​សៀវភៅបំណិតជីវិត​៣០​ប្រធានបទ​ត្រូវបានដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ គម្រោងកែលម្អរកា​រអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ហៅកាត់ថា ​(IBEC) ក្នុងក្រប​ខណ្ឌនៃកិច្ចសហប្រតិបត្ត​ការជាមួយក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារទី២៩ មករា​ នេះ បានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវ​ការ នូវសៀវភៅ បំណិតជីវិតចំនួន​៣០ប្រធាន​បទ ដែលជាស្នាដៃនិពន្ធរបស់ IBEC និង ក្រសួងអប់រំ យុវជន និងកីឡា។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍នៅក្នុងពីធី​នោះថា គម្រោង IBEC នេះ ជាគម្រោងទី៣ បន្ទាប់ពីគម្រោងគាំទ្រសេវាអប់រំសម្រាប់កុមារ នៅតំបន់​ដាច់​ស្រយ៉ាល (ESCUP) និងគម្រោង​សាលារៀនដើម្បីជីវិត (School for Life) ដែលគាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិក  ដើម្បីអភិវឌ្ឍន៍អន្តរជាតិ តាមរ​យៈ​​ការអប់រំ​ពិភពលោក (WE) និង អង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា ជាដៃគូរក្នុងស្រុក។

គម្រោង IBECនេះ បានចាប់ផ្តើមអនុវត្តន៍តាំងពីថ្ងៃទី១ខែតុលា​ឆ្នាំ២០០៩ នឹងត្រូវបញ្ចប់នៅខែ​តុលា ឆ្នាំ២០១៤​ខាង​មុខ​នេះ។លោក ហង់ ជូនណារ៉ុន មានប្រសាសន៍ទៀតថា​ ក្រសួងបានកត់សម្គាល់ឃើញថា គម្រោង IBEC បាន​អនុវត្តន៍​​យ៉ាងសកម្មក្នុងការរួមចំណែកលើកម្ពស់ គុណភាពអប់រំ និងបានបង្ករ​លក្ខណៈងាយស្រួលកាន់​តែច្រើន​ដល់​សិស្សា​នុសិស្សពិសេសកុមារនៅតំបន់ដាច់ស្រយ៉ាល។ គម្រោងក៏បានជួយអនុវត្តន៍គោលនយបាយនានារបស់ក្រសួងរួមមាន៖ ផែនការជាតិសម្រាប់​ការ​អព់រំ ទាំងអស់គ្នា  គោលនយោបាយសាលាកុមារមេត្រី និងគោលនយោបាយអប់រំបំណិន ជីវិត ជាដើម។ ក្រៅពីនេះ IBEC នូវបាន​បញ្ចូល​សមាសភាគ និងការកែច្នៃ ដោយបង្កើត​គំនិតថ្មីៗ ក្នុងការស្រូបយកថាមពលព្រះអាទិត្យ​មកប្រើប្រាស់ក្នុង​បន្ទប់​​កុះព្យូទ័រ ដោះស្រាយ កង្វះខាតគ្រូ  ក្នុងតំបន់ដាច់ស្រយ៉ាល ជំនួសដោយសិស្សអាហារូបករណ៍​នៅតំបន់ដែល​គេរស់​នៅ ដែលធានានូវនិរន្តរភាពរយៈពេលវែង​ ព្រមទាំងបំប៉នដល់នាយក នាយិការចំនួន៥៥០ លើជំនាញភាព​ជាអ្នកដឹកនាំ ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា​ សៀវភៅបំណិនជីវិតនេះ នឹងក្លាយទៅជាឯកសារជំនួយជាសារវ័ន្ត សម្រាប់លោកគ្រូអ្នកគ្រូ ក្នុងការបង្រៀន និងកម្មវិធីសិក្សាបំណិនជីវិត នៅតាមអនុវិទ្យាល័យ ស្របទៅតាមកម្មវិធីសិក្សា​បំណិនជីវិតដែល​ក្រសួង​បានដាក់ឲ្យអនុវត្តន៍។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រួងកិច្ចការនារី​បានលើកឡើងនៅក្នុងពិធីនោះដែរថាការអប់រំកុមារី និងស្រ្តីជា​ឧបករណ៍​ដ៏មានឥទ្ធិពល បំផុតសម្រាប់ធ្វើការផ្លាស់ប្តូរនូវសង្គម និងសម្រាប់វឍ្ឍនភាពង្គម ។ហើយការបណ្តុះ​បណ្តាលវិជ្ជាជីវៈដល់កុមាររី និងស្រ្តីគឺជាការចាំ​បាច់  ដើម្បីជួយពួកគេឲ្យបានចូលរួម នៅក្នុងសេដ្ឋកិច្ច​រៀបរយនិង​ចាប់​ផ្តើមគ្រប់គ្រងមុខ​ជំនួញរបស់ពួកគេ។

លោកស្រីរដ្ឋមន្រ្តី មានជំនឿយ៉ាងមុតមាំថា​កម្មវិធីសិកសាបំណិតជីវិត ដែលកំពុងតែផ្សព្វ​ផ្សាយ និងដាក់ជាផ្លូវការ​នៅថ្ងៃនេះ មិនត្រឹមតែរួមចំណែកអប់រំកុមាររី និងស្រ្តីក្មេងប៉ុណ្ណោះទេ តែថែមទាំងបង្កើននូវសុខមាលភាពនៃគ្រួសារ និងសហគមន៍របស់ពួកគេទៀតផង។

លោកស្រី​រ៉េបេកា ប្ល៊េក នាយកបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍន៍ អន្តរជាតិ(USAID)បាន​ថ្លែង​ថា កម្មវិធីបំណិនជីវិត គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្ត​ការរយៈពេលវែង នឹងប្រកបដោយផ្លែផ្កា រវាងក្រសួងអប់រំ យុវជន និងកីឡា និងគម្រោងរបស់ (USAID) ដែលគេស្គាល់ថាជា IBEC នេះ។

លោកស្រី បញ្ជាក់ថា កម្មវិធីនេះក្រៅពីសម្រាប់សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាបឋភូមិក្តី ក៏កម្មវិធីនេះ មាន​ភាពបត់បែនគ្រប់គ្រាន់សម្រាប់យកទៅប្រើប្រាស់បានទាំងនៅ កម្រិតបឋម សិក្សា និងកម្រិតមធ្យមសិក្សា​ទុតិយភូមិ​ផងដែរ។  វាជាលំនាំមួយដែលអាចយកទៅប្រើ​ប្រាស់​បានយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធ​អប់រំផ្លូវការនិងគ្របទីក​ន្លែងក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា តាមការវាយតម្លៃសាកល្បង កម្មវិធីបំណិនជីវិត បានបង្ហាញថា មានភាព​ផ្លាស់​ប្តូរយ៉ាងមាន​សារៈ​សំខាន់​ទៅលើឥរិយាបទសិស្ស និងប្រសិទ្ធភាពកម្រិតខ្ពស់ លើផ្នែកស​មត្ថភាព​ជាក់លាក់របស់សិស្ស ៕
ដោយ​៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​ក្រសួងអប់រំ ​កែទម្រង់ផ្លាស់ប្តូរក​ម្មវិធី​ប្រលងពី​ការថត​ចំលង​វិញ្ញាសារ​មកជា​ការ​សសេរ​លើក្តារ​ខៀនវិញ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [1529]

ភ្នំពេញ៖ដើម្បីពង្រឹងសមត្ថភាពការសិក្សាក្នុងវិស័យអប់រំ និងទបស្កាត់ប​ញ្ហា​ចោ​ទ​ជា​​រឿយៗ​កន្លង​មក​​​​​ពីការ​បែក​ធ្លាយ​​វិញ្ញាសារនៅពេលប្រលង​ក្រសូងអប់រំយុវជន និង​​កី​ឡា​បា​​ន​​ធ្វើការកែ​ប្រព័ន្ធប្រឡង​ពី​ការ​​​​​ថតចំលង​វិញ្ញា​​សារ​ចែកជួន​សិស្សមកជាកា​រ​ស​សេ​រ​​វិ​ញ្ញា​សា​រ​នៅ​លើក្តាខៀនវិញ។ ... អានបន្ត


​កម្ពុជាចាប់​ផ្តើមពង្រឹង​គុណភាព​អប់រំ​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [791]

ភ្នំពេញ៖ស្របពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុង​សហគម​អាស៊ាននៅឆ្នាំ២០១៥ខាង មុខនេះទាំងស្ថាប័នរដ្ឋនិងឯកជនបានខិតខំពង្រឹងសមត្ថភាព​របស់​ដើម្បីត្រៀមធ្វើការប្រកួតប្រជែង និងដណ្តើមទី ផ្សារការងារ ជាមួយបណ្តាប្រទេសជាសមាជិក​ក្នុងតំបន់។ ... អានបន្ត


សាលាកម្ពុជា-អូស្រ្តាលី​ ​ពង្រឹងគុណភាពអប់រំបន្ថែម​ ​ខណៈការប្រកួត​ប្រជែង​លើវិស័យ​នេះកាន់តែខ្លាំង​​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [717]

ភ្នំពេញ៖ លោក ផាន់​ សិទ្ធី នាយកសាលាកម្ពុជា-​អូស្រ្តាលី ដែលជាសាលាឈាន​មុខ​គេ​មួយលើផ្នែក​បណ្តុះ​បណ្តាល ​និងអប់រំធនធានមនុស្សបានលើក​ឡើងថា​ សាលារបស់លោក​នឹងពង្រឹង​គុណភាព​នៃការអប់រំ​ដល់សិស្សា​នុសិស្ស​ឲ្យមានសមត្ថភាពកាន់​តែខ្លាំងក្លាជាងមុន​... អានបន្ត


កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [556]

សមាគមផ្នែកព្យា​បាលដោយ​ចលនានៅកម្ពុជា ​បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើន​ការជ្រើសរើស​​គ្រូពេទ្យ​ព្យាបាលដោយ​ចលនា​ឲ្យបម្រើការក្នុង​មន្ទីរ​ពេទ្យ​​បង្អែក ដើម្បីចូលរួមលើកកម្ពស់​សុខភាព តាមរយៈ​ការព្យាបាលដោយ​ចលនាដែលប្រកដ​ទៅដោយប្រសិទ្ធ​ភាពខ្ពស់។ ​... អានបន្ត


​ជប៉ុ​ន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២​សែន​ដុល្លារ​អាមេរិក​សម្រាប់​លើ​ក​ស្ទួយវិ​ស័យ​អប់រំ​
វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 កន្លងទៅ • បើកមើល : [710]

ភ្នំពេញ៖ស្ថិតក្រោមគ្រោងការណ៍ នៃជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនរដ្ឋា ភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុបប្រមាណ១៨៨,៩៦៣ដុល្លារអាមេរិក ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

កង​ទាហាន​អេស៊ីប​ ១០នាក់​ត្រូវ​បាន​គេសំលាប់​នៅក្បែរ​​ទី​ក្រុង​ Sinai​

ប្រទេសអេស៊ីប៖ កាលពីព្រឹកថ្ងៃពុធនេះ កងទាហានអេស៊ីបយ៉...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [302]


កុមារី២នាក់ត្រូវគេចាប់រំលោភ តែជន​សង្ស័យ​បាន​បដិសេធន៍

បាត់ដំបង៖ តាមពាក្យបណ្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [252]


បុរស​​ចិត្ត​ឆៅមួយ​ក្រុមចា​ក់​សំលាប់​មនុស្ស​ចំនួន ​២៩នាក់​

ប្រទេសចិន៖ កាលពីពេលថ្មីៗនេះបុរសចិត្តឆៅមួយក្រុមដែលប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [366]


បាក់​ពិដាន​នៅរោង​មហោស្រព​ Apollo​ របួស ​៧៦នាក់​

ទីក្រុងឡុងដ៍៖ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មនុ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [332]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 36 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 78 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746057​ នាក់