​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ដឹកនាំ​របស់​អាមេរិក​លោក បា​រ៉ា​ក់​អូ​បា​ម៉ា បានឱ្យដឹងថា ការប្រជុំ​លើក​នេះ​គឺ​ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​សន្ដិសុខ ជាមួយ​ដៃគូរ​ពិ ភាក្សា​ទាំងពីរ ហើយក៏​ពិភា​ក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផងដែរ ដែលជា​បញ្ហា​មួយ​មិនអាច​ទទួល​យកបាន​។​

ពិភាក្សា​ពី​បញ្ហា​សន្ដិសុខ​ គឺថា លោក​អូ​បា​ម៉ា​ជា​អ្នកដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្សះផ្សារ​ទំនាក់​ទំនង​ រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​ដែល​ប្រទេស​ទាំងពីរ​មាន​បញ្ហា​ជាមួយគ្នា​ជា​ យូរ​ណាស់​មកហើយ​។ មាន​បញ្ហា​គឺ ថា​ជប៉ុន​ធ្លាប់ជា​អាណានិគម​របស់​កូរ៉េខាង ត្បូង​កាលពី​ឆ្នាំ​១៩១០​ដល់​ឆ្នាំ ​១៩៤៥​។​

​នៅក្នុង​អំឡុងពេល​ដាក់​អាណានិគម ជប៉ុន​បាន​ចាប់យក​ស្ដ្រី​ជនជាតិ​កូរ៉េខាងត្បូងទៅធ្វើ​ជា​ទាសករ​បម្រើ​ផ្លូវភេទ​សម្រាប់​ទា ហាន​ជប៉ុន​ក្នុង​សមរភូមិ​។ ទង្វើ​នេះហើយ​ដែល​ធ្វើឱ្យ​កូរ៉េខាងត្បូង​មាន​កំហឹង​យ៉ាងខ្លាំង​ជាមួយ​ជប៉ុន​ ។ បើតាម​ការស្ទង់មតិ​ពី​ប្រជាជន​កូរ៉េខាង​ត្បូង​លោក ស៊ីន ហ្ស៊ូ​អា​បេ ត្រូវបាន​ប្រជាជន​កូរ៉េខាងត្បូង​ចងកំហឹង​ខ្លាំង​ជាង​លោក គឺ​ម​ជុង​អ៊ុន ដែលជា​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង​ទៅទៀត​។​

​នេះ​សបញ្ជាក់​ ឱ្យឃើញថា ពួកគេ​នៅតែមាន​ការឈឺចាប់​ដោយសារ​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ជប៉ុន​ក្នុងសម័យ​ សង្គ្រាម​។ ដូច្នេះកិច្ច​ជំនួប​លើក​នេះ គឺជា​សកម្មភាព​មួយ ដែល​អាមេរិក​ខិតខំ ព្យាយាម ដើម្បីឱ្យ​ប្រទេស​ទាំងពី​ប៉ះប៉ូវ​នូវ​កំហុស​គ្នា និង​រឹតបណ្ដឹង​ចំណង​មិ​ត្ដ​ភាព​នៃ​ប្រទេស​ជា​ដៃគូរ​នៅ​តំបន់​អាស៊ី ក៏ដូចជា ធ្វើឱ្យមាន​សន្ដិសុខ​សណ្ដាប់​ឡើងវិញ​។​

ដោយឡែក​ទាក់ទិន​នឹង​បញ្ហា​ នុយក្លេអ៊ែរ​កូរ៉េខាងជើង​វិញ​លោក​អូ​បា​ម៉ា បានលើកឡើង​ដែរ​ថា អស់​រយៈពេល​ជាង​៥​ឆ្នាំ​មក ហើយ ដែល​ការសហការ​គ្នា​រវាង​អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង​បាន​ប្រ​ព្រឹ​ត្ដិ​ទៅ ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​ល្បែង​សព្វាវុធ​ជាមួយ​កូរ៉េខាងជើង​។​

​ កិច្ចសហប្រតិបត្ដិការ​ត្រីភាគី​នេះ អាច​បង្ហាញ​នូវ​សញ្ញា​យ៉ាង​ច្បាស់លាស់​ទៅ​ទីក្រុង ព្យុង​យ៉ាង ថារ​ង្វើ​បង្កហេតុ​របស់គេ​ប្រាក ដ ជា​ទទួលរង​នូវ​ការគំរាមកំហែង​រួមគ្នា​មួយ​។ ប៉ុន្ដែ​ជាការ​ឆ្លើយតប កូរ៉េខាងជើង​មិនបាន​បញ្ឈប់​សកម្មភាព​របស់ខ្លួន​ឡើយ ហើយ​រឹតតែ​ផ្គើន​ថែមទៀត​ចំពោះ​ការស្នើសុំ​របស់​អន្ដរជាតិ​។​

​ ជាក់ស្ដែង​កាលពីពេល​ថ្មី​នេះ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​របស់ខ្លួន​ជាច្រើន​ គ្រាប់​ដោយ​មិន​ខ្លាចញញើត​នឹង​អ្នកណា​ឡើយ​។ ការបាញ់​គ្រាប់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​នេះ​ទៀតសោត កូរ៉េខាងជើង​ហាក់​ចង់​បញ្ចេញ​នូវ​កំហឹង​ក៏ដូចជា​ឥទ្ធិព ល​របស់គេ​ទៅ​ភាគី​ ណាមួយ​។ សូម​បញ្ជាក់ដែរថា​កាលពីពេល​ថ្មី​នេះ កូរ៉េខាងជើង​ក៏បាន​ព្រមាន​ទៅ​ប្រទេស​ដែល​ចោទ​ខ្លួន​ថា ជា​អ្នក​បង្កហេតុ​ផងដែរ​ទៅ​ប្រទេស​ដែល​ពាក់ព័ន្ធ ជាពិសេស​គឺ​អាមេរិក​ផ្ទាល់​តែម្ដង​។​

​កូរ៉េខាងជើង​បាន​គំរាមថា បើ​អាមេរិក​មិន​បញ្ឈប់​ការចោទប្រកាន់​កូរ៉េខាងជើង​នឹង​ចាត់​វិធាន​ការ​ថ្មី ហើយ​អាច​នឹង​ឈានដល់​វិធានការ​នុយក្លេអ៊ែរ​ទៀតផង​។ ដូច្នេះ​ជា​បញ្ហា​នេះ​គឺជា​របៀបវារៈ​មួយ​ដ៏​សំខាន់​សម្រាប់​ពិភាក្សា​ នៅក្នុង​កិច្ចប្រជុំ ថា​តើ​គួរ​មាន​វិធានការ​អ្វី​ដើម្បី​ទប់ទល់​នឹង​រដ្ឋ​ផ្ដាច់ការ​កូរ៉េខាងជើង ​ដែល​មិនចេះ​ចុះ​ញ៉ម​ប្រទេស​ណាមួយ​នោះ​៕ ដោយ៖ ភីន​រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [666]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [653]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [709]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


​​ក្រសួងបរិស្ថាន ​និង​យូណេស្កូ​ រួមគ្នាលើក​កម្ពស់​ការអប់រំផ្សព្វផ្សាយ​កិច្ចគាំ​ពារបរិស្ថាននៅ​ កម្ពុជា​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [681]

ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែង​កា​រគួរ​សម​គណ:ប្រតិភូ​អង្គការ​យូ​ណេ​ស្កូដឹកនាំដោយលោកជំទាវ Anne Lemaistre តំណា​ង​អង្គ​ការយូណេស្កូប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅទីស្តីការ​ក្រសួង​ ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អាជ្ញាធររាជ​ធា​នី​ប្រជុំ​ពិ​ភា​ក្សា​​ជា​​មួយ​​គណ​​បក្ស​​សង្គ្រោះ​​ជាតិ

*បាតុកម្មអហឹង្សារនៅទីលានប្រជាធិបតេយ្យថ្ងៃ០៧ក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [366]


រកឃើញ​​ឡាន​តូច​មួយ​គ្រឿង​បុក​ជាប់​ការិយា​ល័យ​សាលា​បឋម​សិក្សា​ Springfield ​

ទីក្រុងប៊រមីងហ៊ែម៖ កាលពីព្រឹកថ្ងៃច័ន្ទនេះ មន្រ្តីប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [296]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 110 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1084 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747063​ នាក់