ក្រុមគ្រួសារជនរងគ្រោះក្នុង​ឧប្បទ្ទវហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​នៅផ្លូវជាតិលេខ៤ នាំគ្នាដាក់ពាក្យបណ្តឹង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ព្រះសីហនុ៖ ក្រុមគ្រួសារជនរងគ្រោះក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍នៅលើកំណាត់​ផ្លូវជាតិលេខ៤ ​ដែល​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុនSK បើក​បុក​រថយន្ត​តារា​ចម្រៀង​ខេមរៈសិរីមន្ត បណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងអាណោចអាធមកាលពីរាត្រី​ថ្ងៃ​ព្រហស្បត្តិទី៧ឈានចូលថ្ងៃទី៨ មីនានោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅឯ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុហើយ កាលពីថ្ងៃទី១០ខែមីនា បន្ទាប់ពីនិមន្តព្រះសង្ឃ​ប្រារពពិធីសូត្រធម៌​បណ្តេញនូវឧបទ្រុបចង្រៃចេញផ្លូវ និងបាន​ដុត​ធូប​​ឧ​ទិ្ទ​ស​ហៅ​ព្រលឹង​អ្នករងគ្រោះទាំងនោះ​ឲ្យ​វិល​ទៅរកផ្ទះសម្បែង​វិញនោះ ។

នៅពីមុខរថយន្តថុនត្រារបស់ លោក ខេមរៈ សិរីមន្ត ដែលរងការខូចខាតទាំងស្រុងនោះ តារា​កំប្លែង​ជើងចាស់លោក ជួង ជី ហៅ ​កុយ​និងតារាចម្រៀង​អា​យ៉ៃឆ្លើយឆ្លង អ្នកស្រី ណយ​សំណាងបាន​បង្ហូរទឹកភ្នែក​យំ​យែកសោកសង្រេកជីវិតកូនៗរបស់គាត់នៅពេល​មកដល់បាន​ឃើញ​ក​ន្លែ​ង​កើតហេតុលើកំណាត់ផ្លូវ​ជាតិ​លេខ​៤​ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​២១១-២១២ក្នុងភូមិ​ពូ​ធឿ​ងឃុំ​បិត​ត្រាំ​ងស្រុក​ព្រៃនប់។​នៅ​ទីនោះនាយ​កុយនិងអ្នកស្រី ណយ ​សំណាងបាន​ដុត​ធូប​​ឧ​ទិ្ទ​ស​ហៅ​ព្រលឹង​កូនប្រុស​របស់គាត់ឲ្យ​វិល​ទៅផ្ទះ​វិញ​។
​ដោយឡែក​គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀតដែល​បាន​ស្លាប់​ជាមួយគ្នា​នោះ​ក៏បាន​ដុត​ធូប​ឧទ្ទិស​​ហៅ​ព្រលឹង​កូនៗរបស់គាត់ឲ្យ​វិលទៅផ្ទះ​សម្បែង​វិញដោយពួកគាត់មានជំនឿថា វិញ្ញាណអ្នកទាំងនោះ នៅវិលវល់នៅលើរថយន្ត និងកន្លែងកើតហេតុនោះ ​។​

​នៅឯ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ខេត្ត​ព្រះសីហនុក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាមួយគ្នា​ក្នុង​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​បាននាំគ្នា​ចូលមកទៅ​ដាក់ពាក្យ​បណ្តឹង​រួចរាល់​ហើយ​។ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកសង្រេង​​កាន់តែខ្លាំង​ទៀតក្លា​នោះគឺគ្រួសារ​ជនរង​គ្រោះទាំងនោះបាន​យក​រូបថត​កូនប្រុសរបស់គាត់​ម្នាក់​មួយៗ​មក​ដុត​ធូប​នៅ​ចំពោះមុខ​រថយន្តTundra របស់​ខេមរៈសិរីមន្តដែល​ខ្ទេចខ្ទីមើលលែងយល់ទៅហើយនោះ​ដោយ​សម្រែកយំនិង​ឧទ្ទិស​ហៅរក​ព្រលឹងពួកគេ​ឲ្យ​វិល​ទៅរកផ្ទះសម្បែង​វិញ និងបានឆាប់ទៅចាប់​កំណើតជាថ្មីវិញ។
​ 

នាយការិយាល័យ​ច​រាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​លោក​ព្រហ្មពៅបាន​ប្រាប់នៅ​ល្ងាច​ថ្ងៃ​នោះ​ថាក្រុមគ្រួសារ​ជនរងគ្រោះដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្ទួនៗ​គ្នា​ទាំងពីរ​ករណីកាលពី​ព្រលប់​ថ្ងៃទី​៧មីនានិង​ពាក់​កណ្តាល​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៨មីនានោះបាន​​ចូលខ្លួន​មក​ដាក់​ពាក្យបណ្តឹង​ជា​បណ្តើរៗ​ហើយក្នុងនោះ​មាននាយ​កុយអ្នកស្រី ណយ សំ​ណា​ងគ្រួសារ​ខេមរៈសិរីមន្តនិង​គ្រួសារ​ជនរងគ្រោះ​ជាមួយគ្នាផ្សេងទៀត​។​


​    ​
​លោក​ព្រហ្មពៅបាន​អះអាងថាលោក​នឹង​ជំរុញ​កិច្ច​ការកសាង​សំណុំរឿង​ដ៏​សោក​សង្រេង​នេះ​ទៅ​សាលាដំបូង​ខេត្តឲ្យបាន​យ៉ាង​លឿន​បំផុតខណៈដែល​គ្រួសារ​ជនរងគ្រោះ​ទាំងអស់​បានមក​ដាក់ពាក្យ​បណ្តឹង​គ្រប់គ្រាន់។ដោយឡែក​វត្ថុតាង​បាន​ប្រមែប្រមូល​មក​គ្រប់​ចំនួន​អស់ហើយ​។​

សូមបញ្ជាក់ផងដែរថាការ​ផ្តួចផ្តើមគំនិត និមន្ត​ព្រះសង្ឃជាងមួយរយ​អង្គប្រារពពិធីនេះ​ឡើង​នោះគឺ លោក​ខ័​ណ្ឌច័ន្ទ​សុផលប្រធាន​ព័ត៌មាន​ជាតិ​ថ្មីៗដោយ​សេរី​និង​ប្រតិកម្ម​រហ័ស​លើ​បណ្តាញ​ព័ត៌មានសង្គម(Facebook) បាន​សហការ​ជាមួយ​ព្រះសង្ឃ​ក្នុង​ខេត្ត​ព្រះសីហនុដែល​មាន​ព្រះគ្រូ​មេ​គណគៀតច័ន្ទ​ធុចជាអ្នកដឹកនាំបាន​ដំណើរការប្រកបដោយ​ជំនឿ​ និងក្រោម​ក្រសែភ្នែកងឿងឆ្ងល់ពីអ្នកទេសចរណ៍ជាច្រើនដែលធ្វើដំណើរតាមផ្លូវនោះ ។ ពិធីនោះបាន​ចាប់ផ្តើម​ដើរថ្មើ​ជើងនិងព្រះសង្ឃ​សូត្រធម៌​បណ្តេញ​ខ្មោច​ចង្រៃ​តាម​ដង​វិថី​អូរ​ឈើទាលកាត់​ទីក្រុង​ព្រះសីហនុសំដៅ​មក​វិមានឯករាជ្យនិង​បន្ត​ជិះ​រថយន្ត​​សំដៅ​ទៅ​កន្លែងកើតហេតុក្នុងភុមិ-​ឃុំ ដែលជួប​គ្រោះថ្នាក់ហើយបាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​៕ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុណ្យចូលឆ្នាំខ្មែរហើយ នាងខ្ញុងឡើងវីឡាថ្មី
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [604]

ភ្នំពេញ​៖ តារា​កំប្លែង ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង នឹង​រៀបចំ​ពិធី ឡើង​គេហដ្ឋាន​ថ្មីស្រឡាង របស់​នាង​ដែលមាន​ទីតាំង​នៅក្នុងបុរី​សុភ​មង្គល ក្នុង​ខណ្ឌឫស្សីកែវ​នៅក្បែរ ស៊ី​ធី​អិន ក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រួចរាល់ ។​... អានបន្ត


​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [658]

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល​​វេ​លា​ជា​រៀ​ង​រា​ល់​ឆ្នាំ​ ដើ​ម្បី​ចា​ក​ចេ​ញ​ពី​ស្រុ​កខ្មែ​រ​ចេ​ញ​​ទៅ​ស​​ហរ​ដ្ឋ​អា​មេ​រិ​ក​នា​ឱ​​កាសចូ​ល​ឆ្នាំ​ខ្មែ​រ​ម្ត​ង​ៗ​ដើ​ម្បី​បា​ន​ស​ម្រា​ក​កា​យ​និ​ង​ឆ្លៀ​ត​ចេញ​ទៅ​មើ​ល​មុ​ខ​រ​ប​រ​មួ​យចំ​នួ​ន​ដែ​ល​ពិ​ធី​កា​រិ​នី​ឆ្នើម​រូប​នេះ​បា​ន​ដំណើ​រ​កា​... អានបន្ត


​នីកូ​ ធ្លាក់​កូដមែនឬ?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [801]

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិមា​នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បណ្តាល​ឱ្យ​ខ្ទាត​តំណែង​​របស់អ្នក​ដឹក​នាំ​កម្មវិធី​ជើង​ចាស់​មួយ​ចំនួន​មក ពេល​នេះ ណុប សម្បត្តិ​នីកូ ហៅ​នីកូ ហាក់​ស្ងប់​ស្ងាត់​បាត់​ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ឈឹង​តែ​ម្តង ... អានបន្ត


​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [741]

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។... អានបន្ត


​អេឡិ​ច ​ចិត្រា​ បោះបង់​ ទឹម រដ្ឋា ​ស្រវ៉ាចាប់ ​ឆៃ ​លីដាឡែនឬ​?​
អំពីតារាកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [763]

ភ្នំ​ពេញៈ ​តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូច​ដូរ​ខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រលោក មានការភ្ញាក់ផ្អើលដោយ​សារ​​តែការផ្លាស់ប្តូរដៃគូចម្រៀង​មិនចេះឈប់ មិនចេះឈរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

អគ្គីភ័យ​នៅទីក្រុង​ Shenzhen ​សំលាប់​មនុស្ស​ ១៦​នាក់និង​រងរបួស​ ៣នាក់​

ប្រទេសចិន៖ មន្រ្តីប៉ូលីសបានអោយដឹងថា មានមនុស្សយ៉ាងហ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [300]


អាជ្ញាធរខេត្ត​បន្ទាយមាន​ជ័យបាន​រៀបចំ​ពិធីប្រគល់​គ្រាប់ផ្ទុះ​ជូនស៊ីម៉ាក់​

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [319]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 28 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1900 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753160​ នាក់