​ជប៉ុ​ន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២​សែន​ដុល្លារ​អាមេរិក​សម្រាប់​លើ​ក​ស្ទួយវិ​ស័យ​អប់រំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ស្ថិតក្រោមគ្រោងការណ៍ នៃជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនរដ្ឋា ភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុបប្រមាណ១៨៨,៩៦៣ដុល្លារអាមេរិក ដល់អង្គការសន្តិស្ម័គ្រចិត្ត SVA ដើម្បី អនុវត្តគម្រោងលើកស្ទួយមជ្ឈមណ្ឌលសិក្សាសហគមន៍ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយ លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថ ភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រីយ៉ាម៉ាម៉ូតូ អេរី នាយិកាអង្គការSVA នៅចុងខែវិច្ឆិកានេះ។លោក គូម៉ាម៉ារ៉ូ យូជិ បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនកំពុងជំរុញការ​ផ្តល់​ជំនួយទៅលើផ្នែកទន់ ដូចជាការ បណ្តុះ បណ្តាលបុគ្គលិកសិក្សាផ្នែកវិទ្យាសាស្ត្រជាដើម។ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុន ក៏បានធ្វើកិច្ចសហប្រតិបត្តិការ ផ្តល់ជំនួយលើផ្នែករឹងផងដែរ រួមមាន ការកសាងអគារបឋមសិក្សា និងអនុវិទ្យាយល័យ ការកសាង អគារពិសោធន៍ ផ្នែកវិទ្យាសាស្ត្រ សម្រាប់បណ្តុះបណ្តាលបុគ្គលិកសិក្សា។

លោកថា គម្រោងរបស់អង្គការSVA ក៏ជួយជម្រុញអោយសម្រេចបាននូវគោលដៅទាំងនោះផងដែរ ស្របទៅ  
តាម ក្រសួងអប់រំ យុវជននិងកីឡា ដែលបានកំណត់ជាគោលដៅ ក្នុងការលើកកម្ព​ស់ការអប់រំអក្ខរកម្មចំពោះកុមារ យុវជន និងមនុស្សពេញវ័យ នៅលើកម្មវិធីពង្រីកការអប់រំក្រៅប្រព័ន្ធ នៅក្នុងផែនការយុទ្ធសាស្ត្រអប់រំហើយសំដ ទៅរកការធ្វើអោយប្រ​សើ​រឡើងនូវបរិស្ថានសម្រាប់ការអប់រំ អក្ខរកម្មដែលដំណើរ ការទៅយ៉ាងមានប្រសិទ្ធិភាព របស់មជ្ឈមណ្ឌលសិក្សាសហគមន៍ និងការកសាងមជ្ឈមណ្ឌលសិក្សាសហគមន៍ នៅទូទាំងប្រទេស ។

លោក គូម៉ាម៉ារ៉ូ យូជិ បន្តថា តាមរយៈគម្រោងនេះ ប្រជាជនក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនិងប្រជា ជនក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាបចំនួនប្រហែល ៩២០០នាក់ នឹងទទួលបានសមត្ថភាព​ជាមូលដ្ឋាន​គ្រឹះដូចជា ចេះគណនា ចេះអាន និងសរសេរ ដោយឆ្លងតាមរយៈការសិក្សាអក្ខរកម្ម។ជាងនេះទៅទៀត ពួកគេនឹង​ទទួលបាននូវចំណេះដឹងទាក់ទងនឹង សុខភាពនិងអនាម័យយ៉ាងចាំបាច់ដើម្បីធ្វើការកែលំអជីវភាពរស់នៅ ។

លោកស្រីយ៉ាម៉ាម៉ូតូ អេរី នាយិកាអង្គការSVA បានមានប្រសាសន៍ថា គម្រោងនេះអង្គការ​យើងមានគោលបំណង​ប្រ​មូល​ផ្តុំប្រជាសហគមន៍ ដើម្បីពួកគេអាចទទួលបានចំណេះដឹងទាំងផ្នែកបច្ចេកវិទ្យា និងផ្នែកទំនាក់ទំនង ជាពិសេស​ជា​មួយអង្គការស្ថាប័ននានា សំដៅធ្វើយ៉ាងណាអោយពួកគេអាចអភិវឌ្ឍន៍សហគមន៍ដោយខ្លួនឯងបាន និងអាច​ឈាន​​​​ទៅផ្សព្វផ្សាយអោយកាន់តែទូលាយថែមទៀតនូវសារៈប្រយោជន៍នៃមជ្ឈមណ្ឌលសិក្សាសហគមន៍។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មករដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង១៩.៥លានដុល្លា​រ​អាមេរិក ដល់គម្រោង​ចំនួន​៧៤ គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនដែ​លផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋានវិស័យ​សុខាភិបាល វិស័យក​សិកម្ម និងសកម្មភាព បោសសំអាតមីន។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មករដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង១៩.៥លានដុល្លា​រ​អាមេរិក ដល់គម្រោង​ចំនួន​​៧៤ គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនដែ​លផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋានវិស័យ​សុខាភិបាល វិស័យក​សិកម្ម និងសកម្មភាព បោសសំអាតមីន។គម្រោងនេះ គឺជាគម្រោងទី៣ តាមរយៈគ្រោង​ការរណ៍​​នៃជំនួយសម្រាប់ឆ្នាំសារពើរពន្ធ ឆ្នាំ២០១៣របស់ជប៉ុន ដែលចាប់ផ្តើមពីខែមេសា​ឆ្នាំ​២០១៣​ដល់​ខែមិនា​ឆ្នាំ​២០១៤៕ដោយ ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អគ្គី​ភ័យ​​ឆាប​​ឆេះ​​សណ្ឋា​គារ​​ New​​ Jersey​ boardwalk

New​ jersey -- ​លោក​ Christie​កាលពី​ថ្ងៃ​ព្រ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [475]


អគ្គីភ័យ​ឆាប​ឆេះ​នៅ​ក្នុង​ទីក្រុង​ Birmingham​

ទីក្រុងBirmingham៖ មន្រ្តីប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [413]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 396 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1761 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134448​ នាក់