​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​ឱកាស​ការងារ និង​ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ជាក់ស្តែង​ក្នុងឆ្នាំ​២០១៣ កន្លងទៅនេះ វិស័យ​ទេសចរណ៍​កម្ពុជា​រកចំណូលបាន​ចំនួន ២,៥៤៧ លាន​ដុល្លារ អាម៉េរិក​ចាក់​បញ្ចូល​ទៅក្នុង​សេដ្ឋកិច្ច​ជាតិ ។

ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុ​វត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើកឡើងថា ក្នុង​ឆ្នាំ​២០១៣ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ៤,២១០,១៦៥​នាក់ ក្នុង​កំណើន​១៧,៥​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ ក្នុងនោះ​មកពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៧៦​ភាគរយ​មកពី​អឺរ៉ុប​១៦​ភាគរយ​។​

លោក ថោង ខុន បន្ថែមថា ក្នុងចំណោម​ទីផ្សារ​សំខាន់​ទាំង​១០​របស់​កម្ពុ​ជាមាន​វៀតណាម ចិន កូរ៉េ ឡាវ ថៃ ជប៉ុន អាមេរិក អូស្ត្រាលី រុស្សី បារាំង ជាមួយនឹង​កំណើន​​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​៧​លាន​នាក់ ដែលមាន​កំណើន​ប្រមាណ​៣​ភាគរយ ដោយ​បាន​នាំ​ចំណូល​ប្រមាណ​២,៥៤៧​លាន​ដុល្លារ ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចកម្ពុជា ស្មើ នឹង​១៥,៥​ភាគរយ នៃ​GDP និង​បង្កើត​ការងារ​ដោយផ្ទាល់​ប្រមាណ​៦២​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​ទៀត​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាងថា តាម​ព្យាករណ៍​ឆ្នាំ​២០១៤​កម្ពុជា នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ៤,៧​នាក់ ហើយ​ឆ្នាំ​២០១៥ ប្រមាណ ៥ លាន​នាក់ ឆ្នាំ​២០២០ កម្ពុជា​អាច​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​៧,៥ ទៅ៨​លាន​នាក់ ជាមួយនឹង​ចំណូល​ជាតិ​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លា និង​បង្កើត​ការងារ​ដោយផ្ទាល់ ប្រមាណ ៨៥​លាន​នាក់​។​

លោករដ្ឋមន្ត្រីក៏បាន​បញ្ជាក់ដែរថា ការរីកចម្រើននៃ​វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ប្រត្យក្ស​អំពី​សារៈសំខាន់នៃ​កត្តា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព​នយោបាយ ដែលជា​កត្តា​កំណត់ និង​មូលដ្ឋាន​សម្រាប់​ធានា​ចីរភាព​កំណើននៃ​ទេសចរណ៍​។

ស្របពេលជាមួយគ្នានោះ លោក ​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថាៈ​វិស័យ​ទេស​ចរណ៍​គឺ​ជា​មាស​បៃតង​ដែល​​បាន នឹង​កំពុង​រួមចំណែក​យ៉ាងសំខាន់​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ដោយ​បង្កើត​​បានប្រាក់​ចំណូល​ប្រមាណ​ជាង ២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​ឆ្នាំ​២០១៣​។ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរអន្តរជាតិ ចំនួន​ជាង​៤,២​លាន​នាក់​ក្នុង​ឆ្នាំ ២០១៣​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១២​មាន​ការកើនឡើង​ជាង ១៧.៥ ភាគរយ​ហើយ​បើ ធៀប​នឹង​តួលេខ​ឆ្នាំ​១៩៩៣​គឺ​មាន​ការ​ហក់​ឡើង​យ៉ាងខ្លាំង​ព្រោះ​ពេលនោះ​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​តែ​ប្រមាណ​១២​ម៉ឺន នាក់​ប៉ុណ្ណោះ។

លោកសង្កត់ធ្ងន់ថា កំណើន​ភ្ញៀវ​ទេសចរ​នេះ​បាន​មក​ដោយសារ​កម្ពុជ​មាន​មរតក​បេតិកភណ្ឌ​វប្បធម៌​ ធម្មជាតិ និង ប្រវត្តិសាស្ត្រ​ជាច្រើន​គួប​ផ្សំ​ជាមួយនឹង​ស្ថិរភាព​នយោបាយ និង​សន្តិភាព​ពេញ​លេញ ដែល​យើង​ទទួលបាន​តាំងពី​ឆ្នាំ ១៩៩៨ មកម្ល៉េះ​។ ក្រៅ​ពី​រមណីយដ្ឋាន​អង្គរ កម្ពុជា​មាន​រមណី​យ​ដ្ឋាន​ជាច្រើន​ទៀត​ដែល​ជា​គោលដៅ​ដ៏​មាន​សក្ដានុពល​សម្រាប់ ​ទេស​ចរណ៍​វប្បធម៌​។

លើសពីនេះ​ទៀត យើង​ក៏​មាន​បរិស្ថាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​រួមមាន ព្រៃ ស្ទឹង ទន្លេ បឹងបួ ឆ្នេរ​សមុទ្រ​ដ៏​ល្អ ខ្នាត​អន្តរជាតិ កោះ និង​សត្វព្រៃ ជាពិសេស​សត្វ​ផ្សោត​មេគង្គ​ដ៏​កម្រ ដែល​ទាំងនេះ​ជា​កត្តា​ទាក់ទាញ​ដល់​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ។ ប្រទេស​យើង​មាន​ប្រវត្តិ​យូរអង្វែង​ប្រកបដោយ​វប្បធម៌ និង​អរិយធម៌​ដ៏​មហស្ចារ្យ។ បុព្វបុរស​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​យើង​នូវ​បេតិកភណ្ឌ​រូបី និង​អរូបី​ជាច្រើន​ជា​អាទិ៍​ប្រាង្គ​ប្រាសាទ​សិល្បៈ​និង​របាំ​បុរាណ​។

គួររំលឹកថា ប្រទេស​កម្ពុជាកាលពី​ឆ្នាំ២០១៣ បាន​​ទទួលភ្ញៀវទេសចរ​ចិន​ប្រមាណ​ជិត ៤៧ ម៉ឺន​នាក់ ក្នុង​កំណើន៣៨,៧ ភាគរយ ។ លោក​ក៏បាន​ធ្វើការ​ប៉ាន់​ស្មានថា កម្ពុជា​នឹង​ទទួល​ទេសចរ​ចិន​បាន​ប្រមាណ​ជាង៨០ម៉ឺន​នាក់​នៅ​ឆ្នាំ២០១៥ និង​ប្រមាណ​ជាង២លាន​នាក់ នៅ​ឆ្នាំ២០២០៕​ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [842]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [881]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [909]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [917]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 12 កន្លងទៅ • បើកមើល : [894]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​ Alejandro​ Lawless​ រត់គេច​ចេញ​ពី​ការ​ឃុំឃាំង​

ប្រទេសអាហ្ស៉ង់ទីន៖ កាលពីថ្ងៃពុធម្សិលមិញ អតីតមន្រ្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [477]


បុរស​​​ម្នាក់​ត្រួវ​បាន​ចាប់ខ្លួន​ពីបទ​បាញ់ប្រហារ​មក​លើមនុស្ស​ចំនួន​ ៩នាក់​

ប្រទេសចិន៖ យោងតាមសារព័ត៌មាន China Daily បានអោយដឹងថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [464]


តំណាងរាស្ត្រគណបក្សប្រឆាំង ១១ រូប ត្រូវបានគណៈកម្មការទី៩រដ្ឋសភាស្នើឲ្យបង្កកប្រាក់ខែ

តំណាងរាស្ត្រ​គណបក្សប្រឆាំង១១រូបត្រូវ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [466]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 709 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1484 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231583​ នាក់