នុង​នោះ​រួមមានឆន្ទះនយោបាយសមត្ថភាពជំនាញការទទួលបាន​ព័ត៌មានការអុវត្តបទដ្ឋានច្បាប់ដ៏មានប្រសិទ្ធិភាព។លោកបន្ថែមទៀតថា ការរៀបចំឲ្យមានព័ត៌មានស្តីពីការអភិរក្សធនធានធម្មជាតិ និងធនធាន​ជីវៈ​ចម្រុះ​នេះមាន​សារ​សំខាន់​ណាស់ ដែលជាយន្តការរួមគ្នាការពារ ព្រោះវាបានជួយធានា​នូវ​លំនឹង​បរិស្ថានធម្មជាតិនិយត័កម្មរបប​ទឹក​កាត់​បន្ថយការប្រែប្រួលអាកាសធាតុផ្តល់ប្រភពថាមពលនិងផលិតផលផ្សេង​​​ៗ​សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ច​បាន​យ៉ាង​ច្រើន ឥតគណនា ពិសេសក្នុងគោលដៅកាត់​បន្ថយ​ភាព​ក្រី​ក្រនៅជនបទ។

​តំណាងកម្មវិធីអភិវឌ្ឍសប្រជាតិ យូអ៊ិនឌីភីប្រចាំកម្ពុជា លោក ណាប៉ូឡេអុង ណាវ៉ារ៉ូ បាន​ស្វាគម​ន៍ ចំពោះគម្រោង​នេះ ហើយបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលមានឆន្ទះមោះមុតក្នុងកិច្ច ការ​ពារបរិស្ថាន និងការអភិ​រក្ស​ជីវៈចម្រុះ ដែលនេះជាការវិនិយោគដ៏មានតម្លៃសម្រាប់រក្សាបាននូវ ស្ថេរ​ភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។លោក​បាន​បញ្ជាក់ថា យូអ៊ិនឌីភីនឹងបន្តគាំទ្រដ៏ប្រទេសកម្ពុជា ព្រោះ​វាមិនត្រឹមតែបានការពារ​បញ្ហាបរិស្ថានសម្រាប់​ប្រទេស​កម្ពុជាតែមួយនោះទេ គឺសម្រាប់ពិភព លោកទាំងមូល៕ ​ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [653]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [672]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [668]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [657]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [712]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ត្រីបន្តពុលងាប់ក្នុងស្រុកមង្គលបូរីប្រមាណជាង១០តោន

ខេត្តបន្ទាយមានជ័យ៖ ត្រី​ចម្រុះ​នៅក្នុង​ប្រឡាយ២របស់...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [306]


​IOM​​​សន្យាថា​នឹងធ្វើ​កិច្ច​សហប្រតិបត្តិ​ការជាមួយ ក្រសួងការងារ​

ភ្នំពេញ៖អង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM សន្យាថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [280]


កុមារ​​កម្ពុជា​ជាង​៤០​ភាគ​រយ​មាន​បញ្ហា​កង្វះ​អាហា​រូប​ត្ថម្ភ​

ភ្នំពេញ ៖ បើ​ទោះបច្ចុប្បន្នប្រទេសកម្ពុជា​កំព...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [320]


CNRPប្រកាសធ្វើបាតុកម្មរាល់ថ្ងៃ​ ខណៈក្រសួងមហា​ផ្ទៃអនុញ្ញាតឲ្យ​តែថ្ងៃអាទិត្យ​

ភ្នំពេញ៖ លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជា...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [287]


តម្លៃ​ប្រេង​ឆៅនៅ​ក្នុង​ប្រទេស​អឺរ៉ង់​បានធ្លាក់​ចុះ ២%​

ប្រទេសអឺរ៉ង់៖ កាលពីព្រឹកថ្ងៃច័ន្ទនេះមន្រ្តីអាជ្ញាធ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [274]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 24 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 119 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749857​ នាក់