សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ លោក ផាន់ សិទ្ធី នាយកសាលាកម្ពុជា-អូស្រ្តាលី ដែលជាសាលាឈានមុខ​គេ​មួយលើផ្នែកបណ្តុះ​បណ្តាល និងអប់រំធនធានមនុស្សបានលើកឡើងថា សាលារបស់លោក​នឹងពង្រឹងគុណភាព​នៃការអប់រំដល់សិស្សា​នុសិស្សឲ្យមានសមត្ថភាពកាន់តែខ្លាំងក្លាជាងមុន ខណៈការប្រកួតប្រជែងលើវិស័យនេះ​មានភាព​ផុលផុសកាន់​តែ​ខ្លាំង និងម៉្យាងទៀតទីផ្សារ​សេដ្ឋកិច្ចអាស៊ាននឹងចូលមកដល់នាឆ្នាំ២០១៥ខាងមុខនេះ។

នាយកសាលាកម្ពុជា-អូស្រ្តាលី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅព្រឹកថ្ងៃទី​២៥ ខែធ្នូឆ្នាំ២០១៣នេះ ក្នុងឱកាសដែលសាលាកនេះរៀបចំវិធីបុណ្យចូលឆ្នាំសកល​(បុណ្យ​ណូអែល) ដើម្បីផ្តល់ភាព​សប្បាយរីក​រាយដល់​សិស្សា​​នុសិស្ស ក៏ដូចជាបុគ្គលិកសិក្សា​របស់សាលា ។ លោក ផាន់ សិទ្ធី បានប្រាប់ឲ្យដឹងទៀតថា ក្នុងនាមជា​កូនខ្មែរ​ម្នាក់ លោកគិតថា បញ្ហាសិក្សាអប់រំនេះ​គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងត្រូវតែធ្វើ​យ៉ាងណាឲ្យកូន​ខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ភាសាជាតិ និងភាសាអន្តរជាតិ ឲ្យបានស្ទាត់ជំនាញ​ទើបអាចធ្វើការ​ប្រកួត​​​ប្រជែងជាមួយគេបាន។

លោកបញ្ជាក់ថា សាលាកម្ពុជា-អូស្រ្តាលីនឹងពង្រឹងគុណភាពអប់រំបន្ថែមទៀតតាមស្តង់ដាជាតិ របស់ក្រសួង​​អប់រំយុវ​​ជន​​​​និងកីឡានិងស្តង់ដាអន្តរជាតិដែលមានភាពជឿនលឿន ដល់​សិស្សា​នុសិស្សា​​​ដែល​កំពុងសិក្សា​​រៀនសូត្រ​​ទាំង​ផ្នែក​​ភាសាអន្តរជាតិ និងខេមរៈភាសារឲ្យកាន់តែ​ខ្លាំងក្លា មានសមត្ថភាពប្រកួតប្រជែង ទន្ទឹមនឹង​​ទីផ្សារ​​សេដ្ឋកិច្ច​​អាស៊ាន​​​ដែលនឹងឈានមក​ដល់​ក្នុងពេលឆាប់ៗខាងមុខនេះ។លោកនាយកបានបញ្ជាក់ថា សាលាកម្ពុជា-អូស្រ្តាលី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយមានសិស្សចូលសិក្សារៀនសូត្រតែចំនួន៥០នាក់ ប៉ុណ្ណោះទេ ប៉ុន្តែក្នុង​​ពេល​​បច្ចុប្បន្ន​​​នេះ​កំណើនសិស្សបានមានការកើនឡើងជាលំដាប់ ដែលរហូតដល់មកដល់ពេលនេះសាលា​មានសិស្ស​​​ចូល​រៀនជាង៨០០នាក់ ដោយគិតរួមទាំងសិស្សមត្តេយ្យសិស្សា និងមធ្យមសិក្សា ហើយនៅដើមឆ្នាំ២០១៤ខាង​មុខនេះ សាលាមានគម្រោងបើកសាខាមួយទៀត និងចុងឆ្នាំ​២០១៤ សាលានឹងបើកសាខាបន្ថែមមួយចំនួនទៀត។

គួរបញ្ជាក់ថា សាលាកម្ពុជា-អូស្រ្តាលី គឺជាសាលាដែលធានាបាននូវគុណភាពសិក្សាអប់រំខ្ពស់​ជា​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​​កុលបុត្រ-កុលធីតាបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា ហើយក៏ជាសាលា​ដែលជម្រុញ​ការអប់រំ​ធន​​ធាន​មនុស្សប្រកបដោយសមត្ថភាព គុណភាព សីលធម៌ និងសេចក្តី​ថ្លែ​ថ្នូរ ៕ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 10 កន្លងទៅ • បើកមើល : [785]

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។... អានបន្ត


​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1531]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [792]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [558]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


​ជប៉ុ​ន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២​សែន​ដុល្លារ​អាមេរិក​សម្រាប់​លើ​ក​ស្ទួយវិ​ស័យ​អប់រំ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [713]

ភ្នំពេញ៖ស្ថិតក្រោមគ្រោងការណ៍ នៃជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនរដ្ឋា ភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុបប្រមាណ១៨៨,៩៦៣ដុល្លារអាមេរិក ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទូតបារាំងសន្យាជំរុញវិនិយោគិនមក នៅកម្ពុជាឲ្យបានកាន់ច្រើន

ទូតបារាំងសន្យាជំរុញវិនិយោគិនមកនៅកម្ពុជាឲ្យបា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [227]


ក្រុមតោ​ខៀវ ​Chelsea​ យល់​ព្រម​ចុះកុងត្រា​ទិញ​កីឡាក​រ​ Mahamed​ Salah​

អង់គ្លេស៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុមតោខៀវ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [317]


ម្ហូបអ៊ីស្លាម ហាឡា ​ដាក់ដំណើរការ​លើកដំបូងក្នុង​ប្រទេសកម្ពុជា​

កំណើនសេដ្ឋកិច្ច ​ភ្ញៀវទេចរណ៏ ​ក្នុងព្រះរាជណាចក្រ​ក...អានបន្ត

ទេសចរណ៍ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [583]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 25 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 235 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748788​ នាក់