តំណាងសង្គមស៊ីវិល​ និង​សហគមន៍នានា​ នៅតែព្រួយបារម្ភយ៉ាង​ខំា្លងចំពោះ​គម្រោងសាងសង់ទំនប់​វារីអគ្គិសនី​ ដន សាហុង ​ដោយលើកពី​ផលប៉ះពាល់​ដ៏​សម្បើម
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ  អង្គការ​សង្គម​ស៊ីវិល តំណាងរដ្ឋាភិបាល តំណាងសហគមន៍ ដៃគូរអភិវឌ្ឍន៍ និងស្ថាប័ន​ស្រាវជ្រាវ​​​​​​ប្រមាណ​ជាង ៩០​នាក់ មានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងទំនប់វារីអគ្គិសនី ដន សា​ហុង ដោយ​មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​ដ៏​សម្បើម​នៃ​ការ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គីសនីទៅ​លើ​កត្តា​ជីវ​ចម្រុះ សត្វ​ផ្សោត​មេគង្គ លំហូរ​ទឹក ជា​ពិសេស​ទៅ​លើ​ប្រភព​ត្រីក៏​ដូច​ជា​ការ​ធ្វើ​ចរា​ចរណ៍​ត្រី ដែល​ជា​ប្រភព​​សំខា​ន់​​សម្រាប់​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា និងវៀតណាម​ផ្ទាល់​។

ថ្លែងក្នុង​​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី«ការព្រួយបារម្ភចំពោះគម្រោងទំនប់វារីអគ្គិសនី ដន សាហុង» ដោយការ​សហ​ការ​ និងរៀបចំដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងសម្ព័ន្ធទន្លេ​​​កម្ពុជា(RCC)​នៅមជ្ឈ​មណ្ឌល​វប្ប​ធម៌​ភ្នំពេញ​​-កូរ៉េ កាលពីព្រឹកថ្ងៃទី២០ ខែ​មីនា លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិនៃ​វេទិកា​អង្គ​ការ​មិន​មែន​រដ្ឋាភិបាលស្តីពី​កម្ពុជា​បាន​មានប្រសាសន៍ថា «ទំនប់​​​វារី​​អគ្គិសនី ដន​សាហុង ដែល​មាន​ថាមពល​ ២៦០​ម៉េហ្គាវ៉ាត់​ គឺជា​ទំនប់​មួយ​ក្នុង​ចំណោម​​គម្រោង​ទំនប់​វារី​អគ្គិសនី​ទាំង​១២​ដែល​គ្រោង​សាង​សង់​នៅ​តួទ​ន្លេ​មេ​នៃ​ទន្លេ​មេគង្គ​ក្រោម​»។

លោកបន្ថែមថា «បច្ចុប្បន្ន​វា​​កំពុង​ត្រូវ​បាន​ចាប់​ផ្តើម​សិក្សា​និង​ដាក់​សំណើ​សម្រាប់​ការ​សាង​សង់​បន្ទាប់​ពី​ទំនប់​វារី​អគ្គិសនី​សាយ៉ា​បូរី។ វា​មាន​ទីតាំង​ស្ថិត​នៅ​ចំងាយ​ ២ គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា-ឡាវ ក្នុង​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ។អគ្គិសនី​បាន​ពី​ទំនប់​ដង​សាហុង ត្រូវ​បាន​គ្រោង​ទុក​សម្រាប់​នាំ​ចេញ​ទៅ​កា​ន់ប្រទេស​ថៃ។ប្រសិន​បើ​ទំនប់​ត្រូវ​បាន​សាង​សង់​វា​នឹង​រាំង​ខ្ទប់​ព្រែក​ហូ​សាហុង ដែល​ជា​ព្រែក​ដ៏​ធំ​មួយ​នៅ​លើ​តួ​ទន្លេ​មេ​នៃ​ទន្លេ​មេគង្គ នៅ​ក្នុង​តំបន់​ស៊ី​ផាន់​ដាន​ ប្រទេសឡាវ»។

លោកបញ្ជាក់ថា«រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ការ​បង្ហាញ​អំពី​ឆន្ទៈ​របស់​ប្រទេស​ឡាវ ក្នុង​​​​​​​​​ការ​ពិគ្រោះ​យោបល់​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​ដែល​រស់​តាម​ដង​ទន្លេ​មេគង្គ​នៅ​កម្ពុជា​ឡើយ។ ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ជា​យុទ្ធ​សាស្រ្តបាន​បង្ហាញ​ថា​​ មិន​ទាន់​មាន​ការ​ពិ​គ្រោះ​​​​​​​យោបល់​ជា​សាធារណៈផ្លូវ​ការ​ រឺ​ការ​ប្រជុំ​​​ណាមួយ​​ដើម្បី​ផ្តល់ព័ត៌​​មានដល់​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ អំ​ពី​​ការ​សាង​​សង់​ទំនប់ ដន​សាហុង​នោះ​ឡើយ»​។​​​

ដោយឡែក បើតាមការ​សិក្សា​ថ្មីៗ​របស់ Inland Fisheries Research and Develop​men​t ​Institu​te (IFReDI)  បាន​គូស​បញ្ជាក់​​​​​​​ពី​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​ការ​នេសាទ​​ត្រីទឹក​សាប ​ដោយ​សារ​តែ​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​លើ​តួ​ទន្លេ​មេ​នៃ​ ទន្លេ​មេគង្គ​ដែល​អាច​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​លើ​សន្តិសុខ​ស្បៀង អាហាររូបត្ថម្ភ និង​សុខ​ភាព​សាធារណៈ។ របក​គំហើញ​នៃ​ការ​ស្រាវ​ជ្រាវ​មួយ​ទៀត​ស្តី​ពី«ទន្លេ​សា​ប​​​នាពេល​បច្ចុប្បន្ន​ និង​អនាគត» បាន​បង្ហាញ​ថា​ការ​អភិវឌ្ឍ​ទំនប់​វារី​អគ្គិសនី​លើ​តួ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​គឺ​រំពឹង​ថានឹង​ផ្តល់​ផល​ប៉ះ​ពាល់​ជា​ចំបង​លើ​បរិស្ថាន សង្គម និង​សេដ្ឋកិច្ច នៃ​ប្រព័ន្ធ​បឹង​ទន្លេ​សាប។

រីឯលោក ទា​​ ជុប អនុរដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន បានថ្លែងឱ្យដឹងដែរថា រាជរដ្ឋាភិបាលគួររកចំ ណុ​ច ដែលជា​ផល​​​​​​​​ប៉ះពាល់ នៃ​ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុងយកមកដាក់ជជែកដោះ​ស្រាយ​​មួយបណ្តាលប្រទេស​ជាប់​​​​​ពាក់ព័ន្ធ ថាតើយើងត្រូវ​រកវិធី ដោះស្រាយ តាមវិធីណា ? ក្នុង​ជៀស​វាង​កុំឲ្យមានការផលប៉ះពាល់ដល់​​​​ប្រទេស​ជន​ដែលកំពុងតែរស់នៅតំបន់នោះ។

លោកលើកឡើងទៀតថា «យើងនឹងជម្រុញឲ្យមានរកចំណុចដោះស្រាយណាដែលមានវិសាល​ភា​ព​​ក្នុងកាសិក្សា​ស្រាវជ្រាវ​ផល​ប៉ះពាល់ ពិសេសនោះប្រជាពលរដ្ឋដែលរស់ នៅក្រោមទឹកដែលកំពុង ប៉ះ​ពាល់នោះ។ លោកថា​សិក្ខា​​​​​​​សាលាថ្នាក់​ជាតិ​នេះសំខាន់ណាស់ ដើម្បីពំានាំទុកកង្វល់របស់ ប្រជា​ពល​រដ្ឋ ដែលរងប៉ះពាល់ដោយសារ​ការ​សាង​សង់ទំបន់វារីអគ្គិសនី​ ដន​សាហុង នេះទៅដាក់រដ្ឋាភិបាល  ដើម្បី​ដាក់​ជជែកគ្នារកដំណោះស្រាយនៅ​កិច្ច​ប្រទេស​​​​​​​​​វៀតណាមខាងមុខនេះ។

ចំពោះកាសិក្សារប​ស់​អង្គការសង្គមស៊ីវិលដែលរកឃើញថា មានការសាងសងទំនប់អគ្គិសនីនេះ យើង​មិនទាន់ថា យ៉ាង​ណា​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេ គឺទាន់តែយើងសិក្សាស្រាវជ្រាវ ដោយភាគីម្ខាងទៀត ហើយ​យើង​លទ្ធផលនៃការសិក្សាស្រាវ​​ជ្រាវ​​​ទំាង​​​ពីរមក​ដោះ​ស្រាយ​​រកចំណុចមួយដែលទទួលយកបាន។

សិក្ខាសាលាថ្នាក់ជាតិមួយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖​ ទី១- គឺ​បង្កើនចំណេះ​ដឹង​ដល់​គ្រប់​ភាគីពាក់ព័ន្ធ​​​​អំពី​​​​គម្រោង​ទំនប់​វារីអគ្គិសនី ដន សាហុង ក្នុងប្រទេសឡាវ។ ទី២- ចែករំលែកព័ត៌​មាន​ក្នុង​ចំណោមរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័ន​ស្រាវជ្រាវ អង្គការមិនមែន រដ្ឋាភិបាល តំណាង​សហគមន៍អំពីគម្រោងទំនប់វារីអគ្គិសនី ដន សាហុង និងផលប៉ះពាល់ចំបងៗ និងទី៣- បើកវេទិកា​ក្នុងចំណោ​មអ្នកពាក់ព័ន្ធ ជាពិសេសសហ​​​​​គមន៍ដើម្បីពិភាក្សា​​អំពីផលប៉ះពាល់ និងកង្វល់ពី​គម្រោង​ទំនប់​វារីអគ្គិសនី ដន សាហុង និងស្វែងរកយុទ្ធសាស្រ្តធ្វើការរួមគ្នា​ទាក់ទងនឹង​គម្រោង​ទំនប់មួយនេះ។

គួររំម្លឹកថា កាល​ពី​ថ្ងៃទី ​១១ និង ១២មីនា​កន្លងទៅនេះ រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​សាងសង់​មេ​ហ្កា​ហ្វើ​ស របស់​ប្រទេស​ម៉ា​ឡេស៊ី រៀបចំ​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដល់​គណៈប្រតិភូ​ពាក់ព័ន្ធ​នា​នា ដើម្បី​ចុះ​ពិនិត្យ​តំបន់​សាង​សង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំប៉ា​សាក់ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ដែលមាន​ចម្ងាយ​ប្រមាណជា២គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា ខេត្ត​ស្ទឹង​ត្រែង​។ បន្ទាប់ពីទស្សនកិច្ច​នោះ អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​និង​នៅតែ​ទទូចឲ្យ​ឡាវ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់ខាងលើ​ជាបន្ទាន់៕

ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សង្គម​​ស៊ីវិល​ និងអ្នក​ពាក់ព័ន្ធ​ នឹងធ្វើយុទ្ធនាការ​យាត្រា​សន្តិភាព​ថ្នាក់​ជាតិ​ស្តីពីទំនប់វា​រីអគ្គសនី​ ដនសាហុង​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [649]

ភ្នំពេញៈ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គសង្គមស៊ីវិល បានឱ្យដឹងថា យើង​រៀបចំ​យាត្រា​សន្តិភាព​ថ្នាក់ជាតិ​មួយ សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនប់​នេះ និង សក្តានុពល​ផលប៉ះពាល់​របស់​វា ក៏ដូចជា ជូន​ព័ត៌មាន​ដល់​បណ្តា​រដ្ឋាភិបាល​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ក្រោម​ទាំង​ បួន សាធារណជន ដៃគូ​អភិវឌ្ឍន៍ និង ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​អំពី​ការសាងសង់​ទំនប់​ លើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​ ។... អានបន្ត


​អាមេរិកធ្វើ​ជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​បីប្រទេស ​ដើម្បីពិភាក្សាបញ្ហា​សន្តិសុខ​ និង​នុយក្កេអ៊ែរ​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [666]

អាមេរិកៈ ​កិច្ចប្រជុំ​កំពូល​មួយ​ដែលមាន​សមាជិក​បី​ប្រទេស​ចូលរួម បាន​ប្រារព្ធ​ធ្វើ​ហើយ​កាលពី​ថ្ងៃទី​២៥ ខែមីនា​។ប្រទេស​ចំនួន​បី​ដែល​ចូលក្នុង​កិច្ចប្រជុំ​កំពូល​នេះ មាន​អាមេរិក​កូរ៉េខាងត្បូង និង​ជប៉ុន​ក្នុងនោះ​អាមេរិក​គឺជា​ម្ចាស់ផ្ទះ​។​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់ ... អានបន្ត


​សម្តេចតេជោ​ អនុញ្ញាតឱ្យប្រធាន​ក្រុមហ៊ុន​ចិន​ផលិត​វារីអគ្គីសនី​​ចូលជួប​​សម្តែងការគួរ​ ​សម​​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [665]

ភ្នំពេញៈ ​សម្តេច​តេ​ជោ ហ៊ុន ​សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ប្រធាន​ក្រុមហ៊ុន​ចិន ដា​តាំង​គ្រុប ដែល​ផលិត​វា​រី​អគ្គីសនី ចំនួន​២​កន្លែង ក្នុងប្រទេស​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម នៅ​ព្រឹក​ថ្ងៃទី​២៦​មីនា​នេះ នៅ​វិមាន​សន្តិភាព​។​ក្រុមហ៊ុន​ចិន ដា​តាំង​... អានបន្ត


ចំនួនអ្នក​​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​នៅ​អាហ្កានី​ស្ថាន​ឡើង​ដល់​ ១០នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [652]

ប្រទេសអាហ្កានីស្ថាន៖ យោងតាមប្រភពព័ត៌មានចុងក្រោយរបស់ប្រទេសអាហ្កានីស្ថានបានរាយការណ៍ឲដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារមកលើស្ថានីយ៍ប៉ូលីសមួយកន្លែងនៅក្នុងទីក្រុង Jalalabad ស្ថិតនៅភាគខាង កើតនៃប្រទេសអាហ្កានីស្ថានគឺបានឡើងដល់ ១០នាក់ហើយ និងបានបណ្តាលឲមនុស្សចំនួន១៤នាក់ផ្សេងទៀត ទទួលរងរបួសជាទំងន់។... អានបន្ត


រថភ្លើង​បុក​ឡាន​តូច​មួយ​គ្រឿង​នៅ ​Turkey​ ស្លាប់​មនុស្ស​ ៩នាក់​
បរិស្ថាន-ថាមពល • កាលពី​ : 10 កន្លងទៅ • បើកមើល : [706]

ប្រទេស Turkey៖ កាលពីពេលថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲរន្ធត់រវាងរថភ្លើងនិងឡានតូចមួយគ្រឿងនៅ ក្នុងប្រទេស Turkey បានបណ្តាលអោយមនុស្សយ៉ាងហោចណាស់ ៩នាក់បានបាត់បង់ជីវិតនិងបណ្តាលអោយ មនុស្ស៥នាក់ផ្សេងទៀតទទួលរងរបួសជាទំនង់។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកព្រុំ ​សំខាន់ ​ចូលកាន់​តំណែង​ជាអភិបាល​ខណ្ឌចំការ ​លោកឡូ ​យុយ​ ចូលនិវត្តន៍​

ភ្នំពេញ៖ លោក ព្រុំ ​សំខាន់ដែលជា​អភិបាល​រងខណ្ឌ​ចំកា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [391]


ភ្លើង​ឆាប​ឆេះ​នៅទី​ក្រុង​ Leicester ​រក​ឃើ​ញ​អ្នក​បង្ក​ហើយ​

​Leicester ៖ បុរសចំនាស់ម្នាក់ ដែលបាត់បងសមាជិ...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [551]


ជនពិការនៅតែ​ជូបឧបសគ្គក្នុង​ការចូលរួមសកម្មភាព​ក្នុងសង្គម​

ភ្នំពេញ៖ ជនពិការកម្ពុជានៅតែជួបឧបសគ្គក្នុងការចូលរួម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [407]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 116 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 452 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746431​ នាក់