​តម្លៃ​ពោត​ក្រហម​ធ្លាក់ចុះ​ កសិករ​នៅ​ខេ​ត្ត​ជាប់​ព្រំដែន​ខ្មែរ​ថៃ​យំ​មិនចេញ​ទឹក​ភ្នែក​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ប៉ោយប៉ែត​ ៖ ប្រជាកសិករ​ប្រកប​របរ​កសិកម្ម ផ្នែក​ដំណាំ​ពោតក្រហម​ នៅ​ខេត្តជាប់ព្រំដែន​កម្ពុជា-ថៃ បាន​សម្តែង​ការមិន​សប្បាយ​​ចិត្ត​ចំពោះ​តម្លៃ​ពោតក្រហម​ឆ្នាំនេះ​បានធ្លាក់ចុះយ៉ាង​គំហុក ខណៈប្រទេសថៃកំពុងកើតកលយុគ្គ​វឹកវរឿងនយោបាយ​ធ្វើឲ្យពួកគាត់​អស់សង្ឃឹម​នឹង​ការប្រមូល​ផលពោត​ពី​កសិដ្ឋាន​របស់ខ្លួន។


កសិករ ឆន សុផល អាយុជាង៥០​ឆ្នាំ នៅឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ បាន​ឲ្យ​ដឹងថា រដូវ​កាលប្រមូលផល​ពោត​លើក​ទី​២ ​ទិន្នផល​ពោតក្រហមបានផលល្អ​គួរ​សម ប៉ុន្តែពួកគាត់ហាក់គ្មាន​កម្លាំងកំហែង​នឹង​ការប្រមូល​ផល​នោះឡើយ ព្រោះ​​តម្លៃ​ពោត​ក្រហមឆ្នាំនេះ​បានធ្លាក់ចុះយ៉ាងខ្លាំងមិនដូចជា​ឆ្នាំ​កន្លងទៅ​នោះទេ​ ដែលតម្លៃវាខ្ពស់ជាង​នេះ២ទៅ៣ដង​ឯ​ណោះ​។


អ្នកស្រី ឆន សុផល បន្តថា តម្លៃពោតក្រហម​ស្ងួត​ក្នុង​១​គីឡូក្រាម​ឈ្មួញ​ឲ្យ​តម្លៃ​ត្រឹមតែ​៥​បាត(ប្រាក់​ថៃ)​វា​ស្មើនឹង​៥០០​ឬ​៦០០​រៀល​​តែប៉ុណ្ណោះ។ ​បើ​យើង​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន គឺ​វា​ខុសគ្នា​រហូតដល់​ទៅ​ស្ទើ២ដង​ឯណោះ ដូច្នេះ​កសិករ​ភាគច្រើនបាន​កំពុងតែ​រុញ​រា​នឹង​ការលក់​ចេញ​នូវ​ទិន្នផល​ពោត​របស់ខ្លួន​ឲ្យ​ទៅ​ឈ្មួញកណ្តាល ។

កសិកររូបនេះ​ឲ្យ​ដឹង​ទៀតថា បើ​យើង​ប្រៀបធៀប​ចំណាយ​លើ​ការដាំដុះ​ថ្លៃ​ពូជ និង ជួល​ដី​សម្រាប់​ធើ្វ​ដាំពោតវិញ​នោះ គឺ​មិន​បាន​​នៅសល់​ប្រាក់ចំណេញ​ទេ ។ មានកសិករ​ខ្លះ​ជាប់​បំណុល​គេ​វ័ណ្ឌក​ទៀតផង ដោយសារតែ​ប្រកប​របរ​កសិកម្ម លើ​ការដាំ​ដំណាំ​ពោតក្រហម​នេះ ។ចំណែកអ្នកស្រី​មាន​ផ្ទៃដី​ជាង២​ហិកតា គ្រួសារ​របស់​គាត់​បាន​ដាំពោត​ នា​រដូវ​កាល​ទី​០២​នេះ​គឺ​ទទួល​បាន​ទិន្នផល​តែ​៧០ការុង​ទេ ដែលពោតក្រហម​១​ការុង​វា​មាន​ទម្ងន់​ជាមធ្យម​ត្រឹមតែ​៦៥​គីឡូក្រាម​ប៉ុណ្ណោះ ដូច្នេះ​​ឆ្នាំនេះ​បាន​ពោត​ត្រឹមតែ​៤៥៥០​គីឡូក្រាម ពេល​លក់​ចេញ​ឬ​ទទួល​បាន​ប្រាក់​តែ​២២៧៥០០០​រៀល​តែប៉ុណ្ណោះ​។ បើ​តំលៃ​ពោត​ឆ្នាំនេះ​វា​មាន​តម្លៃ​ស្មើនឹង​ឆ្នាំ​កន្លង​ទៅនោះ​គឺ​គ្រួសារគាត់អាចទទួល​បាន​ប្រាក់ចំណូល​ចំនួន​៣៦៤០០០០​រៀល ដោយ​តម្លៃ​ពោតក្រហម​វា​​បានធ្លាក់ចុះ ឆ្នាំនេះ​​បាន​បាត់ប្រាក់​ចំណូល​រហូតដល់​ទៅ​១៣៦៥០០០​រៀល​ ក្នុង​ផ្ទៃដី​ដាំ​ពោត​២​ហិកតា។

លោក លី​ អ៊ុត​នី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងកាលពីម្សិល​ម៉ិញនេះថា មូលហេតុ​ដែល​ឲ្យ​តម្លៃ​ពោត​ក្រហម​​របស់យើង​ធ្លាក់​ថ្លៃ​គឺដោយសារ​​យើងមិនទាន់​មាន​​ទីផ្សារ​ទ​ទួល​ទិញ​ពី​កសិករនៅឡើយ​ទេ ហើយទីផ្សារ​ពោត​សព្វថ្ងៃនេះ​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ប្រទេសជិតខាង​ដូចជា​៖​ថៃនិងវៀតណាម​ជាដើម។ មន្ត្រី​រូបនេះបន្តថា រដូវ​កាល​នេះ​គឺ​ថៃ​គេ​បិទ​​មិន​​ទទួល​​ទិញ​​ពោត​ក្រហម​ពី​កម្ពុជា​ទេ​ដ៏​រាប​ណា​ ពោត​គេ​មិន ទាន់​អស់ ដូច្នេះហើយ​ទើប​តម្លៃ​ពោត​វា​ធ្លាក់ចុះ ។

លោក​បាន​បន្តទៀតថា ពោត​នឹង​ឡើងថ្លៃ​វិញ ប្រសិនបើ​ទីផ្សារ​ពោត​នៅ​ប្រទេស​ថៃ​ខ្វះខាត​នោះ  ។ ​បែបណា​ក្តី​សម្រាប់​កសិករ​ដែល​ប្រកប​របរ​កសិកម្ម​តាម​ជាយដែន​ខ្មែរ​ថៃ​ ពេលនេះកំពុងតែ​ខ្វះខាត​ថវិកា​បង្វិល​សង​ឲ្យ​ធនាគារ​វិញ ដូច្នេះ​ពួកគាត់​បាន​បង្ខំ​ចិត្ត​ល​ក់​ទិន្នផល​ពោត​ទាំង​ដឹងថា​តម្លៃ​ធ្លាក់​ចុះ​ ដើម្បី​ប្រមូល​ថវិកាសង​ថ្លៃ​ខ្ចីប្រាក់​ពី​ធនាគារ​ជាជាង​គេ​ប្តឹង​រដ្ឋអំណាចរឹប​អូស​​យក​ដី​ចំ​ការរបស់​ពួកគាត់ ។ ​កសិក​រ​បានទាំងនោះ​សំណូមពរ​ឲ្យ​រាជ​រដ្ឋាភិបាល​អាណ​តិ្ត​ថ្មី​នេះជួយ​រក​ទីផ្សារ​ទិន្នផល​កសិកម្ម​ក្នុងស្រុក​ឲ្យ​កសិករ​ផង បើ​ពុំ​នោះទេ កសិករ​មុខជា​ត្រូវ​រត់ចោល​ដីស្រែ​ចំការ ធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេ​ជាក់​ជាមិនខានឡើយ ៕ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​កម្ពុជានឹងធ្វើ​ជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ និរន្តរភាព​ប្រព័ន្ធ​កសិ​ចំណី​អាហារនៃ​សហគមន៍​អាស៊ាន​នៅថ្ងៃស្អែក​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [561]

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាល នៃ ព្រះរាជាណា ចក្រកម្ពុជានិងអង្គការ GIZ នឹងធ្វើជាម្ចាស់ផ្ទះតំណាងឲ្យសហគមន៍អាស៊ាននៃកម្មវិធី «និរន្ត​រភា​ពប្រព័ន្ធកសិចំណីអាហារ នៃស​... អានបន្ត


​​​កម្ពុជា​​នាំចេញ​​​អង្ករ​ទៅ​​បរទេស​​បាន​ជាង​ ​៤,៨​​ ម៉ឺន​តោន​​ រយៈពេល​​២​​ខែ​ដើម​​ឆ្នាំ​នេះ​​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [578]

ភ្នំពេញៈ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេ​ញ​បែប​បទ​​នាំ​ចេញ​​អង្ករ​នៃ​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន។ ប្រទេ​ស​​កម្ពុ​ជា​យើង បាននាំ​ចេញ​នូវ​... អានបន្ត


​រដ្ឋាភិបាល​សម្រេចបង្កើន​ទុន២៦​លានដុល្លារ​អាមេរិកដល់​មូលនិធិទ្រទ្រង់​និង​អភិវឌ្ឍន៍​​វិស័យក​​សិកម្ម​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [615]

ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចបង្កើនទុន២៦លានដុល្លារអាមេរិកដល់មូលនិធិទ្រង់ទ្រង់និងអភិវ ឌ្ឍន៍វិស័យកសិកម្ម ដើម្បីពង្រីកការផ្តល់ឥណទានដល់វិស័យស្រូវអង្គរ នៅកម្ពុជា និងជំរុញការនាំអង្ករ​ចេញឱ្យបានជាង១លាន​តោន​... អានបន្ត


​ប្រទេសកម្ពុជា​នាំអង្ក​រចេញ​ទៅក្រៅសិ្ថតក្នុង​ប្រព័ន្ធអនុ​គ្រោះ​ បានចំនួន ​៣៨៥.២៩៦​តោនកាលពីឆ្នាំ២០១៣ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [617]

ភ្នំពេញ: កាលពីឆ្នាំ​២០១៣កន្លងទៅថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា​បាន​នាំ​អង្ករ​ចេញទៅក្រៅ​ប្រទេស​ដោយ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះបាន​ចំនួន ៣៨៥.២៩៦ តោន កើនឡើង​ប្រមាណ៥១ភាគរយ... អានបន្ត


​ទិន្នផលស្រូវ​នៅកម្ពុជា​បាន​កើន​ជាង​៣ម៉ឺ​ន​តោន ​បើទោះ​បីទទួល​រងគ្រោះ​ទឹកជំនន់​ក៏ដោយ ​
កសិកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [585]

ភ្នំពេញៈ ទិន្នផល​ស្រូវកម្ពុជា​បានកើន​ឡើងជាង​៣ម៉ឺនតោន​ក្នុង​ឆ្នាំ២០១៣​ បើ​ទោះបី​ជា​កម្ពុជា​បាន​​​​​​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ និង​គ្រោះរាំង​ស្ងួត​ធ្ងន់ធ្ងរ​ក៍ដោយ​។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួងមហាផ្ទៃ ឯកភាពឲ្យសម្តេចនរោត្តម រណឫទ្ធិ បង្កើតបក្សថ្មី

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ក្រសួងមហាផ្ទៃ បា...អានបន្ត

នយោបាយ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [660]


លោក កែប ជុតិមា ស្នើឲ្យក្រុមហ៊ុន ឡានដឹកដីលាងសំអាត ថ្នល់ឲ្យបានស្អាតវិញ

លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ចេញ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [307]


ខ្យល់​​ព្យុះ​ស៊ីក្លូន​នៅប្រទេស​សូម៉ាលី​ឆក់យក​ជីវិត​មនុស្ស​ ៣០០នាក់ហើយ​

ប្រទេសសូម៉ាលី៖ របាយការណ៍មិនច្បាស់លាស់មួយបានបង្ហាញថ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [285]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 9 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1055 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1437 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748471​ នាក់