​នៅ​ឆ្នាំ​២០១៣ ​នេះ ​មាន​និស្សិត​កម្ពុជា​ប្រមាណ​ជា ​៣៩​៣​នាក់​ បាន​ទៅ​សិក្សា​សហរដ្ឋអា​មេរិក​ចំនួន​ច្រើន​កើន​ឡើង​១៨​ភា​គរយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ចំនួន​និស្សិតកម្ពុជា​ទៅ​សិក្សា​នៅ​សហរដ្ឋ​ អាមេរិក ​ត្រូវ​គេ​កត់​សម្គាល់​ថា​មាន​ការ​កើន​ឡើង​ខ្ពស់​គួរ​ឲ្យកត់​សម្គាល់​។ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានជូនដំណឹង​ថា ​ចំនួន​សិស្ស​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​រវាង​ឆ្នាំ​២០១២ ​ដល់​២០១៣​ មាន​៣៩៣​នាក់​ គឺ​កើន​១៨​ភាគរយ​បើ​ធៀបរវាង​ឆ្នាំ​២០១១​ដល់ ​២០១២​ មាន​ចំនួន​៣០៣​នាក់​ប៉ុណ្ណោះ​។

ចំនួននេះ​ត្រូវ​របាយការណ៏​ប្រចាំ​ឆ្នាំ​​​ ២០១៣​របស់ ​Open​ Doors ​ស្តីពីការ​ផ្លាស់​ប្តូរ​ការ​អប់រំ​អន្តរ​ជាតិ ​ដែល​បាន​ចេញ​ផ្សាយ​កាល ពី​ថ្ងៃទី​១១ ​ខែ​ ​វិច្ឆិកា​ ឆ្នាំ​២០១៣ ​បាន​ហៅ​ថា​ជាចំនួន​យ៉ាង​ខ្ពស់​។ ​ជាទូទៅ​ចំនួន​និស្សិត​អន្តរជាតិ​ដែល​សិក្សា​នៅ​មហា​វិទ្យាល័យ​ និង​សាកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​មាន​ការកើន​ឡើង​ចំនួន​៧ភាគរយ ​ដែល​មាន​ចំនួន​សរុប​ប្រមាណ ​៨សែន​១ម៉ឺន៩​ពាន់​ ៦៤៤ នាក់ ​ក្នុងឆ្នាំ​២០១២ -​ ២០១៣ ​ហើយ​និស្សិត​អាមេរិក​សិក្សា​នៅ​បរទេសវិ​ញ​មាន​ការកើន​ឡើង ​ប្រមាណ​៣​ភាគរយ​ដែល​មាន​ចំនួន​សរុប​ប្រមាណ ​២សែន​៨ម៉ឺន​៣០០០នាក់​។​

ស្ថាន​ទូត​សហរដ្ឋ​អាមរិក​នៅក្នុង​ ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា​គេ​លើក​កំពស់​ជំរុញ​អោយ​មាន​ការ​ឱកាស​នៃ​ការ​ សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ សំរាប់​និស្សិត​កម្ពុជា ​តាម​រយៈ​មជ្ឈ​មណ្ឌល​ផ្តល់​ប្រឹក្សា​ស្តីពី​ការ​អប់រំ​នៅ​អាមេរិក ​(Education USA Center)​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​​កម្ពុជា​នៅ​ រាជធានី​ភ្នំពេញ ​តាម​រយៈ​បណ្ណាល័យ​អាមេរិកចំនួន​៤កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ ពិព័រណ៍​អប់រំ​ប្រចាំ​ឆ្នាំ​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក ​និង​កម្មវិធី​អប់រំ​ជាច្រើន​មួយ​ចំនួន​ទៀត​។

ស្ថាន​ទូតនៅ​បាន​ជូន​ដំណឹង​ទៀតថា​ តាមរយៈ​ពិពរណ៍​អប់រំ​រវាង​កម្ពុជា​ និង​អាមេរិក ដែល​នឹង​បា្ររព្ធ​ធ្វើនៅ​ថ្ងៃទី​១៥ ​កុម្ភៈ ​ឆ្នាំ​២០១៤ ​​មានម​ហា​វិទ្យាល័យ​និង​សាកល​វិទ្យាល័យ​អាមេរិក​ចំនួន​ជាង​២០​ នឹង​ចូល​រួមផ្តល់​ព័ត៌មាន​ស្តីពីការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​និង​ឱកាស​នៃ​ ការ​ផ្តល់​អាហា​រូបករណ៏​ដល់​សិស្ស​វិទ្យាល័យ​នៅ​កម្ពុជា៕ ដោយ៖ មករា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [785]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1531]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [792]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [558]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បើក​សម្ពោធ​គេហ​ទំ​ព័រ​ www.​saferoads.​org.kh​ ជា​ផ្លូវ​ការ​

គេហទំព័រអប់រំសុវត្តិភាពចរាចរណ៍ផ្លូវគោកដែលមាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [372]


តុលាការ​​អេហ្ស៊ីប​​កាត់ទោសមនុស្សចំនួន​ ២៦​ នាក់​អោយ​ជាប់ពន្ធនាគារអស់មួយជីវិត

ប្រទេសអេហ្ស៊ីប៖ កាលពីថ្ងៃពុធម្សិលមិញ តុលាការនៅក្នុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [333]


កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអនុស្សារណៈ​ ជាមួយ​អង្គការ​ បម្រើសេវា​សង្គម​ដើមឈើសប្បាយ

កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអនុស្សារណ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [287]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 18 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 193 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748746​ នាក់