​កម្ពុជា​រំពឹ​ង​ថា ​នឹង​មាន​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​មក​ទស្សនា​ មានចំនួនច្រើនក្នុង​ឆ្នាំ​២០២០​ ខាងមុខ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍លោក ​ថោង ខុន ​បាន​ថ្លែងឱ្យដឹងថា ជើង​ហោះ​ហើរ​ត្រង់​​ដោយ​​យន្ត​ហោះ​​ Air China ពី​ទីក្រុង​ប៉េកាំង​ប្រ​ទេសចិនឆ្ពោះ​មក​ខេត្ត​សៀម​រាប ជា​លើក​ទី​ដំបូង​កាល​ពី​យប់​​ថ្ងៃ​ទី​០១​ ខែ​​ធ្នូ​ កន្លងទៅនេះ វាបាន​សបញ្ជាក់ឱ្យឃើញ​ថា ប្រ​ជា​ពល​រដ្ឋ​​ចិន​នឹង​មាន​គម្រោង​មក​ធ្វើ​ទស្សនា​កម្សាន្តនៅ​​ក្នុងព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​នៅ​តំបន់ខេត្ត​សៀម​រាប​នេះ​ កាន់​តែ​ច្រើន​ឡើង​ហើយ ប៉ុន្តែ​ដើម្បី​ទាក់​ទាញ​​ចំ​ណាប់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់​តែខ្លាំង​នោះ។

ក្រៅ​ពី​តំបន់​​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​ទេសចរណ៍​ ប្រការ​សំ​ខាន់​​​គឺ​គ្រប់​សេវាកម្ម​​ទេសចរណ៍​ទាំង​អស់ត្រូវ​ប្រកប​​ដោយ​គុណ​ភាព និង​មាន​តម្លៃ​សម​ស្រប ក្នុង​ខណៈ​ពេល​ដែល​កន្លងមក​ នៅ​ខេត្ត​សៀម​​រាប​ផ្ទាល់តែម្តង មាន​ភាព​មិន​ប្រក្រ​តី​ទៅ​លើ​ទំនិញ​គ្មាន​គុណ​ភាព។

លោករដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍បាន​​​បញ្ជាក់​ថា មូល​ហេតុ​ ​​ដែល​ប្រតិបត្តិករទេសចរ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំ​​ពោះភ្ញៀវ​ទេសចរ​​​ចិននោះ ​គឺ​​ដោយ​សារ​ប្រ​ជា​ប្រជាពល​រដ្ឋ​​ចិន​មាន​គម្រោង​​​ផែន​ការធ្វើ​ដំណើរទស្សនកិច្ច​​ទៅ​ក្រៅ​ប្រ​ទេស​​ ដែល​នឹង​មាន​ចំនួន​ជាង​២០០លាន​នាក់​នៅ​ក្នុង​ឆ្នាំ​២០២០ ប៉ុន្តែ​គោល​​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា មិន​មាន​ការ​រើស​អើង​ចំពោះ​អ្នក​ទេស​ចរ​នោះ​ទេ។

លោកបន្ថែមថា ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ​ប្រ​ទេស​កម្ពុជា​ នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាជន​ជាតិចិន​កាន់​តែ​ច្រើនៗ​​ថែម​ទៀត ​ប្រសិន​បើ​គ្រប់​សេវាកម្ម​​ទេសចរណ៍​​ទាំង​អស់​នៅ​ក្នុង​ទូ​ទាំង​ប្រ​ទេស​ ប្រកប​ទៅដោយ​គុណ​ភាព និងមាន​តម្លៃ​សម​ស្រប។

ទាក់ទងជាមួយ​នឹង​ចំណុចខាងលើ​នេះដែរ មាន​មគ្គទេសក៍​​ទេសចរណ៍​ជា​ច្រើន​នាក់​នៅ​ខេត្ត​សៀម​រាប បាន​ប្រាប់ថា ការ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​​គុណ​ភាព​លើ​សេវាកម្ម​ទេស​ចរ​នេះ គឺ​ជា​រឿង​ចាំ​បាច់​បំ​ផុត ​ដែល​មិន​អាច​មើលរំលង​បាន​ឡើយ​ ជា​ពិសេស​គឺ​តម្លៃ​ឲ្យ​បាន​សមរម្យ ហើយ​​​ក៏​រំពឹង​ទុក​ដែរ​ថា ភ្ញៀវ​ទេស​​​​ចរ​​ចិន​នឹង​មាន​ការ​កើន​ឡើង​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​តទៅ។

គួររំលឹកដែរ​ថា  ក្នុង​ចំ​ណោម​ភ្ញៀវ​ទេសចរ​បរទេស​​ចំ​នួន​ជាង១លាន​៦សែន​នាក់ ដែល​ចូល​មក​ទស្ស​នា​ក្នុង​ខេត្ត​សៀម​រាប ក្នុង​រយៈពេល​១០​ខែឆ្នាំ​២០១៣​នេះ ភ្ញៀវ​ទេសចរ​​​ជន​ជាតិចិន មាន​ចំនួន​ជាង​២២​ម៉ឺន​នាក់ ឈរ​នៅ​លំ​ដាប់​លេខ​២ បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​ជា​ជន​ជាតិ​កូរ៉េ ​ដែល​មាន​ចំនួន​ជាង​២៨​ម៉ឺន​នាក់៕ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [566]

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ... អានបន្ត


​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [521]

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​... អានបន្ត


​កម្ពុជា​ទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុង​កំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [552]

ភ្នំពេញៈ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​ការរីកចម្រើន​គួរឱ្យកត់សំគាល់ និង​ទទួលបាន​សមិទ្ធ​ផល​​ធំៗ ហើយ​វិស័យ​ទេសចរណ៍​ត្រូវបាន​ចាត់ទុកជា​វិស័យ​អាទិភាព​ដ៏​សំខាន់​មួយ​ក្នុង​ ការកសាង​សេដ្ឋ​កិច្ច សង្គម ដោយ​បាន​នាំមក​នូវ​ចំណូល​ជូន ជាតិ ផ្តល់​... អានបន្ត


កម្ពុជាទទួលបាន​ទេសចរអន្តរជាតិ​៤,២១០,១៦៥​នាក់ក្នុងកំណើន​១៧,៥% ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [497]

ភ្នំពេញៈ ​ថ្លែង​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរ​ឆ្នាំ​២០១២-២០១៣ និង​ទិស ដៅ​អនុវត្ត​បន្ត​ទេសចរ​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ និង​ការប្រកាស​លទ្ធ ផល​វាយ​តម្លៃ​ដំណាក់កាល​ដំបូង នៃ​ការប្រឡងប្រណាំង​ទីក្រុង​ស្អាត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០ ១៤... អានបន្ត


​កម្ពុជា​ទទួលចំណូល​បានជាង២,៥​ពាន់លាន​ដុល្លារពីវិស័យ​អេកូទេសចរណ៍នា​ឆ្នាំ​២០១៣​ កន្លងទៅ​
ទេសចរណ៍ • កាលពី​ : 10 កន្លងទៅ • បើកមើល : [484]

ភ្នំពេញៈ យោងតាម​របាយការណ៍បូកសរុបប្រាក់ពីវិស័យទេសចររ​បស់​ក្រសួងទេសចរណ៍​បង្ហាញ​ឱ្យ​ដឹង​ថាប្រទេស​​កម្ពុជា​​​ទ ទួលបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​២,៥ ពាន់​លាន​ដុល្លារពី​វិស័យអេកូ​ទេស​​ចរណ៍​ ហើយ​បាន​កើន​ឡើង​១៣,៦ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ២០១២ ដែលពេលនោះ​កម្ពុជា​ទទួល​​បាន​​ប្រាក់ចំណូល​ត្រឹមតែ​ជាង​២,​២ពាន់​លាន​ដុល្លារប៉ុណ្ណោះ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ផលនេសាទនាំចេញទៅក្រៅប្រទេសនៅដើមឆ្នាំ២០១៤ កើនឡើងប្រមាណ២០០តោន

ភ្នំពេញៈ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [312]


ប៉ូលីស​​​ឥណ្ឌាបា​ញ់សំលាប់និ​ស្សិត​មហាវិទ្យាល័យចំ​នួន​ ៥នាក់​

ប្រទេសឥណ្ឌា៖ កាលពីថ្ងៃម្សិលមិញ មន្រ្តីប៉ូលីសឥណ្ឌាម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [340]


កីឡាករ Robin Van Persie ​នៅតែ​ជាខ្សែ​ប្រយុទ្ធ​មុត​ស្រួចរ​បស់​ក្រុម ​Manchester​ United​

អង់គ្លេស៖ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត្រយប់...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [317]


អំពើ​ហឹង្សា​នៅប្រទេស​អ៊ីរ៉ាក់​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ ១០នាក់​

ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃច័ន្ទម្សិលមិញ អំពើហឹង្សារ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [324]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 34 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 34 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 746013​ នាក់