ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋមន្រ្តី​និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពង់ឆ្នាំង ៖ នៅថ្ងៃទី៣១ខែ មីនា ឆ្នាំ២០១៣ឯកឧត្តម នុត សុខុម ទេសរដ្ឋមន្ត្រីសមាជិកគណៈកម្មាធិការ
អចិន្ត្រៃយ៍និងជាប្រធានក្រុមការងារចុះពង្រឹង មូលដ្ឋានគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្ដ បានអញ្ជើញជាអធិបតី
ក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តសាលាមុនីរង្សីហៅវត្តព្រែកសាលាឃុំទឹកហូតស្រុករលា​ប្អៀរ​ ខេត្តកំពង់ឆ្នាំង​​
អ្នកចូលរួម៧៥០នាក់។​

ក្នុងឱកាសនោះ ក៏មានវត្តមានឯកឧត្តមយឹមវឿនថនលោកជំទាវអ៊ុកម៉ុណ្ណា ឯកឧត្តមសាស្រ្តាចារ្យ ហែម ឈិន
ឯកឧត្តម ឡេ សំអ៊ល ឯកឧត្តមយស់សូលី ឯកឧត្តម អាំង សំបូរ ឯកឧត្តមឈឹមឈន  ឯកឧត្តម ទាំ សារី
ឯកឧត្តមលាស់ស៊ុំ​  និងសហជីវិនីសូរសុខរតនា​   សហជីវិន ប្រធាន អនុប្រធានគណៈកម្មការប្រតិបត្តិស្រុក
និង សហជីវិន សហជីវិនីប្រធាន អនុប្រធានការិយាល័យប្រតិបត្តិឃុំ   ព្រមទាំងសហជីវិន-សហជីវិនីចុះជួយ
ពង្រឹងការងារគណបក្សហ៊្វុនស៊ិនប៉ិចជាច្រើនរូបទៀត។​

ឯកឧត្តមវេជ្ជបណ្ឌិតនុតសុខុមបានមានថ្លែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែងដោយបាន
ចូលរួមក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តសាលាមុនីរង្សីហៅវត្តព្រែកសាលាឃុំទឹកហូតស្រុក​រលាប្អៀរ
ខេត្តកំពង់ឆ្នាំង។​  ឯកឧត្តមវេជ្ជបណ្ឌិតបានរំលឹកពីប្រវត្តិនៃវត្តសាលាមុនីរង្សីហៅវត្តព្រែក​សាលានេះ
បានសាងសង់ឡើងនាសម័យសង្គមរាស្រ្តនិយមក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចឳ  សម្តេចតាន
រោត្តមសីហនុនៃយើង។​ កាលនោះវត្តនេះមានឈ្មោះថាវត្តកំចាយ ក្រោយមកព្រះតេជគុណព្រះចៅ
អធិការព្រះនាមកង កែវ បានប្តូរឈ្មោះជាវត្តមុនីរង្សា រាមវិញ។​ទីអារាមនេះត្រូវបានបំផ្លេញបំផ្លាចក្នុង
របបប្រល័យពូជសាសន៍ ប៉ុល ពត ទាំងស្រុង​។​

ក្រោយឆ្នាំ១៩៧៩ ដោយមានការគោរពស្រឡាញ់ ជំនឿយ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ
ក្នុងភូមិ ព្រែកសាលា បានផ្តួចផ្តើម រៀបចំសាងសង់ទីអារាមនេះឡើងវិញ   ពេលនោះជាសាឡំទេ ដើម្បីប្រារព្ធពិធីបុណ្យទានតាមប្រពៃណីដោយព្រះពុទ្ធសាសនា ក៏ប៉ុន្តែ ពុំមានព្រះសង្ឃគង់នៅទេ ។​ រហូតដល់ឆ្នាំ១៩៩១ ទើប​​​មានព្រះសង្ឃមកគង់គ្រប់គ្រង  ក៏ប៉ុនែ្ត មានតែសាឡំដដែល  រហូតដល់
ឆ្នាំ២០០៨។​ នៅឆ្នាំ២០០៩ ដោយមានការអនុញ្ញាតសពីក្រសួងធម្មការនិងសាសនា នាពេលនោះ
លោក ប៉ែន ផល្លី ជាមួយអាជ្ញាធរឃុំ   អាចារ្យ គណ:កម្មការវត្តបានផ្តួចផ្តើម ប្រជុំពិភាក្សា រៀបចំ
គណ:កម្មការ សាងសងព្រះវិហារឡើងវិញ។​ ដោយមានការជួយជ្រោមជ្រែង ជំរុញឧបត្ថម្ភ ពី
សំណាក់ លោក ប៉ែន ផល្លី និងក្រុមគ្រួសារនិងការចូលរួមពីសម្បុរសជន ទាំងក្នុង​ និងក្រៅប្រទេស ព្រះវិហារបានកសាងរួចរាល់ជាស្ថាពរក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ   ​(​២០១១-២០១២)។

ផ្អែកលើរបាយការណ៍គណ:កម្មការសាងសង់តំណាងដោយ លោក ប៉ែន ផល្លី និងលោកស្រី 
នុត    សុខា ឃើញថាមានភាពលំអិតច្បាស់លាស់ តាមផ្នែកនីមួយៗ មានតម្លាភាពល្អណាស់។
ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម  សូមប្រគេននិងជូននូវការកោតសរសើរ ជាពិសេស វាយតំលៃខ្ពស់
ចំពោះការចូលរួមពីសម្បុរសជន ជាច្រើនគ្រប់ ទិសទីទាំងជិត​ ទាំងឆ្ងាយ ទាំងក្នុង​និងក្រៅប្រទេស។​
ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម  មាន សេចក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ចំពោះការចេះ
ចូលរួមចែករំលែក សាមគ្គីកសាងវិស័យព្រះពុទ្ធសាសនានៃយើង​។​

ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុមបានមានប្រសាសន៍បនែ្ថមទៀតថា: ការចេះស្រឡាញ់រួបរួមសាមគ្គី
គ្នានេះមានសារៈសំខាន់ណាស់ចំពោះ អ្នកនយោបាយនៅកម្ពុជាយើងដើម្បីផ្តល់នូវសុខសន្តិភាពការ
អភិវឌ្ឍន៍ជាតិភាពថ្កុំថ្កើងរុងរឿងជូនដល់ប្រជាពលរដ្ឋស្របតាមព្រះដំបូន្មានដ៏ថ្លៃថ្លារបស់សម្តេចឪ 
សម្តេចតាជាទីគោរពសក្ការៈនៃយើង។ ​ហើយឯកឧត្តមវេជ្ជបណ្ឌិតនុត សុខុម បានយកឱកាស
ដ៏វិសេសវិសាលនេះផងដែរទូលប្រគេននិងជំរាបជូនថា​រាជរដ្ឋាភិបាលយើងបានខិតខំប្រឹងប្រែង
ខ្លាំងណាស់ក្នុងការកសាងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។​

ប្រជាពលរដ្ឋយើងបានទទួលនូវសុខសន្តិភាពឡើងវិញរស់នៅក្រោមបាវចនាជាតិ​សាសនាព្រះមហាក្សត្រ
ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចំរើនយ៉ាងសំបើមគួរឲ្យកត់សំគាល់វត្តអារាមព្រះវិហារដ៏ល្អ
ស្កឹមស្កៃមាននៅគ្រប់ទិសទីទាំងនៅទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាលជាក់ស្តែងព្រះវិហារដ៏ល្អនៃ
វត្តសាលាមុនីរង្សីដែលយើងកំពុងប្រារព្វពិធីបុណ្យកាត់ឬសសីមាថ្ងៃនេះជាសមិទ្ធិផលថ្មីមួយទៀតជាទី
មោទនសំរាប់ប្រជាពលរដ្ឋ​និងពុទ្ធបរិស័ទពិសេសភូមិព្រែកសាលា ដើម្បីប្រារព្វពិធីបុណ្យព្រះពុទ្ធ
សាសនាដែលជាប្រពៃណីយជាតិយើង​ដ៏យូរលង់មកហើយជានិមិត្តរូបផ្តល់ភាពត្រជាក់ត្រជុំសំបូរ
រុងរឿងសុភមង្គលក្នុងអនាគត។ ឆ្នាំ២០១៤ នឹងមានស្ពាន ផ្លូវពីកំពង់ឆ្នាំង -ខេត្តកំពង់ធំ ។​អភិវឌ្ឍន៍ ដោយគណបក្សប្រជាជន +គណបក្សហ៊្វុនស៊ិនប៉ិច ។

 ព្រះពុទ្ធសាសនាព្រះថេរានុថេរៈព្រះអង្គមានព្រះគុណធំធេងណាស់ទាំងក្នុងពុទ្ធចក្រនិងអាណាចក្រ   ជាអាទិការអប់រំចិត្តសីលធម៌រស់នៅជៀសវាងអំពើអបាយមុខគ្រប់បែបយ៉ាងស្គាល់បុណ្យស្គាល់បាប
ស្គាល់គុណស្គាល់ទោសចេះសណ្តោសប្រណីមិនជិះជាន់កេងប្រវ័ញ្ចមិនភូតកុហក​  បំភ្លៃការពិតដើម្បី
មហិច្ឆតាប្រយោជន៍ផ្ទាល់ខ្លួនបក្សពួក   ចេះចែករំលែក  គោរពស្រឡាញ់ចេះយោគយល់ មានហេតុ
មានផល  ចេះប្រើនិងយល់ពីកាលៈទេសៈនិងពេលវេលាជាពិសេសខ្មែរយើងកុំហែកហួរគ្នាទិទាន
វាយប្រហារ អសីលធម៌   មានអញអត់អែងមានអែងអត់អញរហូតដល់បែកបាក់ជាតិវេទនាប្រជា
រាស្រ្តដោយអាងហួសហេតុពេកលើបរទេស។​  គ្មានជាតិ​ សាសន៍ណាស្រឡាញ់ខ្មែរជាជាងខ្មែរ
គ្នាឯងទេ។​ជាដំបូន្មានដ៏មានខ្លឹមសារបំផុតរបស់សម្តេចឳសម្តេចតានៃយើងសាមគ្គីជាតិជាកម្លាំង។​

ក្រៅពីនេះព្រះតេជគុណព្រះថេរានុថេរក៏បានជួយដល់ប្រជាពលរដ្ឋយើងក្នុងការអប់រំអនាម័យបង្ការ
ជំងឺឆ្លងនានាមានជំងឺផ្តាសសាយបក្សីដែលថ្មីៗនេះបានសម្លាប់ប្រជាពលរដ្ឋយើងមួយចំនួន។​ជួយបង្ការជំងឺអេដស៍ដែលមកទល់និងពេលនេះមានការស្លាប់និងបន្សល់ទុកនូវកុមារកំព្រាជាបន្ទុក
ដ៏ធ្ងន់ធ្ងរចំពោះគ្រួសារជីដូនជីតា  ​សហគមន៍និងប្រទេសជាតិហើយដែលគ្មានថ្នាំព្យាបាលឲ្យជា
សះស្បើយទេក៏ដូចជាអំពើហឹង្សាក្នុងគ្រួសារ​និងការអប់រំស្តីការជាសឲ្យឆ្ងាយពិគ្រឿងញាណ។ល។​ព្រះសង្ឃជួយអ្នកដែលផ្ទុកមេរោគអេដស៍។​

ក្នុងនាមរាជរដ្ឋាភិបាល ឯឧត្តមវេជ្ជបណ្ឌិតនុត សុខុម  សូមថ្លែងអំណរព្រះគុណដោយសេចក្តីគោរព
កោតសរសើរដោយស្មោះកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុតនិងសូមព្រះមេត្តាបន្តជួយដើម្បីជាឧត្តម
ប្រយោជន៍រួមស្របតាមគោលការណ៍គ្រឹះនៃព្រះពុទ្ធសាសនាព្រះបរមគ្រូនៃយើង។​

ជាទីបញ្ចប់ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុមសូមថ្លែងអំណរព្រះគុណអរគុណដោយសេចក្តីគោរពចំពោះ
ព្រះអង្គចៅអធិការព្រះថេរានុថេរៈគណៈកម្មការអាជ្ញាធរមូលដ្ឋាន​ជាពិសេសលោកប៉ែនផល្លីនិងក្រុម
គ្រួសារដែលបានប្រឹងប្រែងយ៉ាងសកម្មស្វិតស្វាញចូលរួមទាំងកំលាំងកាយចិត្តធនធានក្នុងនោះមាន
អ្នកម្តាយខ្ញុំព្រះករុណាខ្ញុំនិងខ្ញុំព្រះករុណាខ្ញុំផ្ទាល់ផងដែរ​រួមទាំង​ឯកឧត្តម  លោកជំទាវ ​លោក លោកស្រីពុទ្ធបរិស័ទទាំងអស់ធ្វើឲ្យព្រះវិហារថ្មីនេះនិងសមិទ្ធិផលនានា សម្រេចបានជាកុសល
ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋយើង។​

អរព្រះគុណនិងអរគុណចំពោះគ្រប់បណ្តាទិសពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមរយៈពេល៣ថ្ងៃ
កន្លងទៅនេះ។​អរគុណឯកឧត្តមលោកជំទាវលោកលោកស្រីជាពិសេសគណ:កម្មការរៀបចំដែល
ញុំាងឲ្យពិធីបុណ្យថ្ងៃនេះប្រព្រឹត្តិទៅយ៉ាងអធិកអធមជោគជ័យត្រជាក់់ត្រជុំប្រកបដោយក្តីសង្ឃឹម
និងមោទនៈ​។​

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិ ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុមសូមឱទ្ទិសកុសលដែលបានពីការ
កសាងនេះប្រគេនព្រះថេរានុថេរៈឯកឧត្តម​លោកជំទាវ  លោកលោកស្រីលោកតាលោកយាយអ៊ុំប្រុស ស្រី
មាមីងបងប្អូនប្រជាពលរដ្ឋក្មួយៗសិស្សនិស្សិតអាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមទទួលបាននូវពុទ្ធពរទាំងបួន
ប្រការគឺអាយុវណ្ណៈសុខពលកុំបីឃ្លាងឡើយ។និងសូមប្រកាសដាក់សមិទ្ធផលព្រះវិហារដ៏ល្អនេះនិងសមិទ្ធិ
ផលនានា ប្រើប្រាស់តាមប្រពៃណីយព្រះពុទ្ធសាសនាចាប់ពីពេលនេះតទៅ។​

ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុមបាននាំយកនូវអំណោយ: សៀវភៅ១ក្បាល  ប៉ិច១ដើម ខ្មៅ១ដើម ថវិកា​២០០០រៀល  សំរាប់សិស្សានុសិស្ស ចំនួន​១៥០នាក់  ។  លោកតា យាយជីចំនួន​២០នាក់ទទួលបាននូវ      ​ក្រណាត់ស១ដុំ  ថវិកា​៥០០០រៀល  ថ្នាំពេទ្យ ១កពា្ចប់ ។  ប្រជាពលរដ្ឋបានទទួលថ្នាំពេទ្យ១កពា្ចប់ ។​កងកំលាំងប្រដាប់អាវុធទទួលបាន អាវយឺត​១  ថវិកា​៥០០០០រៀល និងថ្នាំពេទ្យ​១កញ្ចប់។​  ឯកឧត្តម
វេជ្ជបណ្ឌិត នុត​ សុខុម​ក៏បានចូលរួមប្រគេនបច្ច័យចំនួន​២២៥០ដុល្លារអាមេរិកថែមទៀត      សំរាប់ការ
ដោះស្រាយនូវការខ្វះខាតក្នុងការសាងសង់ព្រះវិហារនេះ។​

ដោយ៖ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ទីក្រុង​​ Los​ Ang​eles រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [568]

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការរញ្ជួយដីទំហំ ៤.៤ រ៉ិចទ័រ នៅក្នុងទីក្រុង Los Angeles នៃរដ្ឋ Coliforniaគឺបានបណ្តាលអោយប្រជាជនជាច្រើននាក់មានការភ័យខ្លាចយ៉ាងខ្លាំង ក៏ប៉ុន្តែវាគឺមិនបានប៉ះពា ល់ដល់ អាយុប្រ ជាជនណាមួយឡើយ។... អានបន្ត


លោក គុយ ប៊ុនសន ៖ ​ជនជាប់ចោទទាំង​២៣នាក់ ​មានសុខភាពធម្មតាទេ​
ព័ត៌មានច្រើនទៀត • កាលពី​ : 10 កន្លងទៅ • បើកមើល : [553]

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍នេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជន​ជាប់ចោទ ទាំង​២៣​នាក់ រួមទាំង​លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​សុខភាព​ជាធម្មតា... អានបន្ត


ក្រឡាប់​រថភ្លើង​នៅក្នុង​ទីក្រុង​ New​ York​ ឆក់​យក​ជីវិត​មនុស្ស​ ៤នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [573]

សហរដ្ឋអាមេរិក៖ កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៥និង៥៤នាទីព្រឹក នៅក្នុងតំបន់ Bronxនៃទីក្រុង New York មានអ្នកដំណើរយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និងអ្នកដំណើរជាង៦០នាក់បានរងរបួសជាទំងន់ បន្ទាប់ពីរថភ្លើងមួយខ្សែបើកបរយ៉ាងលឿនបានក្រឡាប់ចេញពីផ្លួវដែកមួយកន្លែងក្បែរ ស្ថានីយរថភ្លើង Spuyten Duyvil។... អានបន្ត


វិមាន​អនុស្សាវរីយ៍​២​ធ្នូ​នៅ​ស្រុកស្នួល​សាងសង់​សម្រេច​បាន​៨៥%​ ហើយ​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [716]

ក្រចេះ៖ សំណង់វិមានស្តូបអនុស្សាវរីយ៍២ធ្នូដែលគ្រោងចំណាយទឹកប្រាក់ចំនួន៣.៣៩៨.១៦៧ដុល្លារសហរដ្ឋអាមេរិក នៅភូមិ ជើង​ឃ្លូ ឃុំ ២ធ្នូ ស្រុកស្នួល​ខេត្ត​ក្រចេះ ... អានបន្ត


បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅ​ទី​ក្រុង​ Ha​ma​ សំលាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០​នាក់​
ព័ត៌មានច្រើនទៀត • កាលពី​ : 11 កន្លងទៅ • បើកមើល : [620]

ប្រទេសស៊េរី៖ សារព័ត៌មាន Sana បានប្រាប់អោយដឹងថា មនុស្សយ៉ាងហោចណាស់ ៣០នាក់បាន
ស្លាប់់ ដោយការបន្ទុះគ្រាប់បែកមួកន្លែងក្នុងទីក្រុង Hama ប្រទេសស៊េរី។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បំផ្ទុះ​​គ្រាប់បែក​ក្នុង​ឡាន​ក្រុង​នៅឧបទ្វីប​ Sinai​ ឆក់យ​ក​ជីវិត​មនុស្ស​ចំនួន​ ៤នាក់​

អេហ្ស៊ីប៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ការបំផ្ទុះគ្រាប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [285]


ម៉ូតូ២គ្រឿងពន្លះគ្នារបួស៥នាក់

ភ្នំពេញ៖ មនុស្ស៥នាក់ រងរបួសធ្ងន់ស្រាល ដោយសារម៉ូតូ២...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [525]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 22 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 120 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 297 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744896​ នាក់