​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប គឺជា​ក្រុមហ៊ុន​មួយ ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ​ចំនួន​៥០០ ក្រុមហ៊ុន ទូទាំង​ពិភពលោក​។ ដោយឡែកក្រុមហ៊ុន ដា​តាំង បាន​ផលិត​អគ្គីសនី​ចំនួន​១២០​លាន គីឡូវ៉ាត់ នៅ ក្នុង​ប្រទេស​ចិន និង​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន ដា​តាំង​គ្រុបបាន​ផលិត​គំរោង​វា​រី​អគ្គីសនី​ចំនួន​២ ក្នុងនោះ រួមមាន​ទំនប់​វា​រី​អគ្គីសនី អា​តៃ ដែល​នឹងត្រូវ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៧​មីនា​ ស្អែក​នេះ​។​

​ប្រធាន​ក្រុមហ៊ុន ដា​តាំង​គ្រុប លោក វាង យី​ពិញ ក្នុង​ឪ​កាស​ជួប​សម្តែង​ការគួរសម ចំពោះ​សម្តេច នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៦​មីនា​នេះ បានបញ្ជាក់​អំពី​វត្តមាន​របស់លោក ដែល​នឹងត្រូវ​ចូលរួម​សម្ពោធ​ទំនប់​វា​រី​អគ្គីសនី​អា​តៃ នៅក្នុង​ខេត្តពោធិសាត់ វេលា​ថ្ងៃស្អែក​នេះ​។ ទំនប់​វា​រី អគ្គីសនី អា​តៃ នេះ ត្រូវគេ​ជូនដំណឹង​ថា បាន​សាងសង់​ចប់​មុន​ផែនការ​កំណត់​ចំនួន​៦​ខែ​។លោក វាង យី​ពិញ បាន​ជំរាប​សម្តេច​តេ​ជោ​សែន ថា លោក​សង្ឃឹមថា វា​រី​អគ្គីសនី អា​តៃ ដែល​នឹង​សម្ពោធ​នៅវេលា​ថ្ងៃស្អែក​នេះ នឹង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ព្រះរា​ជា​ណាចក្រ​កម្ពុជា​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​តប​ទៅវិញ​ថា ជាការ​ពិតណាស់ ក្រុម​ហ៊ុន ដា​តាំង ពិតជា​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស តាមរយៈ​ការអភិវឌ្ឍន៍​វា​រី​អគ្គីសនី អា​តៃ នេះ ដែល​ពី​ដើម​មក​មិន​ដែលមាន​ការគិត​ច្រើន​ទេ ថា​តំបន់​នេះ អាច​ក្លាយទៅជា​ធុងអាគុយ របស់​កម្ពុជា គឺ​មានតែ​អ្នកវិទ្យាសាស្ត្រ​តែប៉ុណ្ណោះ ដែល​អាច​គិត​ឃើញ ហើយ​ពេលនេះ​ទៀត គម្រោង​នេះ​ត្រូវបាន​សាងសង់​ចប់​មុន​កាលកំណត់​ថែមទៀត​។សម្តេច​បាន​ មានប្រសាសន៍​កោតសរសើ​រ ដល់​ក្រុមហ៊ុន ហើយ​ក៏បាន​ស្វាគមន៍​ដល់​ក្រុម​ហ៊ុនឱ្យ​ចូលរួម​អភិវឌ្ឍន៍​លើ​គំរោង​ដទៃទៀត ដែល​អាចមាន​លទ្ធភាព ជាពិសេស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [666]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [652]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [706]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


​​ក្រសួងបរិស្ថាន ​និង​យូណេស្កូ​ រួមគ្នាលើក​កម្ពស់​ការអប់រំផ្សព្វផ្សាយ​កិច្ចគាំ​ពារបរិស្ថាននៅ​ កម្ពុជា​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [680]

ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែង​កា​រគួរ​សម​គណ:ប្រតិភូ​អង្គការ​យូ​ណេ​ស្កូដឹកនាំដោយលោកជំទាវ Anne Lemaistre តំណា​ង​អង្គ​ការយូណេស្កូប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅទីស្តីការ​ក្រសួង​ ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [682]


​នគរបាលស្រុក​ល្វាឯម​ចាប់ខ្លួន​ក្មេងប្រុស​ជនជាតិវៀតណាម​២នាក់​​ពីបទរំលោភ​សេពសន្ថវៈ​

ខេត្តកណ្តាល៖ ក្មេងប្រុសជនជាតិវៀតណាម២នាក់បានត្រូវសម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [339]


សាលារាជធានីភ្នំពេញធ្វើផ្លូវបេតុង ជូនពលរដ្ឋសង្កាត់វាលស្បូវ

ភ្នំពេញ៖ ផ្លូវលំ១ខ្សែប្រវែងជិតពីរគីឡូម៉ែត្រ ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [308]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 115 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 330 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746309​ នាក់